អតីត​មិត្ត​ស្រី​យំ​បោក​ខ្លួន​ យក​ស្រា​រំដោះ​ទុក្ខ​ថ្ងៃ Wallace Huo ចូល​រោងការ

តារា​សម្ដែង​ស្រី​តៃវ៉ាន់ Joe Chen ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​យំ​ហើម​ភ្នែក​ថ្ងៃ​សង្សារ​ចាស់​ចូល​រោងការ​ជាមួយ​តារា​សម្ដែង Ruby Lin។

 

អតីត​មិត្ត​ស្រី​យំ​បោក​ខ្លួន​ យក​ស្រា​រំដោះ​ទុក្ខ​ថ្ងៃ Wallace Huo ចូល​រោងការ

 

យោង​តាម​ការ​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​តៃវ៉ាន់ នៅ​ពេល​ដែល​តារា​សម្ដែង​ប្រុស Wallace Huo កំពុង​ដឹកដៃ​ប្រពន្ធ​របស់​ខ្លួន​ដែល​ជា​តារា​សម្ដែង​ស្រី Ruby Lin ចូល​រោងការ​នៅ​លើ​កោះ​បាលី​ដ៏​សែន​មនោរម្យ​កាល​ពី​ថ្ងៃ​ទី​៣១​ខែ​កក្កដា​នោះ អតីត​មិត្ត​ស្រី​របស់​លោក តារា​សម្ដែង​ស្រី Joe Chen បែរ​ជា​ឈឺចាប់​និង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង។ តួ​រឿង “Swordsman” បាន​ផឹក​ស្រា​ជាមួយ​មិត្តភ័ក្ដិ​ដាច់​យប់​និង​យំ​មិន​​ស្រាកស្រាន្ត​ដោយ​សារ​តែ​មិន​ទាន់​ភ្លេច​ស្នេហ៍​ចាស់។

 

អតីត​មិត្ត​ស្រី​យំ​បោក​ខ្លួន​ យក​ស្រា​រំដោះ​ទុក្ខ​ថ្ងៃ Wallace Huo ចូល​រោងការ

 

គួរ​បញ្ជាក់​ផង​ដែរ​ថា Joe Chen គឺ​ជា​សង្សារ​តែ​មួយ​គត់​ដែល​ធ្លាប់​ប្រកាស​ជា​ផ្លូវ​ការ​របស់ Wallace Huo មុន​ពេល​លោក​រៀបការ​ជាមួយ​ព្រះនាង​ចៀវៃ។ ឆ្នាំ​២០០៣ អ្នក​ទាំង​២​បាន​សហការ​គ្នា​ក្នុង​រឿង “Pretty Girl” និង​ចាប់​ផ្ដើម​មាន​មនោសញ្ចេតនា​នឹង​គ្នា​ចាប់​ពី​ពេល​នោះ​មក។ យ៉ាងណាក៏ដោយ​តារា​ទាំង​២​សុទ្ធ​តែ​បដិសេធ​ថា​ខ្លួន​មិន​បាន​ស្រលាញ់​គ្នា​នោះ​ទេ។ ៦​ខែ​ក្រោយ​មក នៅ​ពេល​ដែល​បែក​គ្នា​ហើយ​ទើប Wallace ទម្លាយ​ថា​ពួក​គេ​ពិត​ធ្លាប់​មាន​ស្នេហា​នឹង​គ្នា​មែន។

 

ជិត​១០​ឆ្នាំ​ក្រោយ Joe Chen និង​ស្វាមី​របស់​ចៀវៃ​មាន​ឱកាស​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​រឿង “Swordsman”។ តាម​ប្រភព​នានា​តារា​អាយុ ៣៧​ឆ្នាំ​នៅ​តែ​ស្រណោះ​ស្នេហ៍​ចាស់​តែ​ដោយ​សារ​តែ​ចិត្ត​ប្រច័ណ្ឌ​ខ្លាំង​ពេក​ក៏​ធ្វើ​ឲ្យ​តួ​រឿង “និស្ស័យ​ស្នេហ៍​ដាវ​ទេព” មិន​អាច​វិល​ត្រលប់​ក្រោយ​បាន៕

 

អតីត​មិត្ត​ស្រី​យំ​បោក​ខ្លួន​ យក​ស្រា​រំដោះ​ទុក្ខ​ថ្ងៃ Wallace Huo ចូល​រោងការ

 

អតីត​មិត្ត​ស្រី​យំ​បោក​ខ្លួន​ យក​ស្រា​រំដោះ​ទុក្ខ​ថ្ងៃ Wallace Huo ចូល​រោងការ

 

អតីត​មិត្ត​ស្រី​យំ​បោក​ខ្លួន​ យក​ស្រា​រំដោះ​ទុក្ខ​ថ្ងៃ Wallace Huo ចូល​រោងការ

 

ចុចអាន៖ចៀវៃ ចំណាយ​លុយ​​ខ្ទង់​ម៉ឺន​ដុល្លារ​លើ​រ៉ូប​មង្គល​ការ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ngoisao