ប្តីប្រពន្ធមួយគូ ត្រូវអ្នកលេងអ៊ីនធឺណេត រិះគន់យ៉ាងចាស់ដៃ ក្រោយស្លៀកពាក់ ជាមនុស្សធាត់ឡើងរាំ! (មានវីដេអូ)

អង់គ្លេស៖ គ្រាន់តែការរាំកម្សាន្តសប្បាយសោះ ក៏បានបង្កក្លាយទៅជារឿងរ៉ាវ ដ៏ស្មុគស្មាញមួយ ដែលមិនធ្លាប់កើតមានឡើងពីមុនមក។ សម្រាប់ប្តីប្រពន្ធមួយគូ ដែលស្វាមីមានឈ្មោះថា Neil និងភរិយានាង Katya Jones កាលពីពេលកន្លងទៅ ពួកគេត្រូវបានអ្នកលេងអ៊ីនធឺណេត នៅតាមបណ្តាប្រទេសល្បីៗមួយចំនួន ធ្វើការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីពួកគេបានចូលរួមក្នុងការប្រកួត ជើងឯកពិភពលោករាំរបាំ ឡាទីន (Latin) រួមជាមួយនឹងការស្លៀកសំលៀកបំពាក់ជាឈុតមនុស្សធាត់ មានជាតិខ្លាញ់ច្រើនរាំរបាំនេះ នៅចំពោះមុខទស្សនិកជនរាប់រយនាក់ ទាំងនៅលើឆាកផ្ទាល់ និងនៅតាមប្រព័ន្ធអ៊ីនធឺណេតនានាក្តី។

ស្ថិតនៅក្នុងឈុតដ៏គួរឱ្យចម្លែក ទាក់ទាញនឹកស្មានមិនដល់ និងក្បាច់រាំដ៏ល្អជក់ចិត្ត បានធ្វើឱ្យអ្នកទស្សនា ដកក.ចំហមាត់មើលស្ទើភ្លឹកគ្រប់ៗគ្នា។ ហើយស្របជាមួយនេះផងដែរ ក៏មានអ្នកទស្សនាភាគច្រើន បានបញ្ចេញប្រតិកម្មមិនពេញចិត្តភ្លាមៗ បន្ទាប់ពីឃើញការសម្តែងនេះផងដែរ។

ក្នុងនោះ ក្នុងចំណោមការបញ្ចេញមតិយោបល់របស់អ្នកនិយមលេងអ៊ីនធឺណេត មួយចំនួនបាននិយាយថា៖ «ឈុតសម្លៀកបំពាក់ ធ្វើជាមនុស្សធាត់របស់អ្នក គឺវាពិតជាគួរឱ្យអាម៉ាស់ខ្លាំងណាស់ សម្រាប់អ្នករបាំទាំងអស់ ព្រោះថាការរាំរបាំ ដែលត្រូវបានបង្ហាញជាសាធារណៈ គួរតែមានរូបភាពល្អប្រសើរជាងនេះ ប៉ុន្តែចំពោះអ្នកប្រហែលជាគ្មានភាពខ្មាសអៀន និងគ្មានរសនិយមទេមើលទៅ!»។ គំនិតមួយផ្សេងទៀតក៏បានលើកឡើងផងដែរថា «វាជាការប្រកួតមួយដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ និងគួរឱ្យស្អប់ខ្ពើមបំផុតតាំងពីខ្ញុំបានជួបមក! ធ្វើនេះដូចជាមើលងាយ ចំពោះមនុស្សធាត់ជ្រុលខ្លាំងពេកហើយ»។

ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីមានលេចឮនូវរឿងអាស្រូវទាំងនេះមក តំណាងរបស់ប្តី ប្រពន្ធមួយគូនេះក៏បានចូលខ្លួនមកផ្តល់បទសម្ភាសជាមួយកាសែតមួយថា៖ «លោក Neil និង Katya មិនមានបំណងយកការសម្តែងនេះ មកជេរប្រមាថដល់អ្នកដែលមាន រូបរាងធាត់ៗទេ នេះគឺវាគ្រាន់តែជាការបង្ហាញ show ច្នៃប្រឌិតដើម្បីទាក់ទាញ អារម្មណ៍អ្នកគាំទ្រ និងគណៈកម្មការក្នុងការដណ្តើមពានរង្វាន់តែប៉ុណ្ណោះ»។

ចង់ដឹងថាពួកគេរាំល្អយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា៖

ដូច្នេះកាសម្តែងជាមនុស្សធាត់ នៅក្នុងការរាំរបាំគឺជាគំនិតមួយដ៏កម្រដែរ ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ ការគិតរបស់មនុស្សគឺមានភាពខុសៗគ្នា អ្នកខ្លះអាចនឹងគិតថានេះគឺជាការរើសអើង ឬមិនសមរម្យ៕

ចុះប្រិយមិត្តយល់យ៉ាងណាវិញ តើនេះគឺជាការបង្អាប់ ឬជាការសរសើរ?

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត