ធ្មេញ … អ្វី​ដែល​អ្នក គួរតែ​ដឹង​

ធ្មេញ ... អ្វី​ដែល​អ្នក គួរតែ​ដឹង​

​រាងកាយ​របស់​យើង មាន​ដំណើរការ​ល្អ ទាល់តែ​ធ្មេញ មាន​សុខភាព​ល្អ​។ ធ្មេញ​មាន​សុខភាព​ល្អ នឹង​ធ្វើឲ្យ​អ្នក ញ៉ាំ​អាហារ​បាន​ស្រួល ហើយ​ការ​ញ៉ាំ​អាហារ​មាន​ល្អ នឹង​ធ្វើឲ្យ​ក្រពះ​ពោះវៀន ងាយស្រួល​ក្នុង​ការ​កិន​កម្ទិច និង​ដឹកជញ្ជូន​ដល់​កោសិកា និង​សរីរាង្គ​ទាំងមូល យ៉ាង​មាន​ប្រសិទ្ធភាព​។​

​គួរ​បញ្ជាក់​ផង​ដែរ រាងកាយ​មាន​បញ្ហា ឬ​មាន​ជំងឺ​ណាមួយ ក៏​វា​អាច​បណ្តាលមកពី បញ្ហា​មាត់​ធ្មេញ​ផង​ដែរ​។​

​អ្វី​ដែល​អ្នក​គួរ​ព្រួយបារម្ភ​នោះ​គឺថា ខូច​ធ្មេញ ធ្មេញ​បាក់ ធ្មេញ​មិន​គ្រប់ នឹង​ធ្វើឲ្យ​អ្នក ឈឺ​ដោយ​មិនដឹង​ខ្លួន ជាពិសេស គឺ​បញ្ហា​ក្រពះ​ពោះវៀន​តែម្តង​។​

​ដូច្នេះ អ្នក​ត្រូវ​តែ​យកចិត្តទុកដាក់ និង​ទៅពិនិត្យ​ធ្មេញ ឲ្យបាន​ទៀងទាត់ យ៉ាងហោច​ណាស់​ម្តង ឬ​ពីរ​ដង ក្នុង​មួយ​ឆ្នាំ​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។