អត្តពលិកលើកដុំដែកថៃ ឈ្នះមេដាយមាស និងប្រាក់បន្ថែមទៀត

កីឡាការិនី Sukanya Srisurat របស់ថៃ ដែលកាលពីមុនបានរងការពិន័យព្យួររយៈពេល២ឆ្នាំសម្រាប់ការប្រើប្រាស់សារធាតុហាមឃាត់នោះ បានយកឈ្នះលើមិត្តរួមជាតិរបស់ខ្លួន Pimsiri Sirikaew ដើម្បីឈ្នះមេដាយមាសក្នុងការប្រកួតលើកដុំដែកក្នុងវិញ្ញាសាទម្ងន់៥៨គីឡូក្រាមនារី នាព្រឹត្តិការណ៍អូឡាំពិកទីក្រុង Rio កាលពីថ្ងៃចន្ទ។ Sukanya បានលើកទម្ងន់បានជាកំណត់ត្រាអូឡាំពិកចំនួន១១០គីឡូក្រាម និង១៣០គីឡូក្រាម ដើម្បីអាចលើកទម្ងន់សរុបបាន២៤០គីឡូក្រាម ដើម្បីយកឈ្នះលើមិត្តរួមជាតិរបស់ខ្លួនចមួន៨គីឡូក្រាម។

sukanya

កីឡាការិនី Pimsiri វ័យ២០ឆ្នាំ បានលើកទម្ងន់១០២គីឡូក្រាម និង១៣០គីឡូក្រាមដើម្បីអាចលើកទម្ងន់បានសរុប១៣២គីឡូក្រាមដើម្បីបន្ថែមមេដាយប្រាក់មួយផ្សេងទៀតទៅលើមេដាយដែលនាងបានឈ្នះក្នុងការប្រកួតនៅទីក្រុងឡុងដ៍ កាលពីបួនឆ្នាំមុន។ កីឡាការិនី Kuo Hsing-chun បានឈ្នះមេដាយសំរឹទ្ធសម្រាប់តៃវ៉ាន់ ជាមួយនឹងការអាចលើកបានទម្ងន់សរុប២៣១គីឡូក្រាម។ ថៃ បានគ្រប់គ្រងថ្ងៃប្រកួតបើកឆាកនៃវិញ្ញាសាលើកទម្ងន់បានតាមរយៈការឈ្នះបានមេដាយសរុបចំនួន៤ ដែលរួមមានមាសពីរ ប្រាក់១ ក្នុងការប្រកួតលើវិញ្ញាសានាទី និងសំរឹទ្ធមួយក្នុងវិញ្ញាសាបុរស មកទល់ពេលនេះ៕

ប្រភពព័ត៌មាន៖ Bangkok Post

The post អត្តពលិកលើកដុំដែកថៃ ឈ្នះមេដាយមាស និងប្រាក់បន្ថែមទៀត appeared first on CamboSport.

  • អត្តពលិកលើកដុំដែកថៃ ឈ្នះមេដាយមាស និងប្រាក់បន្ថែមទៀត已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:កីឡា