កីឡា​ការិនី​​មក​ពី​តំបន់​ក្រីក្រ ​​ជួយ​ប្រេស៊ីល​​ឈ្នះ​មេដាយ​មាស​ លើក​ដំបូង​នៅ​អូឡាំពិក

ទី​បំផុត​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ ​​បាន​ឈ្នះ​មេដាយ​មាស​​អូឡាំពិក​​មួយ​ហើយ​ ​បន្ទាប់​ពី​​បើក​ឆាក​២​ថ្ងៃ ពុំ​បាន​ទទួល​​មេដាយ​អ្វី​មួយ​សោះ។

 

កីឡា​ការិនី​​មក​ពី​តំបន់​ក្រីក្រ ​​ជួយ​ប្រេស៊ីល​​ឈ្នះ​មេដាយ​មាស​ លើក​ដំបូង​នៅ​អូឡាំពិក

កីឡា​ការិនី​​យូដូ​ Rafela Silva ជួយ​​ប្រេស៊ីល​ឈ្នះ​មេដាយ​មាស

 

កីឡា​ការិនី​​យូដូ​ Rafela Silva ​វ័យ​២៤​ឆ្នាំ មក​ពី​តំបន់​ក្រីក្រ​ Cidade de Deus ​ទីក្រុង​ Rio​ គឺ​ជា​វីរ​នារី​របស់​ប្រេស៊ីល​ បន្ទាប់​ពី​វាយ​ឈ្នះ​កីឡា​ការិនី​លំដាប់​លេខ​១​លើ​ពិភពលោក​​ សញ្ជាតិ​ម៉ុងហ្គោលី Sumiya Dorjsuren ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​បាន​ឈ្នះ​មេដាយ​មាស ​កាល​ពី​យប់​មិញ។

 

កីឡា​ការិនី​​មក​ពី​តំបន់​ក្រីក្រ ​​ជួយ​ប្រេស៊ីល​​ឈ្នះ​មេដាយ​មាស​ លើក​ដំបូង​នៅ​អូឡាំពិក

 

កីឡា​ការិនី​​មក​ពី​តំបន់​ក្រីក្រ ​​ជួយ​ប្រេស៊ីល​​ឈ្នះ​មេដាយ​មាស​ លើក​ដំបូង​នៅ​អូឡាំពិក

 

Eduardo Colli ​អ្នកគាំទ្រ​ប្រេស៊ីល​ម្នាក់ បាន​និយាយ​ទាំង​អារម្មណ៍​រំភើប​ក្ដុកក្ដួល​ថា៖ “គ្រប់​គ្នា​បាន​ដឹង​ហើយ​ពី​ប្រវត្តិ​​របស់​ Rafela។ នេះ​វា​មាន​ន័យ​ជាង​មេដាយ​មាស​​ទៅ​ទៀត​ ជ័យ​ជម្នះ​នេះ​​វា​ពិត​ជា​មាន​ន័យ​សម្រាប់​​អ្នក​ក្រីក្រ​ទាំង​អស់…វា​ជា​ក្ដី​សង្ឃឹម​ទាំង​អស់​គ្នា”។

 

ដោយ​ឡែក​​​កីឡា​ការិនី​ជប៉ុន​ Kaori Matsumoto ​ដែល​ជា​ម្ចាស់​ជើង​ឯក​ពិភពលោក​ និង​ម្ចាស់​មេដាយ​មាស​​ កាល​អូឡាំពិក​២០១២​នៅ​ទីក្រុង​ឡុងដុង បាន​​ត្រឹម​មេដាយ​សំរឹទ្ធិ៕

 

កីឡា​ការិនី​​មក​ពី​តំបន់​ក្រីក្រ ​​ជួយ​ប្រេស៊ីល​​ឈ្នះ​មេដាយ​មាស​ លើក​ដំបូង​នៅ​អូឡាំពិក

 

កីឡា​ការិនី​​មក​ពី​តំបន់​ក្រីក្រ ​​ជួយ​ប្រេស៊ីល​​ឈ្នះ​មេដាយ​មាស​ លើក​ដំបូង​នៅ​អូឡាំពិក

 

កីឡា​ការិនី​​មក​ពី​តំបន់​ក្រីក្រ ​​ជួយ​ប្រេស៊ីល​​ឈ្នះ​មេដាយ​មាស​ លើក​ដំបូង​នៅ​អូឡាំពិក

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sky Sports