ពេជ្រ អាវីហ្សា គ្រូ​ឲ្យ​តម​ច្រើន​មុខ រួម​ទាំង​យក​ប្ដី​គេ

កញ្ញា ពេជ្រ អាវីហ្សា ទើប​តែ​សាក់​មន្តអាគម​​លើ​​ស្មា​ខាង​ឆ្វេង​របស់​ខ្លួន ហើយ​គ្រូ​​​បាន​បង្គាប់​ឲ្យ​តារា​ស្រី​ម្នាក់​រូប​នេះ រក្សា​តំណម​ជា​ច្រើន​មុខ​​រួម​មាន ស្រា ល្បែង គ្រឿង​ញៀន កុហក និង​យក​ប្ដី​​គេ​ជា​ដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​​ពី សាមី​ខ្លួន។

 

ពេជ្រ អាវីហ្សា  គ្រូ​ឲ្យ​តម​ច្រើន​មុខ រួម​ទាំង​យក​ប្ដី​គេ

 

តារា​ស្រី​ដែល​ល្បី​ទើប​ចែក​ផ្លូវ​គ្នា​ ជា​មួយ​ប្អូន​ថ្លៃឧកញ៉ា​ល្បី​ឈ្មោះ​ម្នាក់​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នាង​បាន​សាក់​មន្តអាគម​​លើ​​ស្មា​ខាង​ឆ្វេង​​ដួច​រូប​ខាង​លើ​ ប្រហែល​ជាង​១ខែ​មុន​នៅ​ឯ​ប្រទេស​ថៃ ដោយ​លោក​គ្រូ​ដែល​សាក់​ឲ្យ​នាង​នោះ​គឺ​ជា​គ្រូ​សាក់​តែ​មួយ ​ឲ្យ​តារា​ហូលីវូដ Angelina Jolie។

 

នាង​បាន​ការ​ចំណាយ​ថ្លៃ​សាក់ ប្រហែល​ជាង​៣០០ ដុល្លារ ដោយ​អញ្ជើញ​គ្រូ​នោះ​ឡើង​ពី​ភ្នំ​មក​សាក់​តែ​ម្ដង។ មូលហេតុ​ដែល​នាំ​ឲ្យ ពេជ្រ អាវីហ្សា សម្រេច​ចិត្ត​សាក់​ដូច​​រូប​ខាង​លើ​ ក៏​ព្រោះ​តែ​នាង​មាន​​ជំនឿ ហើយ​ម្យ៉ាង​រូប​​សាក់​នោះ ក៏​មាន​ភាព​ទាក់​ទាញ​ផង​ដែរ។

 

ពេជ្រ អាវីហ្សា  គ្រូ​ឲ្យ​តម​ច្រើន​មុខ រួម​ទាំង​យក​ប្ដី​គេ

 

ចំពោះ​តំណម​​ដែល​គ្រូ​​បង្គាប់​​ដូច​បាន​រៀប​រាប់​ខាង​លើ អាវីហ្សា​ ថា ប្រសិន​បាន​បើ​​ធ្វើ​ត្រាប់​បាន​  ១០០% និង​មាន​បារមី​តាម​​ជួយ​លើក​រាសី​ជាក់​ជា​មិន​ខាន។ តែ​បែប​នេះ​ក្ដី​នាង​ថា ប្រហែល​ជា​មិន​អាច​ធ្វើ​តាម​បាន​ទាំង​អស់​ឡើយ​ជា ពិសេស​រឿង​​ពិសា​គ្រឿង​​ស្រវឹង​ជា​ដើម ត្បិត​អី​ ជា​អ្នក​សិល្បៈ​ឧស្សាហ៍​មាន​កម្មវិធី​ជួបជុំ​ច្រើន។

 

តាម​ការ​លើ​កឡើង​នៅ​លើ​ដង​ខ្លួន​របស់ ពេជ្រ អាវីហ្សា មាន​ស្នាម​សាក់​រហូត​ដល់​ទៅ៣ក្លែង​ឯ​ណោះ ​២​កន្លែង​ទៀត​មាន​​នៅ​​ជើង​ខាង​ស្ដាំ ដោយ​នាង​សាក់​​ឈ្មោះ​​ខ្លួន​ឯង និង​មួយ​កន្លែង​ទៀត​ នៅ​ករ​ដៃ​ស្ដាំ ​សាក់​​​ជា​រូប ជីងចក់។ តារា​ស្រី​រូប​នេះ មិន​ទាន់​មាន​គម្រោង​សាក់​លើ​ដង​ខ្លួន​បន្ត​ទៀត​ឡើយ៕

 

ពេជ្រ អាវីហ្សា  គ្រូ​ឲ្យ​តម​ច្រើន​មុខ រួម​ទាំង​យក​ប្ដី​គេ

 

ពេជ្រ អាវីហ្សា  គ្រូ​ឲ្យ​តម​ច្រើន​មុខ រួម​ទាំង​យក​ប្ដី​គេ

 

អត្ថបទ៖ ខុត សីហា