​​យប់​​នេះ​ប្រុស​ស្អាត​ ពូ សុវិជ្ជា ប្រកួត​នៅ​អូឡាំពិក​ផ្នែក​​​កីឡា​ហែល​ទឹក​​

​​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល​នាទី​ក្រុង Rio ​​​ម៉ោង​១១:០០​នាទី​យប់(ម៉ោង​​នៅ​កម្ពុជា) ​​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៦ ​កីឡាករ​​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា ពូ សុវិជ្ជា​​ នឹង​​​ប្រកួត​លើ​វិញ្ញាសា​ ១០០​ម៉ែត្រ​​ហែល​បែប​សេរី​។

 

​​យប់​​នេះ​ប្រុស​ស្អាត​ ពូ សុវិជ្ជា ប្រកួត​នៅ​អូឡាំពិក​ផ្នែក​​​កីឡា​ហែល​ទឹក​​កីឡាករ ពូ សុវិជ្ជា

 

​តាម​ការ​ឲ្យ​ដឹង​ពី​ឯក​​ឧត្ដម​ វ៉ាត់ ចំរើន មក​ពី​ទីក្រុង Rio ​ប្រទេស​ប្រេស៊ីល​​​​ថា ​​​​ថ្ងៃ​​​​នេះ​វេលា​ម៉ោង ១​រសៀល​នៅ​ប្រទេស​ប្រេស៊ីល ( ម៉ោង១១:០០​​​យប់​នៅ​កម្ពុជា) ​​កីឡាករ​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា ពូ សុវិជ្ជា​ ​នឹង​ធ្វើ​ការ​ប្រកួត​ហើយ។ ​នេះ​ជា​ការ​​ប្រកួត​លើ​ប្រភេទ​កីឡា​​​ដំបូង​​របស់​កម្ពុជា​ បន្ទាប់​ពី​ព្រឹត្តិការណ៍​អូឡាំពិក​បាន​ប្រព្រឹត្ត​ទៅ​រយៈពេលប៉ុន្មាន​ថ្ងៃ​ហើយ។ ឯក​ឧត្ដម​អគ្គលេខាធិការ​ ​និង​ក្រុម​​កីឡា​កម្ពុជា​​នៅ​ប្រទេស​​​ប្រេស៊ីល​ទាំង​អស់ នឹង​ទៅ​ចូល​រួម​លើក​ទឹកចិត្ត​ផង​ដែរ​។

 

​កម្ពុជា​មាន​កីឡាករ-​កីឡា​ការិនី​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ប្រេស៊ីល​នេះ​​ចំនួន ៦​នាក់​​គឺ​​​ប្រកួត​កីឡា​ហែលទឹក​​មាន​កីឡាករ​ ពូ សុវិជ្ជា​ ​និង​ ហែមថុន វិទីនី​។ ​កីឡា​រត់​ប្រណាំង​ម៉ាតុង​កីឡា​ការិនី​ លី ណារី​ និង​កីឡាករ​​ Neko កីឡា​តេក្វាន់ដូ​​មាន​កីឡា​ការិនី ស៊ន សៀវម៉ី និង​​​​​កីឡា​ចំបាប់​កីឡា​ការិនី ចូវ សុធារ៉ា៕

​​​​
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​