បុក​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​រួច​កិន​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​កាលពី​វេលា​ម៉ោង​១១ និង​០៥​នាទី​យប់ ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មុខ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ ចាន់ សា​រឿ​ន អាយុ​៤០​ឆ្នាំ នៅ​លីវ មុខរបរ​កសិករ ស្នាក់​នៅ​ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ព្រ​ង ខណ្ឌដង្កោ ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ហើយ​តែងតែ​ផឹកស្រា​ស្រវឹង​ស្ទើរ​រាល់ថ្ងៃ ។ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ដើរ​ចេញពីផ្ទះ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ លុះ​មក​ដល់​ចំណុច​កើតហេតុ​ជា​កន្លែង​ងងឹត ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បណ្ដាល​ឲ្យ​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង​បើក​មក​ក្នុង​ល្បឿន​លឿន​មើល​អត់​ឃើញ បាន​បុក​ហើយ​កិន​បន្ថែម​ពីលើ​អូស​ជាង​២៥​ម៉ែត្រ​ចេញ​កន្លែង​កើតហេតុ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់​បាត់​ស្រមោល

ក្រោយ​ពេល​កើតហេតុ សព​ត្រូវ​បាន​អ្នក​ភូមិ​មក​ចោមរោម​មើល​ស្គាល់​ជន​រង​គ្រោះ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ ក៏​បាន​ទាក់​ទាក់​ទៅ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕