ញ៉ាំ​កាហ្វេ​បំបាត់​ឈឺក្បាល ឬ​ឈឺ​ក្បាល ដោយសារ​ញ៉ាំ​កាហ្វេ​?

ញ៉ាំ​កាហ្វេ​បំបាត់​ឈឺក្បាល ឬ​ឈឺ​ក្បាល ដោយសារ​ញ៉ាំ​កាហ្វេ​?

​ការ​ញ៉ាំ​កាហ្វេ គឺជា​ទម្លាប់​របស់​មនុស្ស​ភាគច្រើន​តែ​ម្តង ហើយ​ខាង​គេហទំព័រ​របស់​យើងខ្ញុំ ក៏​បាន​ចុះផ្សាយ​ជាច្រើន​ផងដែរ ចំពោះ​អត្ថប្រយោជន៍ របស់​កាហ្វេ​ចំពោះ​សុខភាព​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​មាន​មិត្ត​អ្នកអាន​យើង​ជា​ច្រើន​និយាយថា ឲ្យតែ​ញ៉ាំ​កាហ្វេ ដឹង​តែ​ឈឺ​ក្បាល​តែ​ម្តង ហើយក៏​មាន​អ្នកខ្លះ​ទៀត​និយាយថា កាហ្វេ​ជួយ​ឲ្យ​ពួកគាត់​អា​ការៈឈឺ​ក្បាល​ទៅ​វិញ​។

​ទស្សនៈ​មួយ​និយាយ​អំពី ការរួម​តួ​ចនៃ​សរសៃឈាម ឬ​កាត់​បន្ថយ​ទំហំ​របស់​ប្រហោង​សរសៃឈាម ដោយសារ​ជាតិ​កាហ្វេ​អ៊ី​ន អាច​ជួយ​បំបាត់​បញ្ហា​ឈឺក្បាល និង​ឈឺក្បាល​បែប​ប្រកាំង​បាន​។ យោង​ទៅតាម​ទស្សនា​វ​ដ្តី Best Health Mag បានឲ្យដឹងថា ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ នឹង​ទៅ​កាត់បន្ថយ​ការ​ហើម​របស់​សរសៃឈាម ហើយ​ក៏​បំបាត់​ការឈឺ​ក្បាល​ដែរ​។ ចំពោះ​មូលហេតុ​ជាក់លាក់​របស់​វា​វិញ​គឺថា ជាតិ​កាហ្វេ​អ៊ី​ន ដើរតួនាទី​ជា​ធាតុ​ផ្សំ​មួយ ក្នុង​ថ្នាំ​បំបាត់​ការឈឺចាប់​តែម្តង​។ ខណៈពេល​ដែល​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ កំពុងតែ​សន្យាថា​នឹង​អាច​ប្រើ សម្រាប់​គ្រប់គ្រង​ការឈឺ​ក្បាល​នោះ ការចុះផ្សាយ​របស់​ទស្ស​នាវ​ដ្តី​មួយនេះ ក៏​បាន​បញ្ជាក់ទៀតថា ការ​ដែល​មិន​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ទៀត ក៏​នាំ​ឲ្យ​ឈឺ​ក្បាល​វិញ​ដែរ​។

​ក្នុងពេល​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​នេះ ការរួម​តូច​របស់​សរសៃឈាម ក៏​អាច​កើត​មាន​ជាមួយនឹង​ការប្រើ​កន្សែង​បង់ក បូរ​ចង​សក់ ក្រណាត់​ចង់​រុំ​ក្បាល ឬ​ក្រវ៉ា​ត់ក​ដែរ​។ អ្នកជំងឺ​អាច​ប្រើប្រាស់​របស់​ទាំងនេះ​បាន ឬ​អាច​និយាយបាន​ថា គួរតែ​ចង់​វា​ឲ្យ​តឹង​ដល់​មាន​អារម្មណ៍​មួយ​ថា មាន​អ្វី​សង្កត់​ទៅលើ​ក្បាល​ទៅ ព្រោះ​វា​អាច​កាត់បន្ថយ លំហូរ​ឈាម​ទៅ​ខួរក្បាល និង​បំបាត់​ការឈឺចាប់ ដោយសារតែ​ការ​ហើម​សរសៃឈាម​ក្នុង​ស្បែកក្បាល​ដែរ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។