ទម្លាប់ ៧ យ៉ាង​ថែទាំសុខភាព​សុដន់

ទម្លាប់ ៧ យ៉ាង​ថែទាំសុខភាព​សុដន់

ការថែរក្សាសុដន់ជាបញ្ហាសុខភាពដែលស្ត្រីគួរយកចិត្តទុកដាក់ឱ្យបានគត់មត់ទោះជាស្ថិតក្នុងវ័យណាក៏ដោយ ។ ជាទូទៅស្ត្រីវ័យជំទង់មិនសូវជាប្រឈមនឹងជំងឺមហារីកសុដន់ដូចជាស្ត្រីវ័យចំណាស់ទេ ។ ផ្ទុយទៅវិញប្រសិនបើស្ត្រីវ័យជំទង់មានជំងឺមហារីកសុដន់ស្ថានភាពអាចធ្ងន់ជាងស្ត្រីវ័យចំណាស់ ។ ទោះជាយ៉ាងណាក្តីដើម្បីថែទាំសុខភាពសុដន់ស្ត្រីគួរមានទម្លាប់ ៧ យ៉ាងដែលជាគន្លឹះតាមដានសុខភាពសុដន់ ។

រក្សាទម្ងន់ឱ្យមានតុល្យភាព ៖ ទម្ងន់ជាកត្តាចម្បងព្រោះបើស្ត្រីឡើងទម្ងន់ធ្ងន់ពេកអាចប្រឈមនឹងការវិវឌ្ឍជំងឺច្រើនប្រភេទហើយការជាសះស្បើយពីជំងឺក៏ស្ថិតក្នុងកម្រិតទាបដែរ ។

ហាត់ប្រាណ ៖ ស្ត្រីគួរធ្វើលំហាត់ប្រាណឱ្យបាន ៤៥ នាទី ទៅ ១ ម៉ោងចំនួន ៥ ថ្ងៃ ក្នុង ១ សបា្តហ៍ ។ ការធ្វើលំហាត់ប្រាណទៀងទាត់អាចការពារជំងឺនានាបង្កើនថាមពលប្រព័ន្ធស៊ាំរាងកាយដុតបំផ្លាញជាតិខ្លាញ់និងកាត់បន្ថយអ័រម៉ូនអេស្ត្រូជេន និង អាំងស៊ុយលីនទៀតផង ។

កាត់បន្ថយសុរា ៖ តាមការស្រាវជ្រាវបានឱ្យដឹងថាការផឹកសុរា ២ កែវ ក្នុង ១ ថ្ងៃ អាចបង្កើនអត្រាប្រឈមនឹងជំងឺមហា រីកសុដន់ ២១ ភាគរយ ។ សាកប្តូរផឹកទឹកទំញំងបាយជូរជំនួសស្រាវិញព្រោះសម្បកទំញំងបាយជូរមានរេសវេរ៉ាត្រូល (Resveratrol) ដែលអាចកាត់បន្ថយអ័រម៉ូនអេស្ត្រូជេនដែលជាបុព្វហេតុនៃជំងឺមហារីកសុដន់ ។

ទទួលទានបន្លែ ៖ របបអាហារដែលមានជាតិខ្លាញ់តិចអាចកាត់បន្ថយការប្រឈមជំងឺមហារីកសុដន់ ។ លើសពីនេះគួរទទួលទានបន្លែជំពូក Cruciferous Vegetables ដូចជាប្រ៊ូកខូលីនិងស្ពៃខ្មៅព្រោះបន្លែទាំងនេះសម្បូរសារធាតុស៊ុលហ្វូរ៉ាហ្វេន (Sulforaphane)ដែលអាចទប់ស្កាត់ការវិវឌ្ឍកោសិកាមហារីក(យកល្អគួរទទួលទានទាំងឆៅ) ។

ឈ្វេងយល់ពីប្រវត្តិជំងឺគ្រួសារ ៖ ១៥ ភាគរយនៃអ្នកជំងឺមហារីកសុដន់បណ្តាលមកពីកត្តាតំណពូជ ។ ប្រសិនបើអ្នកមានសាច់ញាតិម្នាក់មានមហារីកសុដន់ កម្រិតប្រឈមនឹងការកើតជំងឺនេះកើនឡើងទ្វេដងហើយប្រសិនបើមានពីរនាក់នោះអត្រាប្រឈមកើនដល់ ៥ ដង ។

ពិនិត្យសុខភាព ៖ ស្ត្រីគ្រប់រូបត្រូវពិនិត្យសុខភាពសុដន់ជារៀងរាល់ ៣ ឆ្នាំ ម្តង ឬ ១ ឆ្នាំ ម្តងជាពិសេសពេលឈានចូលវ័យ ៤០ ឆ្នាំ ។ ចំពោះស្ត្រីដែលមានសាច់ញាតិមានជំងឺនេះគួរពិនិត្យឱ្យបាន ១០ ឆ្នាំ មុនពេលដែលសាច់ញាតិពិនិត្យឃើញមានជំងឺ ។

ធ្វើតេសិ៍្តហ្សែន ៖ ចំពោះស្ត្រីវ័យក្មេងដែលមានជំងឺមហារីកសុដន់ភាគច្រើនបណ្តាលមកពីបម្រែបម្រួលហ្សែន ។ កត្តាចម្បង ២ យ៉ាង ដែលបណ្តាលឱ្យមានបម្រែបម្រួលហ្សែនគឺជាកូនចៅអ្នកមានជំងឺមហារីកសុដន់និងស្បូនតំណពូជ ។ ប្រសិនបើអ្នកស្ថិតក្នុងជំពូកណាមួយអ្នកគួរស្វែងរកការប្រឹក្សាធ្វើតេស្តិ៍ហ្សែន ៕ លក្ខិណា

ប្រភព៖ pmhotnews

  • ទម្លាប់ ៧ យ៉ាង​ថែទាំសុខភាព​សុដន់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:សុខភាព
Tags: