អ្នកដឹក​នាំ​បទ “ទី​នេះ​មាន​មនុស្ស​ខូច​ចិត្ត” បំផុស​ការ​ធ្វើ​ MVថ្មីល្អៗ ​ដើម្បី​​ប្រណាំង​ប្រជែង

សំណាង ដាណែល​ អ្នក​ដឹកនាំ ​MV ដែល​មាន​មុខ​ងារ​សកម្ម​ក្នុង​ស្នាដៃនិពន្ធថ្មី៤​បទ​ចុង​ក្រោយ ​របស់​លោក ហេង ពិទូ រួម​មាន​បទ “ទីបំផុត” “ស្នាមថើបចុងក្រោយ” “ភ្លៀង” និង​បទ “ទីនេះមានមនុស្សខូចចិត្ត” ថ្លែង​ថា​រាល់​ការ​ធ្វើ MV ថ្មីៗ​របស់​ក្រុម​លោក​ ​គោល​បំណង​សំខាន់​ចង់​ជំរុញ​ឲ្យ​មាន​ការ​ប្រណាំង​ប្រជែង​គ្នា​ក្នុង​វិស័យ​ភាពយន្ត​​ដើម្បី​បាន​គុណភាព​ MV ខ្មែរ​ល្អ​ទាំង​អស់​គ្នា។

 

​អ្នក​ដឹក​នាំ​វ័យ​ក្មេង​រូប​​នេះ ​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា​ រូប​គេ​មិន​ហ៊ាន​សន្មត​ថា រាល់​​ការ​ធ្វើ MV របស់​ក្រុម​លោក​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ យ៉ាង​ណាមិញ​លោក​ថា​ វាស្ថិត​ក្នុង​​​កម្រិត​មួយ​ដែល​ល្អ​ក្នុង​ចំណោម​ស្នាដៃ MV ដទៃ​ទៀត ហោច​ណាស់នៅ​ពេល​ដែល​អ្នក​ផលិត​ដូច​គ្នា ​បាន​ឃើញ​ស្នាដៃ​ក្រុម​ការងារ​​លោក​ហើយ​ នឹង​មាន​គំនិត​ប្រណាំង​ប្រជែង​ ធ្វើ​ឲ្យ​បាន​ល្អ​លើស​ក្រុម​លោកជា​មិន​ខាន។

 

ដូច្នេះ​ ដាណែល​ អះអាងថា​​ មិន​យូរ​ទេ អនាគតដ៏​ខ្លី​ខាង​មុខ​នឹង​មាន​ការ​កែ​ប្រែ ហើយ​វិស័យ​ភាពយន្ត​នៅ​ស្រុក​ខ្មែរនឹង​បាន​ជោគជ័យ​ទាំងអស់​គ្នា​។

 

អ្នកដឹក​នាំ​បទ “ទី​នេះ​មាន​មនុស្ស​ខូច​ចិត្ត” បំផុស​ការ​ធ្វើ​ MVថ្មីល្អៗ ​ដើម្បី​​ប្រណាំង​ប្រជែង

 

សំណាង ដាណែល លើក​ឡើង៖ “រាល់​ការ​ធ្វើ​បទ​ថ្មីៗ គឺ​យើង​មិន​ចង់​ធ្វើ​អ្វី​មួយដដែលៗ​នោះ​ទេ ក្រុម​ការងារ​ពួក​ខ្ញុំ​ នឹង​ព្យាយាម​រកអ្វីដែល​ប្លែកៗ និង​មាន​គុណភាព​ចែកជូន​បងប្អូន​ទស្សនា។ ទន្ទឹម​នឹង​នោះ គ្រប់​បទ​ មិន​មែន​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ​ទាំង​អស់​នោះ​ទេ​។ ម្យ៉ាង​ទៀត​រាល់​ស្នាដៃ​ថ្មីៗ របស់​ក្រុម​ខ្ញុំ ​កាល​ណា​គេ​បាន​ឃើញ​ហើយ បើ​សិន​ជា​គេ​ចង់​ប្រណាំង​ប្រជែងទៀត​នោះ​​ ​គេ​នឹង​ព្យាយាម​បង្កើត​ វីដេអូ​ឲ្យ​បាន​ល្អ​ជាង​ពួក​ខ្ញុំ​ថែម​ទៀត។​ អីចឹងវិស័យ​ភាពយន្ត​​កាន់​តែ​មាន​ការ​ប្រណាំង​ប្រជែង​គ្នា​​ខ្លាំង​ទៅ​ៗ នោះ​ប្រទេស​យើង​បន្តិច​ទៀត​នឹង​រីក​ចម្រើន​ខាង​ផ្នែក​នេះ”៕

 

ស្តាប់​ការ​បកស្រាយ ក៏​ដូច​ជា​តិចនិក​មួយ​ចំនួន​នៃ​ការ​ធ្វើ​ MV បទ​ល្បីៗ​​របស់​ ហេង ពិទូ ពី​ សំណាង​ ដាណែល​ ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា​