ព្រះ​សង្ឃ​ប្រកាស​អាសន្ន​​​ផ្អើល​ទាំង​កណ្តាល​​យប់ ​

ខេត្តសៀមរាប ​៖ ​ក្រុម​ឈ្មួញ​ជិត​២០​នាក់ បាន​ជិះ​រថយន្ត​ទំនើប​ចំនួន​៦​គ្រឿង​ មក​ធ្វើ​សកម្មភាពដោយ​​ បន្លំ​ធ្វើ​ជា​សែនព្រេន មាន​គម្រោង​​លួច​គាស់​ កំណប់​សំ​រិ​ទ្ធ ​នៅ​វត្ត​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប តែ​ត្រូវ​បរាជ័យ ខណៈ​​ព្រះសង្ឃ​ និង​ពលរដ្ឋ​ប្រកាស​អាសន្ន ​ហើយ​នៅ​គ្រា​ដែល​ សមត្ថកិច្ច​មក​ដល់ ​ក្រុម​ជនសង្ស័យ​ក៏​នាំ​​​រត់ឡើង​ រថយន្ត​គេចខ្លួន​បាត់​​អស់​ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​ ១១ ​និង​៤៧​យប់​​​ថ្ងៃ​ទី​០៧​ សីហា​ ២០១៦ ស្ថិត​​ក្នុង​បរិវេណ​ពី​ខាងជើង​​ព្រះ​វិហារ​វត្ត សសរ​ស្តម្ភ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ​។

លោក​ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ ពួក​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ០៨​ សីហា ​នេះ​ថា ​​កាលពី​យប់មិញ​ មាន​មនុស្ស​ប្រមាណ​ជា​ ២០​នាក់​ និង​រថយន្ត​៦​គ្រឿង​​ ប្រភេទ​ហា​យ​ឡិន​ឌ័​រ ឡិច​ស៊ី​​៣០០ ចំនួន​២​គ្រឿង អ៊ី​ស៊ុ​យ​ស៊ុ​យ ១​បាំង​កន្លះ ១​គ្រឿង​និង កាម​រី​៣​គ្រឿង បាន​នាំ​គ្នា​មក ​ក្នុង​វត្ត​សសរស្តម្ភ ឃុំ​សសរស្តម្ភ ក្បែរ​ព្រះ​វិហារ​ពី​ខាងជើង និង​បាន​យក​មាន់​ស្ងោរ​​​២​ក្បាល សាច់​ជ្រូក និង​ផ្លែ​ឈើ មក​សែន​មុខ​ខ្ទម​អ្នកតា ក្នុង​គោលបំណង​គាស់​ យក​កំណប់​សំ​រិ​ទ្ធ ​(​ខណៈ​ពេល​នោះ​ មិន​ទាន់​បាន​ធ្វើ​សកម្មភាព​គាស់​នៅទេ​)​ ។​

លោក​បន្ត​ថា ​ក្នុង​ពេល​នោះ​ មាន​ព្រះសង្ឃ​ និង​គណៈ​កម្ម​ការ​វត្ត ក៏​បាន​នាំ​គ្នា​ទៅ​មើល ក៏​ឃើញ​ក្រុម​ជនសង្ស័យ​ កំពុង​សែនព្រេន មានការ​សង្ស័យ ក៏​បាន​ប្រកាស​អាសន្ន​ហើយ ក៏​រាយ​ការ​ណ៍​​ទៅ​ឱ្យ​ កំលាំង​នគរបាល និង​ប្រជាពលរដ្ឋ​បាន​ចុះ​មក​ជួយ​អន្តរាគមន៍ ដេញចាប់​ក្រុម​ជនសង្ស័យ​ ។

បន្ទាប់​ពី​បានឃើញ​សមត្ថកិច្ច​មក​ដល់ ក៏​បាន​បើករថយន្ត​គេចខ្លួន​អស់ ។ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា ​ក្នុង​ពេល​កម្លាំង​ប៉ូលិស​ និង​ប្រជាពលរដ្ឋ​មក​ជួយ​អន្តរាគមន៍​​នោះ សមត្ថកិច្ច​បានឃើញ​ ឯកសារ​របស់​ក្រុម​ជនសង្ស័យ​ ចំនួន​ ១២​សន្លឹក​ នៅ​ក្បែរ​កន្លែង​សែនព្រេន​នោះ រួច​យក​មក​ធ្វើការ​ពិនិត្យ​ ។

លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ កំពុង​ស្រាវជ្រាវ​ករណី​នេះ​ យ៉ាង​ល្អិតល្អន់ ហើយ​ក៏​បានដឹង​ពី​ អត្តសញ្ញាណ​ជនសង្ស័យ​ ខ្លះ​ៗ​ហើយ​ ។​ ប៉ុន្តែ​សុំ​មិន​ទាន់​បង្ហាញ​ដោយសារ​ទុក​ស្រាវជ្រាវ​សិន​ ។

​លោក​បញ្ជាក់​បន្ថែមថា ​ទីតាំង​កំណប់​សំ​រិ​ទ្ធ​នោះ ​មិន​ទាន់​ដឹង​ថា ពិត​ឬ​យ៉ាងណា​នោះ​ទេ គ្រាន់តែ​គេ​ល្បី​ថា មាន​កំណប់​ដែល​គេ​កប់​តាំងពី​សម័យ​ប៉ុ​ល​ពត​មក​ម្ល៉េះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​យ៉ាងនេះ​ក្តី ក្នុង​នាម​សមត្ថកិច្ច​នឹង​ព្រះសង្ឃ ព្រមទាំង​ពលរដ្ឋ​មិន​អនុញ្ញាតិ​ឱ្យ​ជនល្មើស​ចូល​មក​កាប់​គាស់​យក​វត្ថុ​បុរាណ​បាន​ស្រេច​តែ​ចិត្ត​នោះ​ទេ ព្រោះ​កន្លែង​ទី​វត្ត​អារាម ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរផងដែរថា ដោយឡែកករណីមួយវិញទៀត  ដែលកំពុងអនុវត្ត ដោយអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា (EFEO) បានបង្ហាញថា ជនជាតិខ្មែរមានរោងស្ល លោហកម្ម ធំ និងប្រណីតជាងគេនៅអាស៊ីអាគ្នេយ៍ ព្រមទាំងមានទំនៀម នៃការផលិតលោហកម្ម របស់បុព្វបុរសខ្មែរ នៅតែបន្តអាយុជីវិតនៅឡើយសព្វថ្ងៃ។

ការអះអាងបែបនេះ ត្រូវបានធ្វើឡើងរួមគ្នាដោយ លោកបណ្ឌិត Brice VINCENT តំណាងសាលាបារាំង ចុងបូព៌ា និងលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។

តាមបទបង្ហាញរបស់លោក Brice ដែលប្រែសម្រួលដោយលោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា កំណាយស្រាវជ្រាវលើកនេះ បានរកឃើញចង្ក្រានស្លលោហៈចំនួនពីរ ពុម្ពសម្រាប់ ចាក់ជារូបផ្សេងៗ រួមនឹងកម្ទេចកម្ទីលោហៈតូចៗដូចជា ទង់ដែង ដែក និងសំណជា ដើម។

សំណាក នៃលោហៈទាំងនេះបញ្ជាក់ថា ខ្មែរចេះវិធីផលិតលោហធាតុ មានសំរិទ្ធជាដើម ទៅជាគ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ផ្សេងៗបានយ៉ាងល្អ ខណៈពេលដែលប្រទេសដទៃទៀត នៅអាស៊ីអាគ្នេយ៍មិនទាន់ មាន ។ អ្នកស្រាវជ្រាវទាំងពីររូបអះអាងថា តាំងពីបើកកំណាយនៅថ្ងៃទី១១ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ក្រុមការងារបានរកឃើញកន្លែងស្លលោហៈ និងកន្លែងសិតលោហៈហើយ តែនៅមិនទាន់ ឃើញកន្លែងច្នៃលោហៈនៅឡើយ។

លោកជឿជាក់ថានឹងប្រទះឃើញកន្លែង ច្នៃលោហៈក្នុងពេលឆាប់ៗ ខាងមុខនេះមិនខាន។ និយាយពីទំនៀមនៃការធ្វើរោងទងផលិតលោហៈសម្រាប់ព្រះបរមរាជវាំងនេះវិញ លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា រោងទងស្លលោហៈដែលក្រុមការងារកំពុងធ្វើកំណាយនេះ គឺស្ថិតនៅភាគខាងជើង នៃព្រះបរមរាជវាំងសម័យអង្គរ ហើយទំនៀមនេះឃើញនៅបន្តរហូតដល់សម័យលង្វែក និងសម័យ ឧដុង្គ និងរហូតដល់ព្រះបរមរាជវាំងនៅភ្នំពេញសព្វថ្ងៃ គឺសាលារចនាហ្នឹងឯង។

ដោយឡែកនៅឧដុង្គ និងបន្ទាយលង្វែកក៏នៅមានសហគមន៍ផលិតលោហៈ នៅខាងក្នុងបរិវេណនៃព្រះបរមរាជវាំងចាស់ នៅតែបន្តមានដល់សព្វថ្ងៃដែរ។ មិនតែប៉ុណ្ណោះ ព្រះរាជវាំងថៃ ដែលទទួលមរតកពីអង្គរ ក៏មានលំនាំ ដូចគ្នានេះដែរ។ នេះជាការបញ្ជាក់យ៉ាងច្បាស់ថា អារ្យធម៌អង្គរនៅតែបន្តមានជីវិត រហូតដល់សព្វថ្ងៃ នៅឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រះ​សង្ឃ​ប្រកាស​អាសន្ន​​​ផ្អើល​ទាំង​កណ្តាល​​យប់ ​

ព្រះ​សង្ឃ​ប្រកាស​អាសន្ន​​​ផ្អើល​ទាំង​កណ្តាល​​យប់ ​

ព្រះ​សង្ឃ​ប្រកាស​អាសន្ន​​​ផ្អើល​ទាំង​កណ្តាល​​យប់ ​

ព្រះ​សង្ឃ​ប្រកាស​អាសន្ន​​​ផ្អើល​ទាំង​កណ្តាល​​យប់ ​

ព្រះ​សង្ឃ​ប្រកាស​អាសន្ន​​​ផ្អើល​ទាំង​កណ្តាល​​យប់ ​

ព្រះ​សង្ឃ​ប្រកាស​អាសន្ន​​​ផ្អើល​ទាំង​កណ្តាល​​យប់ ​

ព្រះ​សង្ឃ​ប្រកាស​អាសន្ន​​​ផ្អើល​ទាំង​កណ្តាល​​យប់ ​