​ការ​​នាំ​ចេញ​​ឈើ​​ទៅ​​​​កាន់​ប្រទេស​​​​​​​​វៀត​​ណាម​​​​​​ នៅ​តែ​​បន្ត​​បំពាន​បម្រាម​របស់រដ្ឋាភិបាលកម្ពុជា​​

យោងតាមទិន្នន័យគយរបស់វៀតណាមបានឱ្យដឹងថា ឈើដែលមានតម្លៃជាង៨៥លានដុល្លារត្រូវបាននាំចេញពីប្រទេសកម្ពុជាទៅវៀតណាមអំឡុងឆមាសទី១ដើមឆ្នាំនេះ ទោះបីជាកម្ពុជាបានដាក់បម្រាមទូទៅលើការនាំចេញឈើទាំងអស់ទៅកាន់ប្រទេសជិតខាងភាគខាងកើតមួយនេះក្ដី។ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដាក់បម្រាមលើការជួញដូរឈើទាំងអស់ជាមួយវៀតណាមកាលពីពាក់កណ្ដាលខែមករា ជាផ្នែកនៃវិធានការបោសសម្អាតដ៏ធំមួយនៅភាគឦសានប្រទេសកម្ពុជា ដើម្បីបោសសម្អាតស្តុកឈើខុសច្បាប់ ដែលនេះជាការទទួលស្គាល់ដោយគ្មានវាចានូវការកាប់ឈើខុសច្បាប់យ៉ាងរាលដាលនៅក្នុងតំបន់នោះ ដែលភាគច្រើនសម្រាប់ការនាំចេញ។ មន្ត្រីរដ្ឋាភិបាលនិយាយថា កិច្ចប្រឹងប្រែងរបស់ខ្លួនបោសសម្អាតបានស្ទើរតែទាំងអស់នូវការកាប់ឈើ និងការនាំចេញឈើខុសច្បាប់នៅក្នុងតំបន់នោះ។ ទោះជាយ៉ាងណា ទិន្នន័យគយរបស់វៀតណាមសម្រាប់រយៈពេល៦ខែដើមឆ្នាំនេះបង្ហាញថា ការអះអាងនេះមិនមែនជាការពិតឡើយ។ យោងតាមទិន្នន័យគយទទួលបានដោយអង្គការ Forest Trends ជាអង្គការមិនមែនរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញឈើចំនួន៨៨.០០០ម៉ែត្រគូបមានតម្លៃ៧១លានដុល្លារទៅប្រទេសវៀតណាមចាប់ពីដើមឆ្នាំគិតរហូតមកទល់ដំណាច់ខែមិថុនា។ បើគិតទាំងបរិមាណ និងតម្លៃ ចំនួននេះគឺមិនដល់ពាក់កណ្ដាលផងទេ បើប្រៀបធៀបទៅនឹងឈើអាររួចដែលត្រូវបាននាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ពោលគឺការធ្លាក់ចុះខ្លាំង ប៉ុន្តែវានៅឆ្ងាយណាស់បើប្រៀបធៀបទៅនឹងអ្វីដែលកម្ពុជាបានប្រកាសបិទទាំងស្រុង។ យោងតាមទិន្នន័យដដែលបង្ហាញថា ការនាំចេញឈើមិនទាន់អាររួចបានកើនឡើងយ៉ាងគំហុកពី៦.០០០ម៉ែត្រគូបមានតម្លៃ១,៥លានដុល្លារអំឡុងឆមាសទី១ដើមឆ្នាំ ដល់៥៨.០០០ម៉ែត្រគូបមានតម្លៃ១៥លានដុល្លារនៅឆ្នាំនេះ ពោលគឺកើនឡើងប្រមាណ១០ខ្ទង់។ តាមដឹងថា ប្រទេសកម្ពុជាបានដាក់បម្រាមលើការនាំចេញឈើមិនទាន់កែច្នៃតាំងពីប្រមាណ២០ឆ្នាំមុនម្លេ៉ះ។ ឈើនាំចេញសរុប៩៤.០០០ម៉ែត្រគូបដែលវៀតណាមបានកត់ត្រាជាផ្លូវការ ដែលភាគច្រើនលើសលប់នៃចំនួននេះត្រូវបាននាំចេញបន្ទាប់ពីការដាក់បម្រាមនាំចេញកាលពីពាក់កណ្ដាលខែមករា មានចំនួនច្រើនជាងស្តុកឈើខុសច្បាប់៧១.០០០ម៉ែត្រគូប ដែលមន្ត្រីកម្ពុជាអះអាងថា ខ្លួនចាប់បាននៅក្នុងការបោសសម្អាតក្នុងបណ្ដាខេត្តភាគឦសានទៅទៀត។ លោក សួន ហ្វុក (Xuan Phuc) អ្នកវិភាគផ្នែកពាណិជ្ជកម្ម និងហរិញ្ញវត្ថុតំបន់នៅអង្គការ Forest Trends បានមានប្រសាសន៍ថា ការហៅកំណើននាំចេញពី១ខែទៅ១ខែរហូតមកទល់ពេលនេះក្នុងឆ្នាំនេះថាជានិន្នាការ វាហាក់ដូចឆាប់រហ័សពេកហើយ។ លោកគូសបញ្ជាក់ថា “ប៉ុន្តែអ្វីដែលច្បាស់លាស់ខ្លាំងគឺថា មានភាពមិនប្រាកដប្រជាថាតើគោលនយោបាយ [បម្រាមនាំចេញ] នឹងមានប្រសិទ្ធភាពរយៈពេលវែងឬក៏អត់។ ឈ្មួញប្រហែលជារង់ចាំឱ្យស្ថានភាពស្ងប់ស្ងាត់ ហើយបន្តធ្វើសកម្មភាពឡើងវិញ”។ លោកបានលើកឡើងថា កំណើននាំចេញឈើខ្លាំងប្រហែលមិនមែនជាប្រតិកម្មតបទៅនឹងបម្រាមថ្មីរបស់កម្ពុជាលើឈើអាររួចនោះទេ ពីព្រោះជាធម្មតាឈើទាំងពីរប្រភេទនេះផ្គត់ផ្គង់ដល់ទីផ្សារខុសៗគ្នា ហើយពាក់ព័ន្ធក្រុមឈ្មួញខុសៗគ្នា។ លោកថ្លែងថា វាប្រហែលជាពាក់ព័ន្ធការដកការរឹតបន្តឹងកាលពីពេលថ្មីៗនេះដោយវៀតណាមច្រើនជាង […]

The post ​ការ​​នាំ​ចេញ​​ឈើ​​ទៅ​​​​កាន់​ប្រទេស​​​​​​​​វៀត​​ណាម​​​​​​ នៅ​តែ​​បន្ត​​បំពាន​បម្រាម​របស់រដ្ឋាភិបាលកម្ពុជា​​ appeared first on The Cambodia Daily.