គណបក្ស​សង្គ្រោះ​ជាតិ​រង​ការ​​ព្រមាន ​​​​ក្រោយ​​ប្រកាស​ជំហរ​​​គាំទ្រ​​​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​​

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានប្រកាសជំហរគាំទ្រយុទ្ធនាការ ”ថ្ងៃច័ន្ទពណ៌ខ្មៅ” ដើម្បីទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប. ដែលកំពុងជាប់ពន្ធនាគារ បណ្ដាលឱ្យរដ្ឋាភិបាលចេញការព្រមានចំពោះការគាំទ្រយុទ្ធនាការដោយសន្តិវិធីនេះ។ ការគាំទ្ររបស់គណបក្សប្រឆាំងចំពោះយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ ធ្វើឡើងនៅពេលសកម្មជនម្នាក់ត្រូវបានឃាត់ខ្លួន ហើយក្រោយមកដោះលែងវិញ និងនៅពេលនគរបាលខណ្ឌ៧មករា បានរាំងផ្លូវអ្នកតវ៉ាប្រមាណជាង១០នាក់ និងចាប់ហែកបដាចោល ក្នុងនោះរួមមានទាំងរូបថតលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវបានគេធ្វើឃាតកាលពីខែមុនផងដែរ។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ការតវ៉ាដ៏អូសបន្លាយដើម្បីអំពាវនាវឱ្យដោះលែងក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប. មួយរូប បានរួមគ្នាជាមួយការអំពាវនាវឱ្យស៊ើបអង្កេតល្អិតល្អន់ក្នុងករណីឃាតកម្មលើលោក កែម ឡី។ នៅខាងក្រៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សនេះបានមានប្រសាសន៍ថា សហការីរបស់លោកនឹងស្លៀកពាក់ខ្មៅទៅធ្វើការរៀងរាល់ថ្ងៃច័ន្ទ ប៉ុន្តែការគាំទ្ររបស់ខ្លួននឹងបង្ហាញតែនៅការិយាល័យកណ្ដាលរបស់គណបក្សប៉ុណ្ណោះ។ លោកបានលើកឡើងថា “ថ្ងៃនេះយើងសូមអំពាវនាវឱ្យធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ពីព្រោះអ្នកទោសនយោបាយ និងអ្នកការពារសិទ្ធិមនុស្សត្រូវបានតុលាការផ្ដន្ទាទោសយ៉ាងអយុត្តិធម៌។ យុទ្ធនាការរបស់យើងនៅទីស្នាក់ការកណ្ដាល យើងសង្ឃឹមថា រដ្ឋាភិបាលនឹងមើលឃើញ  ហើយស្វែងរកដំណោះស្រាយជូនពួកគាត់”។ រដ្ឋាភិបាលបានបង្ក្រាបជាបន្តបន្ទាប់លើការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅដែលបានអូសបន្លាយពេលជាច្រើនខែ ដោយចាត់ទុកយុទ្ធនាការនេះថាជាការប៉ុនប៉ងធ្វើ “បដិវត្តន៍ពណ៌” ដោយខុសច្បាប់។ ពេលទាក់ទងបន្ទាប់ពីបង្ហោះសារព្រមានតាមហ្វេសប៊ុកថា រដ្ឋាភិបាលអាចនឹង “ចាត់វិធានការម៉ឺងម៉ាត់” លើគណបក្សសង្គ្រោះជាតិចំពោះការគាំទ្រយុទ្ធនាការនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការគំរាមនេះនឹងត្រូវអនុវត្ត ប្រសិនបើអ្នកនយោបាយទាំងនេះចេញធ្វើការតវ៉ាតាមដងផ្លូវ។ លោកគូសបញ្ជាក់ថា “យើងមិនភ្ញាក់ផ្អើលទេ គណបក្សសង្គ្រោះជាតិគឺជាអ្នកនៅពីក្រោយចលនានោះ។ ពួកគេគ្មានជម្រើសទេ […]

The post គណបក្ស​សង្គ្រោះ​ជាតិ​រង​ការ​​ព្រមាន ​​​​ក្រោយ​​ប្រកាស​ជំហរ​​​គាំទ្រ​​​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​​ appeared first on The Cambodia Daily.