ឌុប​ម្ចាស់ស្នេហ៍ រវល់​តែស៊ីអារម្មណ៍​លើ​ផ្លូវ​ចង្អៀត​ មានអី…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ដឹក​ស្រី​ស្នេហ៍​​ដើរ​លេង​ ទាំង​មាន​ជាតិ​ស្រវឹងស្រាផង ​បាន​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​​ដែល​យក​ចំណី​ផ្លូវ​​ធ្វើ​ជា​ចំណត ​បណ្តាលឱ្យ​​រង​ការ​ខូចខាត​បន្តិច​បន្តូច ដោយសារ​តែ​ផ្លូវ​មាន​លក្ខ​ណៈ​​តូច​ចង្អៀត​ បង្កឱ្យ​​មានការ​កកស្ទះ​មួយ​សន្ទុះ​ធំ ដែលហេតុការណ៍​នេះ​កើតឡើង​ កាលពី​​វេលា​ម៉ោង​៤ទៀប​​ភ្លឺ​ថ្ងៃ​ទី​៩​ សីហា ២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៥១ មុខ​ផ្សារ​សូ​រី​យា​​ម៉​ល ​​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

តាម​​សាក្សី​ដែល​បានឃើញ​​ហេតុការណ៍​​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​​រថយន្ត​បង្ក​ម៉ាក​កូ​រ៉ូ​ឡា ព​ណ៌​​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ-1561 បើក​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ស្ថានភាព​ស្រវឹង​ ព្រមទាំង​​ដឹក​ស្រី​ស្នេហ៍​​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ក្នុង​ទឹ​ស​ដៅ​ពី​ជើង​ទៅ​ត្បូង ។

លុះ​មក​ដល់​មុខ​សូ​រិ​យាម៉​ល់ ក៏​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​ ដែល​ចត​ចោល​នៅ​លើ​ចំណី​ផ្លូវ​រង់ចាំ​ចាប់​ម៉ូយ បណ្តាល​ឱ្យ​វៀច​​កាង​ក្រោយ​បន្តិចបន្តួច ចំណែក​រថយន្ត​បែក​ស្តុ​ប​ម្ខាង ។ ប្រភព​ដដែល​​បន្ត​ថា ដោយសារ​តែ​ផ្លូវ​មាន​សភាព​តូច​ចង្អៀត បូក​រួម​ទាំង​មាន​
រ៉ឺ​ម៉ក​ម៉ូតូ​ចត​សងខាង​ផ្លូវ​ទៀត​នោះ អ្នក​បើករថយន្ត​ដែល​មាន​សភាព​ស្រវឹង​ផង​នោះ​ បាន​បើក​បុក​ពីក្រោយ ព្រោះ​មិនដឹង​គេច​ទៅ​ណា ។

អ្នកដំណើរ​ជា​ច្រើន​នាក់​ ដែល​ជិះ​កាត់​តាម​ផ្លូវ​លេខ​៥១​ ខាងលើ​នេះ​បាន​លើក​ឡើង​ថា ​ឱ្យ​​តែ​ដល់​ចំណុច​មុខ​ផ្សារ​សូ​រិ​យ៉ា​ម៉​ល គឺ​ដឹង​តែ​ពួក​គាត់​​ឈឺក្បាល​ និង​រឺ​ម៉ក​ម៉ូតូ រថយន្ត​តាក់ស៊ី ដែល​តែងតែ​ចត​នៅ​លើ​ចំណី​ផ្លូវ​ ដើម្បី​រង​ចាំ​ម៉ូយ ធ្វើ​​ឱ្យ​​ផ្លូវ​ដែល​មាន​សភាព​តូច​ចង្អៀត រឹតតែ​តូច​ថែម​ទៀត ហើយ​អាជ្ញាធរ​ វិញ​ហាក់​មិន​បាន​អើពើ​​ពី​រឿង​នេះ​សោះ ធ្វើ​ឱ្យ​​ស្ទះ​រាងរាល់ថ្ងៃ ។

ក្រោយ​ពេល​កើតហេតុ​ ភាគី​ម៉ូតូ​ទារ​សំណង​១០០​ដុល្លារ​ តែ​ខាង​រថយន្ត​ព្រម​សង​ត្រឹម​៤០​ដុល្លារ ​ដើម្បី​បញ្ចប់រឿង​​ ។