អ្នកម្តាយសម័យថ្មី នាង Gubgib ប្រែប្រួលខ្លាំង ក្រោយពេលសម្រាលកូនស្រីរួច!

ថៃ៖ ក្រោយតារាស្រីថៃ Gubgib បានសម្រាលកូនស្រីរួចមក អ្នកគាំទ្រហាក់ដូចជាចាប់អារម្មណ៍ លើស្ទាយតែងខ្លួនមិនធម្មតារបស់នាង ដែលមិនដូចនឹងអ្នកម្តាយផ្សេងទៀត។

បើគិតមកទល់ពេលនេះ នាងGubgib ទើបតែសម្រាលកូនបាន២ខែជាងតែប៉ុណ្ណោះ តែបែរជានាង ធ្វើខ្លួន និងចេញមកក្រៅធ្វើធម្មតា ដោយមិនខ្វល់ខ្វាយពីការថែទាំសុខភាពបន្តិចសោះ ព្រោះថាក្នុងដំណាក់កាលនេះ រូបនាងនៅសរសៃខ្ចីនៅឡើយ ដែលមិនត្រូវធ្វើអ្វី ដូចពេលនៅមិនទាន់មានកូននោះទេ។ 

បើក្រឡេកមើលរូបថតដែល តារាស្រីរូបនេះ បានបង្ហោះក្នុងអ៊ិនស្តាក្រាម បានធ្វើឲ្យអ្នកគាំទ្រមិននឹកស្មាន ពេលឃើញរូបនាង លាបថ្នាំពណ៌សក់លឿង ពាក់ស្បែកជើងកែងខ្ពស់ៗ និងទៅពិធីជប់លៀងនានា។ ហើយអ្នកលេងបណ្តាញសង្គម ក៏បានបញ្ចេញមតិផងដែរថា នាងពិតជាប្រែប្រួលខ្លាំង ក្រោយសម្រាលកូន ដែលកាលពីមុន នាងមិនសូវលេងពណ៌សក់ ហើយក៏មិនសូវស្លៀកពាក់ស៊ិចស៊ីប៉ុន្មានដែរ តែពេលនេះនាងលេងខ្លួនយ៉ាងសាហាវតែម្តង៕

ចង់ដឹងថាអ្នកម្តាយសម័យថ្មីរូបនេះ តែងខ្លួនយ៉ាងណា តោះមើលរូបថតរបស់នាងទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាង Gubgib និងស្វាមី បានតែងខ្លួនយ៉ាងស្រស់ស្អាត ស្រស់សង្ហារ ដូចក្រមុំកំលោះ ពេលទៅចូលរូមកម្មវិធីមួយ។

មិនទាន់បានប៉ុន្មានផង តារាស្រីថៃ និងពិធីការិនី នាង Gubgib បានលេងខ្លួងយ៉ាងស្រស់ស្អាតជាមួយនឹងស្វាមី ក្រោយពីនាងសម្រាលបានកូនស្រីរួច កាលពីថ្ងៃទី២៣ខែមិថុនា កន្លងទៅថ្មីៗនេះ។

តារាស្រីរូបនេះ បានបង្ហោះរូបជាមួយនឹងស្វាមីរបស់នាង លោកBie Thassapak Hsu ជាមួយនឹងស្ទាយកាច់រាងយ៉ាងឡូយ ដូចជាក្រមុំ កំលោះ ដែលទើបតែស្រឡាញ់គ្នាអញ្ចឹង។ ហើយចំពោះរូបថតមួយសន្លឹកនេះដែរ ក៏បានធ្វើឲ្យកក្រើកពេញ អ៊ិនធើ ណេត ដែលមានមនុស្សជាច្រើន បាននាំគ្នាចែកចាយតៗគ្នា និងសរសើរថា នាង Gubgib ទើបតែសម្រាលកូនសោះ មានកម្លាំងរឹងមាំ អាចចេញក្រៅ និងតែងខ្លួនបានឥតខ្ចោះដដែល មិនដូចនារីផ្សេងៗនោះទេ។

មិនតែប៉ុណ្ណោះ កេរ្តិ៍ឈ្មោះកូនស្រីរបស់នាង ក៏ល្បីល្បាញមិនចាញ់ម្តាយប៉ុន្មានដែរ គ្រាន់តែកើតភ្លាមៗ រូបគេអាចចេះស្ទាយលៀនអណ្តាត ព្រិចភ្នែក ទៅកាន់ឪពុកម្តាយ និងសើចគួរឲ្យស្រឡាញ់ទៀតផង។ ហើយក៏មានអ្នកគាំទ្រមួយចំនួន ក៏បានឆ្ងល់ដែរថា ហេតុអ្វីបានជានាង ដាក់ឈ្មោះឲ្យកូនស្រីខ្លី ថា"Pao Pao" ? នាង ក៏បាននិយាយប្រាប់ដែរថា តាមពិតទៅ ឈ្មោះនេះ Pao Pao សម្រាប់អេស្ប៉ាញ មានន័យថា ក្មេងតូច ហើយណាមួយ នាង និងស្វាមីស្រឡាញ់ឈ្មោះនេះដូចគ្នា ក៏សម្រេចចិត្តដាក់ឈ្មោះកូនស្រីបែបនេះតែម្តងទៅ៕

តោះមើលអ្នកម្តាយ Gubgib និងឪពុកវ័យក្មេង Bie Thassapak Hsu លេងខ្លួនស្ទាយបន្តិចមើល!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload