ដើរ​ចេញ​ពី​រោងការ​ទៅ​​លោត​ទឹក​សម្លាប់​ខ្លួន​ក្រោយ​ឃើញ​មុខ​កូន​ក្រមុំ​ជា​លើក​ដំបូង

ចិន ៖ បុរសម្នាក់ដែលមានឈ្មោះថា Kang Hu អាយុ ៣៣ ឆ្នាំត្រូវបានគេរាយការណ៍ថាបានលោតទឹកសម្លាប់ខ្លួន តែសំណាងល្អមានអ្នកជួយសង្គ្រោះទាន់ពេលវេលា។

បើតាមការបញ្ជាក់ពីគ្រួសារក៏ដូចជាមិត្តភក្តិរបស់ជនរងគ្រោះបានឲ្យដឹង មុនដំបូងគេបានឃើញជនរងគ្រោះដើរចេញពីកន្លែងប្រារព្ធពិធីមង្គលការរបស់ខ្លួន ដើរសំដៅទៅកាន់មាត់ទឹក រួចដើរចុះដើរឡើងមួយជុំក៏លោតទឹកសម្លាប់ខ្លួនតែម្ដង។ ប្រភពបានបន្តទៀតថា ចំពោះមូលហេតុដែលគាត់លោតទឹកសម្លាប់ខ្លួនគឺដោយសារឃើញមុខកូនក្រមុំអាក្រក់ពេក។

បើតាមការចុះផ្សាយរបស់ dailystar បានឲ្យដឹងថា លោក Kang ត្រូវបានឪពុកម្ដាយបង្ខំឲ្យរៀបការនឹងនារី អាយុ ៣០ ឆ្នាំដែលគាត់មិនធ្លាប់ស្គាល់ម្នាក់ នាងមានឈ្មោះថា Na Jung ។ ដោយមិនអាចប្រកែកនឹងឪពុកម្ដាយរបស់ខ្លួនបានលោក Kang ក៏សុខចិត្តរៀបការទាំងបង្ខំចិត្ត។ គាត់មិនដែលបានឃើញមុខអនាគតប្រពន្ធដែលឪពុកម្ដាយផ្សំផ្គុំឲ្យនោះទេ រហូតដល់ថ្ងៃមង្គលការទើបបានឃើញមុខ ប៉ុន្តែក្រោយពីបានឃើញមុខកូនក្រមុំរបស់ខ្លួនភ្លាម លោក Kang ក៏បានហួសចិត្តដើរចេញពីរោងការទៅលោតសម្លាប់ខ្លួនតែម្ដង ព្រោះតែកូនក្រមុំមានមុខមាត់អាក្រក់ ដែលគាត់មិនអាចទទួលយកបាន។

ចំណែកឯកូនក្រមុំមានការអាម៉ាស់ចំពោះភ្ញៀវដែលបានចូលរួមយ៉ាងខ្លាំងនៅពេលដែលកូនកំលោះបែរជាទៅលោតទឹកសម្លាប់ខ្លួននៅថ្ងៃរៀបការព្រោះទៅមុខរបស់ខ្លួនអាក្រក់ទៅវិញ៕

  • ដើរ​ចេញ​ពី​រោងការ​ទៅ​​លោត​ទឹក​សម្លាប់​ខ្លួន​ក្រោយ​ឃើញ​មុខ​កូន​ក្រមុំ​ជា​លើក​ដំបូង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ចំនេះដឹង
Tags: