ហ្គេម Pokemon Go ចាប់​​​ផ្តើមនៅប្រទេស​​​កម្ពុជា​ជា​​​មួយ​​​នឹង​​​ការ​​​ភ័យ​​​ខ្លាច​​​

ដោយដើរបត់ចុះបត់ឡើងនៅជាន់ទី១នៃផ្សារ អីុអនម៉លក្នុងរាជធានីភ្នំពេញ ខណៈភ្នែកសម្លឹងមើលអាយផេតរបស់ខ្លួនជាប់   ជានិច្ចនោះ Phyu Hnin Pwint បានដើរតាមផែនទី GPS ពេលនាងតាមប្រមាញ់ Pokemon ដែលពួននៅគ្រប់ទីកន្លែងនៅក្នុងផ្សារ នេះដើម្បីបន្ថែមលើចំនួន Pokemon ដែលប្រមូលបានចំនួន៤០។ ចាប់ តាំងពីនាងបានទាញយកហ្គេម  Pokemon កាលពីថ្ងៃសៅរ៍មក ជនជាតិភូមាអាយុ២៦ឆ្នាំរូបនេះបានលើកឡើងថា នាងបានលេងហ្គេមនេះប្រហែល៦ម៉ោងរួចមកហើយ  ដោយប្រឈមនឹងការដែលនាងត្រូវដើរចេញពី កន្លែងការងារនៅហាងកែសម្ផស្ស Wuttisak ក្នុងផ្សារនេះ ហើយគេចចូលទៅក្នុងទិដ្ឋភាពជាក់ស្តែងនៃហ្គេម។ ជនជាតិភូមារូបនេះបាននិយាយថា “យើងត្រូវតែ សម្លឹងមើលអេក្រង់គ្រប់ពេល វេលា ហេតុដូច្នេះវាគ្រោះថ្នាក់ណាស់”។ នាងបាន បន្ថែមថា ផ្សារនេះជាកន្លែងដែលរួចផុតពីគ្រោះថ្នាក់ ។ “នៅតាមផ្លូវចោរអាចឆក់ទូរស័ព្ទរបស់យើងបាន “។ មួយ ខែបន្ទាប់ពីហ្គេមនេះចេញសម្រាប់ផលិតផល Apple និង Android នៅក្នុងប្រទេសដែលត្រូវបានជ្រើសរើស  Pokemon Go បានមកដល់ប្រទេសកម្ពុជា និងប្រទេសតំបន់អាស៊ី៩ ផ្សេងទៀតកាលពីថ្ងៃសៅរ៍ដោយទីបំផុតវាបាន ផ្តល់ឲ្យអ្នកលេងហ្គេមនៅក្នុងតំបន់នេះនូវឱកាស “តាមចាប់សត្វPokemon ឲ្យអស់”។ ដោយ សត្វឌីជីថលលេចចេញនៅលើអេក្រង់តាមទីតាំង របស់អ្នកលេងហ្គេមពោលគឺវាហាក់បីដូចជាស្ថិត នៅចំពោះមុខអ្នកលេងតែម្តងនោះ ហ្គេមនេះអនុញ្ញាតឲ្យមនុស្ស ម្នាតាមចាប់ បង្ហាត់បង្រៀន និងវាយ Pokemon ខណៈពួកវាដើរឆ្លងកាត់តាមតំបន់ទីតាំង […]

The post ហ្គេម Pokemon Go ចាប់​​​ផ្តើមនៅប្រទេស​​​កម្ពុជា​ជា​​​មួយ​​​នឹង​​​ការ​​​ភ័យ​​​ខ្លាច​​​ appeared first on The Cambodia Daily.