ស្មាតហ្វូន​ ​Android​ ​៩០០​ ​លាន​គ្រឿង​កំពុង​ឆ្លង​មេរោគ

ស្មាតហ្វូន​ ​និង​ថេប្លេត​ ​Android​ ​ដែល​បំពាក់​បន្ទះ​ Chip​ ​ប្រភេទ​ ​Qualcomm​ ​ប្រមាណ​ ​៩០០​ ​លាន​គ្រឿង​ត្រូវ​គេ​រាយការ​រង​ការ​វាយប្រហារ​ពី​សំណាក់​មេរោគ​ ​QuadRooter។

 

ស្មាតហ្វូន​ ​Android​ ​៩០០​ ​លាន​គ្រឿង​កំពុង​ឆ្លង​មេរោគ

 

ការ​វាយ​ប្រហារ​នេះ​ ​QuadRooter​ ​អាច​គ្រប់គ្រង​ ​និង​យក​បាន​ទាំង​ស្រុង​នូវ​ទិន្នន័យ​គ្រប់​ប្រភេទ​ដែល​មាន​លើ​ឧបករណ៍​ដែល​រង​ផល​ប៉ះ​ពាល់។ QuadRooter​ ​ឆ្លង​ចូល​ឧបករណ៍​ទាំង​នោះ​តាម​រយៈ​ការ​បង្កប់​ខ្លួន​ជា​ទម្រង់​ ​Malware​ ​ក្នុង​កម្មវិធី​ដែល​ដាក់​ឲ្យ​ទាយ​យក​ឥតគិតថ្លៃ​ជា​ច្រើន​នៅ​លើ​ ​Playstore។

 

QuadRooter​ ​ជា​ការ​វាយប្រហារ​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​តាំង​ពី​ខែ​មេសា​ ​២០១៦​ ​ហើយ​ក្រុម​ការងារ​ ​Google​ ​កំពុង​ដោះស្រាយ​នូវ​បញ្ហា​ទាំង​នេះ​ ​និង​បាន​ប្រកាស​កម្ចាត់​ឲ្យ​អស់​នូវ​ ​QuadRooter ​នៅ​ខែ​កញ្ញា​ខាង​មុខ៕

 

អាន​បន្ត​ ​៖​ គន្លឹះ​​លេង​ហ្គេម​ ​Pokemon Go​ ​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​gsmarena