សមាជិក​ព្រឹទ្ធសភាគណបក្ស​ប្រឆាំង​មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​បណ្តឹង​របស់​នាយក​រដ្ឋមន្ត្រី​​

លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមិនបានបង្ហាញខ្លួនសម្រាប់ការសាកសួរទេកាលពីម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញជុំវិញការចោទប្រកាន់ដែលថា លោកស្រីបានប្រាប់ក្រុមអ្នកគាំទ្រថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា ឱ្យសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពម្នាក់កាលពីថ្ងៃទី១០ ខែកក្កដា។ លោក ហ៊ុន សែន បានប្តឹងលោកស្រី ថាក់ ឡានី និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលរស់នៅក្នុងភាពនិរទេសខ្លួនក្នុងប្រទេសបារាំង ពីបទបរិហារកេរ្តិ៍។ លោកស្រី ថាក់ ឡានី ត្រូវបានកោះហៅឱ្យមកបង្ហាញខ្លួនកាលពីម្សិលមិញ ហើយសំណើដែលមេធាវីរបស់លោកស្រីបានដាក់ដើម្បីសុំពន្យារពេលសវនាការនោះ ត្រូវបានបដិសេធ។ លោក លី សុផាណា ព្រះរាជអាជ្ញារងទទួលបន្ទុករឿងក្តីនេះបានមានប្រសាសន៍ថា “ព្រះរាជអាជ្ញាមិនបានអនុញ្ញាតចំពោះសំណើ សុំពន្យារពេលពីលោកមេធាវី សម សុគង់ ទេ ពីព្រោះសំណើសុំពន្យារពេលនេះមិនមានមូលដ្ឋានច្បាប់ឡើយ។ យើងកំពុងពិនិត្យនីតិវិធីបន្ទាប់”។ លោក សម សុគង់ បានមានប្រសាសន៍ថា លោកគ្រាន់តែត្រូវការពេលវេលាបន្ថែមដើម្បីរៀបចំការការពារតែប៉ុណ្ណោះ។លោកបានថ្លែងថា “ហេតុផលដែលយើងសុំពន្យារពេលគឺដោយសារកូនក្តីរបស់ខ្ញុំបានដឹងព័ត៌មាននេះកាលពីថ្ងៃព្រហស្បតិ៍ទៅហើយ ហើយវាមានខ្លីពេកក្នុងការសិក្សាអំពីសំណុំរឿង”។ […]

The post សមាជិក​ព្រឹទ្ធសភាគណបក្ស​ប្រឆាំង​មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​បណ្តឹង​របស់​នាយក​រដ្ឋមន្ត្រី​​ appeared first on The Cambodia Daily.