រថយន្ត​ដឹក​កម្មករ​រោងចក្រ​អឹម​វេ​មួយគ្រឿង​ដាច់​ម៉ែត្រ​ចង្កូត​ចង​កៅស៊ូ​ក្រឡាប់​​កម្ម​ការ​នី​ម្នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល​ជាង​២០​នាក់​

​ខេត្តកំពង់ឆ្នាំង​៖ កម្ម​ការ​នី​រោ​ត​ចក្រ​អឹម​វេ​ម្នា​ក់បាន​ស្លាប់​និង​ជាង​២០​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ដោយ សារ​រថយន្ត​ដឹក​កម្មករ​មួយគ្រឿង​បាន​ដាច់​ម៉ែត្រ​ចង្កូត​ដែល​ចង​កៅស៊ូ​ក្រឡាប់​ប៉ះ​ជើង​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៦​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ តាមផ្លូវ​ជាតិ​លេខ​៥ ចំណុច​ផ្លូវ​កោង​ដើម​ពោធិ​ជិត​ស្ពាន​ជ្រៃ​បាក់ ក្នុងភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​លោក​អធិការរង​នគរបាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖ រថយន្ត​ដឹក​កម្មករ​បង្ក​គ្រោះថ្នាក់​នេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ ញ​៣៩១២ ភព​២ បើកបរ​ដោយ​ឈ្មោះ សឿន នៅ​ភូមិ​ជើង​គ្រា​​វ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ​។ មុនពេល​កើតហេតុ​រថយន្ត​នេះ​បាន​ដឹក​កម្ម​ការ​នី​ប្រមាណ​ជាង​៤០​នាក់ ពី​ភូមិ​មកកាន់​រោងចក្រ​អឹម​វេ ក្រុង​កំពង់ឆ្នាំង​។​

ពេលមកដល់​ចំណុចកើតហេតុ​ជា​ផ្លូវបត់​កោង​បាន​ដាច់​ម៉ែត្រ​ចង្កូត​ដែល​គេ​រុំ​ចង​កៅស៊ូ បញ្ជារ​ចង្កូត​លែង​បាន​ក៏បាន​បើក​ចូល​ផ្ទះ​អ្នកស្រុក បុក​ម៉ូតូ​០១៦​មួយ​ឈប់​នៅមុខ​ផ្ទះ​ខ្ទេច ក្រឡាប់​ប៉ះ​ជើង​ចាក់ក​ម្មការ​នី​ទាំងអស់​ចោល​ពីលើរ​ថយ​ន្ត្ត​តែម្តង បណ្តាលអោយ​កម្ម​ការ​នី​ជាង​១០​នាក់​នាក់​របួសធ្ងន់ និង​ស្រាល ចំ ណែ​ក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។​

ក្រោយពេល​កើតហេតុ​រថយន្ត​របស់​មន្ទីរពេទ្យ​ខេត្ត បាន​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅក្នុង​​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។ លោកគ្រូ​ពេទ្យ​ខេត្ត​នៅក្នុង​អាគារ​របួស​បានអោយដឹង​ថា​៖ កម្ម​ការ​នី​ដែល​បាន​ដឹក​ចូល​ព្យា​ល​បាន​របួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​មាន​ចំនួន​តែ​៩​នាក់​ប៉ុណ្ណោះ ចំណែក​ម្នាក់ទៀត​បាន​ស្លាប់​ក្នុងពេល​កំពុង​សង្គ្រោះបន្ទាន់​។​

ស្ត្រី​ជាម​រកា​រក​ម្មការ​នី​ក្នុង​រោងចក្រ​អឹម​វេ និង​មន្ត្រី ប ប ស ខេត្ត​ដែល​បាន​ចុះ​ពិនិត្យ​អ្នករបួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​បានអោយដឹងថា​៖ ស្ត្រី​ជាក​ម្មការ​នី​បែ​ល​បាន​ស្លាប់​មានឈ្មោះ ឃ​ន វ​ណ្ណី អាយុ​៣៥​ឆ្នាំ​​ចំណែក​កម្ម​ការ​នី​ដែល​របួស​ដេកពេទ្យ​មាន​ចំនួន​៩​នាក់ និង​របួសស្រាល​នៅក្រៅ​ពេទ្យ​អាច​ជាង​១០​នាក់​ទៀត​៕ ( កង្រី )
​ ​
09b1 09b2 09b3 09b4 09b5 09b6 09b7 09b8 09b9