បាត់បង់​លែង​ត្រឡប់ លោកតា​​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គុយ ហ៊ី​ន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋម​​ឱ្យ​ដឹងថា ព្រឹទ្ធា​ចារ្យ​ចា​ប៉ី​ដង​វែង លោក​គុយ ហ៊ីន​ បាន​​​ទទួល​​​មរណ​​ភាព​​​កាលពី​​វេលា​ម៉ោង​​០៥​ល្ងាច​ថ្ងៃ​ទី​៨ ​សីហា ​ដោយ​​ជំងឺ​ស្ទះ​​តម្រងនោម ។

លោកតា​ព្រឹទ្ធាចារ្យ គុយ​ ហ៊ីន មានជន្មាយុ​៧០​ឆ្នាំ ដែលការបាត់បង់​ជីវិត​របស់គាត់ធ្វើឱ្យ​​គ្រប់គ្នា​​ មាន​ការ​សោកស្តាយ​ជាខ្លាំង ។

បច្ចុប្បន្ន​ ​សាកសព​​របស់​​លោក​តា កំពុង​ត្រូវ​បាន​តម្កល់​​ធ្វើបុណ្យ​​​នៅ​​គេហដ្ឋាន​ ​ស្ថិ​ត​​នៅ​​ក្នុង​​ភូមិ​បឹង​បត់​​ក​ន្តោល ឃុំ​ត្រពាំង​ជង ស្រុក​បា​កាណ ខេត្តពោធិ៍​សាត់​ ៕