ក្រុមហ៊ុន​​ទើប​​បង្កើត​បាន​​ ២ ឆ្នាំ ​ត្រូវ​គេ​ទិញ​យក​តម្លៃ​ ៣ ពាន់​លាន​ដុល្លារ

​វិបសាយ​ Recode បាន​​រាយ​ការ​ថា​ក្រុមហ៊ុន​លក់​ទំនិញ​យក្ស​ Walmart ​មាន​គម្រោង​នឹង​ទិញ​យក​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Jet.com ក្នុង​ទំហំ​ទឹក​ប្រាក់​ ៣ ពាន់​លាន​ដុល្លារ។

 

ក្រុមហ៊ុន​​ទើប​​បង្កើត​បាន​​ ២ ឆ្នាំ ​ត្រូវ​គេ​ទិញ​យក​តម្លៃ​ ៣ ពាន់​លាន​ដុល្លារ

 

ការ​ទិញ​យក​នេះ​អាច​បង្ហាញ​ពី​ជោគជ័យ​ដ៏​ធំ​មួយ​របស់​ Jet.com ដែល​ក្រុមហ៊ុន​នេះ​ទើប​តែ​បង្កើត​បាន​ប្រមាណ​ ២ ឆ្នាំ​ប៉ុណ្ណោះ ហើយ​ប្រសិន​បើ​ប្រតិបត្តិការ​ទិញ​យក​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ នោះ​​ Jet.com នឹង​ក្លាយ​ជា​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​សហរដ្ឋអាមេរិក។

 

ក្រុមហ៊ុន​​ទើប​​បង្កើត​បាន​​ ២ ឆ្នាំ ​ត្រូវ​គេ​ទិញ​យក​តម្លៃ​ ៣ ពាន់​លាន​ដុល្លារ

 

ការ​ទិញ​យក​នេះ​ដែរ​​ទំនង​ជា​អាច​នឹង​ជួយ​ Walmart ប្រយុទ្ធ​ត​ទល់​ជា​មួយ​នឹង​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ Amazon បាន។ បច្ចុប្បន្ន​ Walmart អាច​ទទួល​បាន​ត្រឹម​ ១៤ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​ការ​លក់​ទំនិញ​អនឡាញ ស្រប​ពេល​ដែល​ Amazon មាន​ចំណូល​ប្រចាំ​ឆ្នាំ​ស្មើ​នឹង​ ៩៩ ពាន់​លាន​ដុល្លារ៕

 

ចុច​អាន៖ ពាណិជ្ជកម្ម​ថ្មី Google បាញ់ iPhone ម៉ាកប់​លើ​មេម៉ូរី​តូច 16GB

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TNW​​​​​​