ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គុយ ហ៊ីន ទទួល​អនិច្ចកម្ម​ល្ងាច​មិញ

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គុយ ហ៊ីន បាន​ទទួល​អនិច្ចកម្ម​កាល​ល្ងាច​មិញ​នេះ ដោយ​សារ​ស្ទះ​តម្រងនោម​រ៉ាំរៃ​ជាយូរមកហើយ​។

 

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គុយ ហ៊ីន ទទួល​អនិច្ចកម្ម​ល្ងាច​មិញ

 

បើ​តាម​អ្នក​ស្រី នឹម នាម ជា​ភរិយា​របស់​សព​បាន​និយាយ​ថា ស្វាមី​របស់​អ្នក​ស្រី​ទទួល​អនិច្ចកម្ម​ក្នុង​វ័យ​៧០​ឆ្នាំ បន្ទាប់​ពី​ធ្លាក់​ខ្លួន​តាំង​ពី​ដើម​ឆ្នាំ ២០១៦​នេះ ដែល​ពុំដែល​ធូរ​ស្រាលឡើយ។ អ្នក​ស្រី​និយាយ​ថា “ជំងឺ​របស់​ប្ដី​ខ្ញុំ​មិន​ដឹង​ម៉េច ដូច​មិន​ឱ្យ​នោម​ចេញ​តែ​ម្ដង ហើយ​គ្រួសារ​ចេះ​តែ​ប្រឹង​ព្យាបាល​តាម​លទ្ធភាព​កន្លង​មក​ហ្នឹង”។

 

ភរិយា​ដដែល​បញ្ជាក់​ទាំង​ក្ដុកក្ដួល​ថា ​បច្ចុប្បន្ន​សព​ស្វាមី​របស់​អ្នក​ស្រី​កំពុង​តម្កល់​នៅ​គេហដ្ឋាន​ក្នុង​ភូមិ​ត្រាំ​សេះ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ រង់ចាំ​ក្រែង​មាន​អតីត​កូន​សិស្ស និង​អ្នក​រួម​អាជីព​ទាំង​អស់​ចូលរួម​ក្នុង​ពិធី​បុណ្យ ហើយ​ក៏​ជា​ការ​ជួប​មុខ​ជា​លើក​ចុង​ក្រោយ​ផង​ដែរ៕

 

ប្រសិនបើសប្បុរសជនមានបំណងចូលរួមឧបត្ថម្ភ សូម​ទាក់ទងភរិយារបស់លោក ព្រឹទ្ធាចារ្យ គុយ ហ៊ីន តាមរយៈលេខ ០១៧ ៨៥៦ ៣៩៦!

 

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង គុយ ហ៊ីន ទទួល​អនិច្ចកម្ម​ល្ងាច​មិញ

អត្ថបទ៖ សំ ជំនាញ

រូបថត៖ ហ្វេសប៊ុក