ក្រោយ​រៀបការ Linda Chung បាត់​ដំណឹង​សូន្យ តែ​ពេលនេះ​លេច​ព័ត៌មាន​ថា នាង​…

6 Videos


ក្រោយពីប្រារព្ធពិធីអាពាហ៍ពិពាហ៍ជាមួយលោក Jeremy ដែលជាក្មួយប្រុសអតីតប្រធានទូរទស្សន៍ TVB យ៉ាងគគ្រឹកគគ្រេងកាលពីដើមឆ្នាំ ២០១៦ តារាសម្តែងដ៏ល្បីឈ្មោះ Linda Chung បានបាត់មុខពីបណ្តាញសារព័ត៌មានអស់រយៈពេលយ៉ាងយូរ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនកំពុងចង់ដឹងចង់ឮពីនាងយ៉ាងខ្លាំង ។

ក្រោយ​រៀបការ Linda Chung បាត់​ដំណឹង​សូន្យ តែ​ពេលនេះ​លេច​ព័ត៌មាន​ថា នាង​…

តារាស្រីវ័យ ៣២ ឆ្នាំរូបនេះក៏ត្រូវបានមហាជនជាច្រើនដាក់ការសង្ស័យថា មានផ្ទៃពោះ ក្រោយពីបាត់ដំណឹងនាងសូន្យម្តងចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៦ ។ កាលពីពេលថ្មីៗនេះដែរ សារព័ត៌មានចិនដ៏ល្បីមួយបានចុះផ្សាយថា តារាស្រីរូបនេះបានផ្តល់កំណើតឲ្យកូនស្រីម្នាក់នៅទីក្រុង Vancouver យ៉ាងស្ងៀមស្ងាត់ ហើយមិត្តភក្តិស្និទ្ធស្នាលរបស់ Linda នាង Eliza Sam ក៏បានទៅលេងនាងដល់ Vancouver ទៀតផង ។

ក្រោយ​រៀបការ Linda Chung បាត់​ដំណឹង​សូន្យ តែ​ពេលនេះ​លេច​ព័ត៌មាន​ថា នាង​…

រឿងរ៉ាវនេះបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល យ៉ាងខ្លាំង រហូតដេញដោលសួរថា ព័ត៌មាននេះពិត ឬ យ៉ាងណា ។ ក្រោយមក អ្នកសារព័ត៌មានក៏បាន ធ្វើការទំនាក់ទំនងទៅ Eliza ហើយនាងក៏បានប្រាប់ថា គ្មានយោបល់លើរឿងនេះទេ តែសព្វថ្ងៃ នាងមិនបានទៅណាទេ គឺនៅទីក្រុងហុងកុង ។ ក្រោយមក នាយកប្រតិបត្តិរបស់ទូរទស្សន៍ TVB ក៏បានចេញមុខបដិសេធព័ត៌មាននេះផងដែរ ដោយលោកបានបញ្ជាក់ថា លោកបានទូរស័ព្ទទៅ Linda ហើយនាងបានប្រាប់ថា នាង និង ស្វាមីកំពុងត្រៀមធ្វើដំណើរកម្សាន្ត ។

ក្រោយ​រៀបការ Linda Chung បាត់​ដំណឹង​សូន្យ តែ​ពេលនេះ​លេច​ព័ត៌មាន​ថា នាង​…

គួរបញ្ជាក់ដែរថា រឿងនេះបានធ្វើឲ្យមានការកក្រើកយ៉ាងខ្លាំងក្នុងបណ្តាញសារព័ត៌មាន ហើយទោះបីជាមានការបកស្រាយក្តី ក៏មហាជននៅតែចង់ដឹងចង់ឮថា ហេតុអ្វី Linda បាត់ព័ត៌មានសូន្យអស់មួយរយៈបែបនេះ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ក្រោយ​រៀបការ Linda Chung បាត់​ដំណឹង​សូន្យ តែ​ពេលនេះ​លេច​ព័ត៌មាន​ថា នាង​…ក្រោយ​រៀបការ Linda Chung បាត់​ដំណឹង​សូន្យ តែ​ពេលនេះ​លេច​ព័ត៌មាន​ថា នាង​…ក្រោយ​រៀបការ Linda Chung បាត់​ដំណឹង​សូន្យ តែ​ពេលនេះ​លេច​ព័ត៌មាន​ថា នាង​…ក្រោយ​រៀបការ Linda Chung បាត់​ដំណឹង​សូន្យ តែ​ពេលនេះ​លេច​ព័ត៌មាន​ថា នាង​…ក្រោយ​រៀបការ Linda Chung បាត់​ដំណឹង​សូន្យ តែ​ពេលនេះ​លេច​ព័ត៌មាន​ថា នាង​…