គួរឲ្យអាណិតណាស់! បុរសម្នាក់ខំទៅស៊ីឈ្នួលកាប់ចំការឲ្យមន្រ្តីយោធា នៅចំណុច៣០៣ ស្រាប់តែជាន់មីនដាច់ជើងម្ខាង

កោះកុង)៖ គួរឲ្យអាណិតណាស់សម្រាប់បុរស កំសត់ម្នាក់ដែលបានទៅស៉ីឈ្នួល កាប់ចំការឲ្យមន្រ្តីយោធានៅចំណុចប្រតិបត្តិការសឹករង ខេត្តកោះកុង ស្រាប់តែជាន់មីនបន្សល់ពីសម័យសង្គ្រាម បណ្តាលឲ្យដាច់ជើងឆ្វេង ហើយជើងស្តាំរងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី៨ខែសីហាឆ្នាំ២០១៦។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ពែក អាយុ៣៧ឆ្នាំ ហើយក្រោយកើតហេតុ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីជួយសង្គ្រោះជីវិត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀតក្នុងភូមិសាស្ដ្រប៉ុស្ដិ៍ការពារព្រំដែនបឹង សាគូ នៃវរសេនាតូច ៩១១ បណ្ដាលឱ្យដាច់ កជើងខាងស្ដាំ។

មេបញ្ជាការវរសេនាតូចការពារព្រំដែន លេខ ៩១១ លោក សូ ចាន់ណារី បានឱ្យដឹង ថា ជនរងគ្រោះឈ្មោះ អ៊ុក បូរិទ្ធ អាយុ១៩ ឆ្នាំ រស់នៅភូមិវាល៧ ឃុំទ្រាល ស្រុកបា រាយណ៍ ខេត្ដកំពង់ធំ បានជាន់មីន១គ្រាប់ បណ្ដាលឱ្យផ្ទុះដាច់ជើងស្ដាំ ត្រឹមកជើងខណៈ ដែលពលកររូបនេះបាន និងកំពុងធ្វើដំណើរ លួចចូលទៅរកការងារធ្វើនៅប្រទេសថៃ ។

មេបញ្ជាការវរសេនាតូចការពារព្រំដែន លេខ ៩១១ រូបនេះបានបន្ដថា ក្រោយពី ទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាល របស់លោក និងកម្លាំងនគរបាលប៉ុស្ដិ៍បានចុះ ទៅដល់កន្លែងកើតហេតុ ហើយទាក់ទងជា មួយទាហានឈុតខ្មៅថៃ ដើម្បីចងរុំរបួស និងដឹកបញ្ជូនជនរងគ្រោះ មកកាន់មន្ទីរ ពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដើម្បីជួយ សង្គ្រោះ ។

មន្ដ្រីអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យ ដឹងថា ពិតជាមានករណីផ្ទុះមីនកើតឡើង នៅក្នុងទឹកដីថៃពិតប្រាកដមែន ដែល បណ្ដាលឱ្យពលករម្នាក់រងរបួសធ្ងន់ ដោយ ដាច់កជើងខាងស្ដាំ ។

សូមបញ្ជាក់ថា បើទោះបីមានការអំពាវនាវពីប្រមុខនៃរាជរដ្ឋាភិបាល ស្ដីពីការទប់ស្កាត់ពលករចំណាកស្រុកមិន ឱ្យឆ្លងដែនខុសច្បាប់ ទៅកាន់ប្រទេសថៃ នោះ បូករួមទាំងការពង្រាយកម្លាំងសមត្ថ កិច្ចពាក់ព័ន្ធ នៅតាមចំណុចព្រំដែនសំខាន់ៗ និងច្រករបៀង តាមបណ្ដាខេត្ដជាប់ព្រំដែន ប៉ុន្ដែ សកម្មភាពនៃការលួចឆ្លងដែននៅតែ កើតមានដដែល ទាំងនេះបណ្ដាលមកពីពល ករខាងលើ បានត្អូញត្អែរពីប្រាក់ចំណូលមាន កម្រិតទាបជាងប្រាក់កម្រៃ នៃការប្រកប ការងារ នៅក្នុងប្រទេសថៃ ។

យ៉ាងណាក៏ ដោយ សម្រាប់ច្រកព្រំដែនក្នុងខេត្ដបន្ទាយ មានជ័យ ជាប់ព្រំដែនប្រទេសថៃកម្លាំង នគរបាល និងសមត្ថកិច្ចពាក់ព័ន្ធតែងតែតាម ដាន និងចុះល្បាតជាប្រចាំដើម្បីទប់ស្កាត់ សកម្មភាពចំណាកស្រុកដោយខុសច្បាប់ ហើយឃាត់ខ្លួន និងធ្វើការអប់រំឱ្យពួកគេ ត្រឡប់ទៅផ្ទះវិញ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាណិតណាស់! បុរសម្នាក់ខំទៅស៊ីឈ្នួលកាប់ចំការឲ្យមន្រ្តីយោធា នៅចំណុច៣០៣ ស្រាប់តែជាន់មីនដាច់ជើងម្ខាង

គួរឲ្យអាណិតណាស់! បុរសម្នាក់ខំទៅស៊ីឈ្នួលកាប់ចំការឲ្យមន្រ្តីយោធា នៅចំណុច៣០៣ ស្រាប់តែជាន់មីនដាច់ជើងម្ខាង

គួរឲ្យអាណិតណាស់! បុរសម្នាក់ខំទៅស៊ីឈ្នួលកាប់ចំការឲ្យមន្រ្តីយោធា នៅចំណុច៣០៣ ស្រាប់តែជាន់មីនដាច់ជើងម្ខាង