ចិន​រិះ​គន់​ការ​ប្រើ​ទង់ជាតិ​របស់​ខ្លួន​ខុស​នៅ​អូឡាំពិក​ ទីក្រុង​រីយ៉ូ

ប្រព័ន្ធ​ផ្សព្វផ្សាយ​ ពិសេស​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​ចិន​បាន​​​រិះ​គន់​ដល់​គណៈកម្មការ​រៀប​ចំ​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល​ចំពោះការ ដាក់​បង្ហូត​ទង់​ជាតិ​របស់​ពួកគេ​មិន​ត្រឹម​ត្រូវ​តាម​លក្ខណៈ​ដើម​១០០ ភាគ រយ។

 

ចិន​រិះ​គន់​ការ​ប្រើ​ទង់ជាតិ​របស់​ខ្លួន​ខុស​នៅ​អូឡាំពិក​ ទីក្រុង​រីយ៉ូ ទង់ជាតិត្រឹមត្រូវ ខាងឆ្វេង និងទង់ជាតិ​ខុសខាងស្តាំ

 

ការ​រិះគន់​ធ្វើឡើង​បន្ទាប់​ពី​អត្តពលិក​២​រូប​របស់​ចិន​ឈ្នះ​មេដាយ​ ប្រាក់​មួយ​ និង​សំរឹទ្ធ​មួយ​លើ​វិញ្ញាសា​បាញ់​កាំភ្លើង​ ហើយ​ទង់​ជាតិ​របស់​ចិន​ដែល​បង្ហូត​​ឡើង​​ក្រោយ​បំពាក់​មេដាយ​នោះ​ ឃើញ​ថា​មិន​ត្រឹម​ត្រូវ​ ១០០ភាគ​រយ​ ត្រង់​ផ្កាយ​តូចៗ៤។

 

ភ្លាម​ៗ​ក្រោយ​កើត​មាន​បញ្ហា​ខាង​លើ​អ្នក​នាំ​ពាក្យ​គណៈកម្មការ​រៀប​ចំ​អូឡាំពិក បាន​សំដែង​ការ​សុំទោស ហើយ​សន្យា​នឹង​ប្ដូរ​ទង់​ជាតិ​ឲ្យ​ត្រឹម​ត្រូវ​វិញ។ បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Sina ឲ្យ​ដឹង​ថា ទង់​ជាតិ​ចិន​ ដែល​ប្រើ​នោះ​គឺ​ផលិត​ក្នុង​ប្រទេស​ប្រេស៊ីល មិនមែន​ជា​ទង់ជាតិ​ដែល​យក​ទៅ​ពី​ចិន​នោះ​ទេ៕

 

ចិន​រិះ​គន់​ការ​ប្រើ​ទង់ជាតិ​របស់​ខ្លួន​ខុស​នៅ​អូឡាំពិក​ ទីក្រុង​រីយ៉ូ

 

ចិន​រិះ​គន់​ការ​ប្រើ​ទង់ជាតិ​របស់​ខ្លួន​ខុស​នៅ​អូឡាំពិក​ ទីក្រុង​រីយ៉ូ

 

ចិន​រិះ​គន់​ការ​ប្រើ​ទង់ជាតិ​របស់​ខ្លួន​ខុស​នៅ​អូឡាំពិក​ ទីក្រុង​រីយ៉ូ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Shanghaiist