ផ្លូវការ៖ Pogba ផ្ទេរមកកាន់ Man Utd សាជាថ្មី ក្នុងតម្លៃកំណត់ត្រាពិភពលោក ៨៩លានផោន!

អង់គ្លេស៖ ទីបំផុតអ្វីដែលក្លិបបិសាចក្រហម Manchester United និងអ្នកគាំទ្ររំពឹងទុក និងទន្ទឹងរង់ចាំនោះ បានក្លាយជាការពិតហើយ ដោយកីឡាករដែលសំបូរទៅដោយជំនាញ ក្បាច់ញាក់ Paul Pogba បានផ្ទេរពី Juventus មកកាន់ក្លិបចាស់ Manchester United វិញក្នុងតម្លៃកំណត់ត្រាពិភពលោក ៨៩លានផោន (១១៥.៧៧ លានដុល្លារអាមេរិក) ។ 

ក្រោយពីក្លិបបិសាចក្រហម Manchester United បានប្រកាសអំពីការវិលត្រលប់មកវិញរបស់កីឡាករ Pogba កាលពីរាត្រីថ្ងៃអាទិត្យហើយនោះ មុននេះបន្តិច ក្លិបក៏បានប្រកាសជាផ្លូវការសាជាថ្មីថា Pogba បានចុះកិច្ចព្រមព្រៀងកុងត្រារយៈពេល៥ឆ្នាំ រួចរាល់ហើយ នៅក្នុងតម្លៃ ៨៩លានផោន ដែលជាតម្លៃកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ។

ក្នុងការផ្ទេរមកកាន់ Manchester United នេះដែរ Pogba ក៏បានពិនិត្យសុខភាពរួចរាល់បានជោគជ័យដែរ ដោយក្នុងនោះ Pogba ក៏ត្រូវបានផ្តល់បទសម្ភាស៍ផងដែរ ដោយ កីឡាកររូបនេះ បាននិយាយថា «ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានមកកាន់ Man Utd ម្តងទៀត។ នេះគឺជាក្លិបពិសេសតែមួយគត់ ដែលខ្ញុំស្រលាញ់ជាងគេ ហើយខ្ញុំនឹងព្យាយាមបន្តខំប្រឹង ធ្វើការហ្វឹកហាត់ក្រោមការដឹកនាំ របស់គ្រូបង្វឹកលោក Jose Mourinho»

Pogba បានបន្តទៀតថា «កាលពីខ្ញុំនៅក្លិប Juventus នោះខ្ញុំក៏មានអនុស្សាវរីយ៍ច្រើនដែរ ដោយ Juventus គឺជាក្លិបខ្លាំងមួយនៅអ៊ីតាលី ហើយមានកីឡាករល្អជាច្រើន ដែលអាចរាប់អានជាមិត្តភក្កិបាន។ ប៉ុន្តែរហូតមកដល់ពេលឥឡូវនេះ ខ្ញុំគិតថាវាជាពេលវេលាដ៏ត្រឹមត្រូវមួយ ក្នុងការវិលត្រលប់មកកាន់កីឡដ្ឋាន Old Trafford វិញ។ នៅ Man Utd ខ្ញុំរីករាយនឹងលេងនៅមុខអ្នកគាំទ្រទាំងអស់ អ្នកគាំទ្រទាំងនោះពិតជាអស្ចារ្យ ដូច្នេះខ្ញុំនឹងបញ្ចញឲ្យសមត្ថភាពរបស់ខ្ញុំលើទីលាន ដើម្បីបំរើដល់អារម្មណ៍ដល់អ្នកគាំទ្រទាំងនោះ»

គួររំលឹកផងដែរថា Pogba ធ្លាប់ចាកចេញពី Man Utd មួយលើកហើយកាលពីឆ្នាំ២០១២ ដោយផ្ទេរទៅកាន់ក្លិប Juventus ក្នុងតម្លៃ Free ប៉ុន្តែដោយសារគេបានបង្ហាញសមត្ថភាពយ៉ាងល្អ ហើយថែមទាំងជួយឲ្យ Juventus លើកពានទៀតនោះ ទើបធ្វើឲ្យ Man Utd បានសម្រចចិត្តទិញ Pogba មកវិញ នៅក្នុងតម្លៃកំណត់ត្រាថ្មី ៨៩លានផោន៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត