អ្នក​គ្រប់គ្រង​ Google ម្នាក់​ត្រូវ​គេ​រំលោភ​និង​​សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​ក្បែរ​ផ្ទះ

បុគ្គលិក​ស្រី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google មក​ពី​ទីក្រុង New York City ម្នាក់ ដែល​បាន​បាត់​ខ្លួន​ក្រោយ​ពេល​ទៅ​រត់​ហាត់ប្រាណ អំឡុង​ពេល​ទៅ​លេង​ផ្ទះ​ម្តាយ នៅ​ក្នុង​រដ្ឋ Massachusetts សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ព្រៃ។

 

អ្នក​គ្រប់គ្រង​ Google ម្នាក់​ត្រូវ​គេ​រំលោភ​និង​​សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​ក្បែរ​ផ្ទះ

 

ស្រ្តី​រងគ្រោះ​មាន​ឈ្មោះ​ថា Vanessa Marcotte អាយុ២៧ឆ្នាំ ត្រូវ​បាន​រាយការណ៍​ថា​បាត់ខ្លួន បន្ទាប់​ពី​មិន​បាន​ត្រលប់​មក​ពី​រត់​ហាត់ប្រាណ​វិញ ក្នុង​ចន្លោះ​វេលា​ម៉ោង ១ ដល់ ៤រសៀល។ ក្រោយមក សាកសព​របស់​នាង​ត្រូវ​បាន​រក​ឃើញ នៅ​អំឡុង​ម៉ោង ៨៖២០នាទី ថ្ងៃអាទិត្យ ទី០៧ ខែ​សីហា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ ចម្ងាយ​ពី​ផ្ទះ​ម្តាយ​នាង​ប្រហែល​ជា ៨០០ម៉ែត្រ។

 

ប្រភព​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ធ្វើ​ការ​ពិនិត្យ​ឃើញ​ថា ស្រ្តី​រងគ្រោះ​ត្រូវ​គេ​ចាប់​រំលោភ និង​ដុត​រលាក​ដៃ ក្បាល និង ជើង។ អាជ្ញាធរ​មិន​បាន​បញ្ជាក់​ថា​តើ​នាង​ស្លាប់​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​និយាយ​ថា​ការ​ស្លាប់​របស់​នាង គឺ​ជា​អំពើ​ឃាតកម្ម​មួយ។

 

បើ​យោង​តាម​គណនី​បណ្តាញ​សង្គម Linkedln របស់​ស្រ្តី​រងគ្រោះ បាន​ឲ្យ​ដឹង​ថា នាង​គឺ​ជា​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ឯ​សកលវិទ្យាល័យ Boston University ហើយ​បាន​ធ្វើ​ការ​ជា​អ្នកគ្រប់គ្រង​ផ្នែក​គណនេយ្យ នៅ​ក្នុង​ក្រុមហ៊ុន Google ក្នុង​ទីក្រុង New York City អស់​រយៈពេល​ជិត​២ឆ្នាំ​មក​ហើយ៕

 

អ្នក​គ្រប់គ្រង​ Google ម្នាក់​ត្រូវ​គេ​រំលោភ​និង​​សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​ក្បែរ​ផ្ទះ

 

អ្នក​គ្រប់គ្រង​ Google ម្នាក់​ត្រូវ​គេ​រំលោភ​និង​​សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​ក្បែរ​ផ្ទះ

 

អ្នក​គ្រប់គ្រង​ Google ម្នាក់​ត្រូវ​គេ​រំលោភ​និង​​សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​ក្បែរ​ផ្ទះ

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail