Peypey Dy រៀបរាប់ពីដំណើរជីវិតតស៊ូ របស់ខ្លួន រហូតទម្រាំមានថ្ងៃនេះ!

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់ហើយ អំពីតារាហ្វេសបុ៊កមួយដួងគឺ «Peypey Dy» ដែលរូបគេបិុនប្រសប់ខាងពាក្យសម្តី កាយវិការ ក្រមិចក្រមើម មិនថែមតែប៉ុណ្ណោះ Peypey Dy ក៏ពូកែតែងខ្លួនផងដែរ មិនថាប្រុស មិនថាស្រីឡើយ  មើលទៅគួរឲ្យទាក់ទាញតែម្តង។

គួររំលឹកផងដែរ កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ របស់ Peypey Dy ត្រូវបានមហាជនទូទៅស្គាល់តាមរយៈទំព័រហ្វេសបុក  ដែលគាត់ចូលចិត្តបង្ហោះរូបភាព   វីដេអូកំប្លែងៗ ដើម្បីបំរើដល់អារម្មណ៍ មិត្តភក្តិ ក៏ដូចជាអ្នកគាំទ្ររបស់គាត់ ប៉ុន្តែពេលខ្លះគាត់ក៏ទទួលរងនូវការជេរប្រមាថ និងរិះគន់ពីសំណាក់មហាជនផងដែរ។

យ៉ាងណាមិញ នេះមិនបានឲ្យគាត់បោះបង់ចោលនូវអ្វីដែលគាត់ចង់ធ្វើនោះទេ គាត់នៅតែបន្តរហូតមកទល់សព្វថ្ងៃ  Peypey Dy ក៏បានក្លាយជាតារាសម្តែងក្នុងខ្សែភាពយន្ត ហើយថែមទាំងជាអ្នកទទួលផ្សព្វផ្សាយ ឲ្យបណ្តាក្រុមហ៊ុននានាទៀតផង។ នេះក៏ដោយសារតែភាពល្បីល្បាញរបស់គាត់ ក្នុងបណ្តាញសង្គមហ្វេសបុកធ្វើឲ្យមជ្ឃដ្ឋានខាងក្រៅចាប់អារម្មណ៍ផងដែរ។ 

ដោយសារភាពល្បីល្បាញដែលមានដូចសព្វថ្ងៃនេះហើយ ទើបធ្វើឲ្យជីវិតតារាសម្តែងមួយដួងនេះប្រែប្រួលលឿន ក្នុងរយៈពេលខ្លី ដោយសារការអត់ធ្មត់តស៊ូក្នុងជីវិត។

ហើយកាលពីម្សិលមិញនេះ Peypey Dy ក៏បានបង្ហោះនូវសារមួយរៀបរាប់ ពីការតស៊ូក្នុងជីវិតរបស់គាត់ផងដែរ ដោយក្នុងសារ Peypey Dy បានរៀបរាប់យ៉ាងវែងអន្លាយថា «អាចនឹងមានអ្នករិះគន់ថា ខ្ញុំអួត ប៉ុន្តែខ្ញុំគ្រាន់តែចង់អោយអ្នកទាំងអស់គ្នាដឹងថា ទម្រាំមានថ្ងៃនេះ តេីខ្ញុំធ្លាប់ឆ្លងកាត់រឿងអីខ្លះ.... ចាំបានថា កាលខ្ញុំនៅក្មេង ម៉ាក់ខ្ញុំអោយខ្ញុំចូលរៀនតាំងពីអាយុ5ឆ្នាំ កាលនោះរៀនពូកែទាំងខ្មែរ ទាំងភាសា ហេីយតែងតែទទួលបានប័ណ្ណសរសេីររាល់ឆ្នាំ ដល់ពេលឡេីងថ្នាក់កាន់តែខ្ពស់ទៅ ចាប់ផ្តេីមរៀនខ្សោយទៅៗ ខ្ញុំធ្លាប់គេចសាលា កាលថ្នាក់ទី3ម្តង ទី5ម្តង ទី6ម្តង កាលនោះតែងតែនាំទុក្ខដល់ម៉ាក់ទៅជួបនាយកសាលារហូតដល់វិទ្យាល័យភ្លាម ឈ្លោះគ្នាវាយគ្នាក្នុងថ្នាក់ គ្រូចាប់ចូលទីចាត់ការ ពិន័យអោយដោះអាវរេីសសំរាម បន្ទាប់មកមានម្តងនោះ ពួកម៉ាកគេទៅលេងកំពង់សោមជុំគ្នា កាលនោះមិនសូវមានលុយ ក៏យកលុយដែលម៉ាក់អោយបង់សាលា ទៅដេីរលេង។

ជីវិតជាសិស្សវិទ្យាល័យ គឺជាជីវិតយុវវ័យដែលកំពុងតែចង់ដឹងចង់លឺ ភ្លេីតភ្លេីន ដេីរលេង មិនចូលសាលា ដល់ពេលរៀនចប់ក៏ចាប់ផ្តេីមគិត ភ័យ បារម្ភពីអនាគត មិនដឹងធ្វេីការងារអី មានអារម្មណ៍ថាស្តាយក្រោយដែលមិនខំរៀន លុះដលថ្ងៃមួយ គឺថ្ងៃដែលខ្ញុំបានបង្ហោះClipដំបូង ឆ្នាំ2013 ពេលនោះអ្វីដែលខ្ញុំទទួលបាន គឺការជេរ ប្រម៉ាថ ហេីយគ្មានបានផលចំណេញអីដល់ខ្លួនទេ ថែមទាំងត្រូវគេមេីលងាយថា ខ្ទេីយ ឆ្កួត ឡប់ អត់បានការ រហូតដល់ថ្ងៃមួយ មានផលិតកម្មមួយហៅខ្ញុំថតរឿង កាលនោះគឺខ្ញុំទទួលបានតំលៃខ្លួន20$ សំរាប់ការថតមួយថ្ងៃ ហេីយត្រូវថតនៅកំពង់ធំ 6ថ្ងៃ បន្ទាប់មកMYTV ហៅខ្ញុំឡេីងកម្មវិធីពេញចិត្តឬអត់? តមកទៀតក៏មានclubមួយហៅខ្ញុំទៅសម្តែង បានមួយយប់50$ សរុបទៅក្នុងឆ្នាំនោះ ខ្ញុំរកលុយបាន190$។ ចូលដល់ឆ្នាំ2014 ខ្ញុំត្រូវបានគេហៅអោយធ្វេីជាពិធីករនៅផ្សាររាត្រីត្រេីយម៉្ខាង មួយអាទិត្យធ្វេី3ថ្ងៃ ហេីយមួយខែខ្ញុំបានប្រាក់ខែ450$ វាច្រេីនណាស់សំរាប់ខ្ញុំ ព្រោះជាការងារដំបូងរបស់ខ្ញុំ  ខ្ញុំធ្វេីខ្លួនពីផ្ទះ ជិះម៉ូតូទៅ យប់ខ្លះភ្លៀង ត្រូវចូលជ្រកតាមការាស់សាំង យប់ខ្លះជិះមកផ្ទះវិញទាំងស្ងាត់​បន្ទាប់មកគេក៏ប្តូរមកនិយាយនៅផ្សាររត្រីមុខរដ្ឋសភា ហេីយមានក្រុមហ៊ុនមួយបានហៅខ្ញុំធ្វេីការ គឺខាងផ្សព្វផ្សាយ ដោយបានប្រាក់ខែ500$ ជីវិតខ្ញុំកាន់តែប្រែប្រួល បន្តិចម្តងៗ។

ខ្ញុំចាប់ផ្តេីមមានគេស្គាល់កាន់តែច្រេីន មានផលិតផល និងក្រុមហ៊ុនផ្សេងៗទាក់ទងអោយខ្ញុំជួយផ្សព្វផ្សាយ ដោយកំរ៉ៃបានឡេីងម្តងបន្តិចៗ ពាក់កណ្តាលឆ្នាំ2015 ខ្ញុំចាប់ផ្តេីមទិញបានកូនឡានមួយ គឺmorning... ជាឡានដំបូងក្នុងជីវិត ខ្ញុំរំភេីប និងស្មានមិនដល់ថាខ្លួនអាចមានឡានជិះ ហេីយការងារក៏មានបន្តបន្ទាប់ រហូតដល់ខែ4 ឆ្នាំ2016 ខ្ញុំសន្សំលុយបានល្មម ខ្ញុំក៏ដូរជិះឡានCamry 2002 ហេីយកាងារគឺរលូនធម្មតា ដល់ដេីមខែ7 ខ្ញុំក៏ដូរឡានម្តងទៀត គឺHighlanderនេះឯង ហេីយខ្ញុំក៏ចាប់ផ្តេីមបោះទុនរកសុីដោយញេីសឈាមខ្លួនឯង។

វាហាក់ដូចជាការយល់សប្តិ ហេីយមនុស្សដែលមិនបានការ រៀនមិនចេះដូចខ្ញុំ ក៏មិនស្មានថាខ្លួនឯងនឹងមានថ្ងៃនេះដែរ  វាអាចមកពីសំណាង ភ័ព្វវាសនា ប៉ុន្តែខ្ញុំជឿលេីការខិតខំតស៊ូច្រេីនជាង។ ខ្ញុំរៀនមិនពូកែក្នុងសាលា ប៉ុន្តែខ្ញុំបានសិក្សាពីជីវិតពិត ព្រោះរឿងខ្លះសាលាមិនបានបង្រៀនអ្នកអោយល្អិនល្អន់ និងភាពប្រែប្រួលនៃសង្គមជាក់ស្តែងទេ អ្នកអាចមេីលងាយខ្ញុំ អាចដៀលខ្ញុំ អាចជេរខ្ញុំ ថាខ្ញុំខ្ទេីយ ខ្ញុំឆ្កួតឡប់ តែអ្នកត្រូវដឹងថា ខ្ទេីយឡប់ម្នាក់នេះមិនមែនអត់ប្រយោជន៍ដូចមុនទេ មានមនុស្សច្រេីនណាស់ដែលគេមានលេីសខ្ញុំ100ដង 1ពាន់ដង ប៉ុន្តែខ្ញុំសប្បាយចិត្តនៅអ្វីដែលខ្ញុំមាន ព្រោះខ្ញុំបានមកដោយសារការតស៊ូរបស់ខ្ញុំ ខ្ញុំដឹងថាមានអ្នកស្អប់ខ្ញុំ និងមិនចូលចិត្តខ្ញុំ ប៉ុន្តែបេីខ្ញុំរវល់តែយកពេលវេលាគិតពីអ្នកទាំងអស់នោះ ប្រហែលជាខ្ញុំគ្មានថ្ងៃនេះទេ ត្រូវចាំថា កុំអស់សង្ឃឹមក្នុងជីវិត ទៅះអ្នកកេីតមកក្រលំបាក ក៏មិនប្រាកដថាអ្នកនៅតែក្ររហូតទេ សំខាន់ត្រូវតែតស៊ូ ហេីយត្រូវបង្ហាញអោយអ្នកដែលស្អប់និងមេីលងាយយេីងឃេីញពីជៅគជ័យរបស់យេីង។

សូមទោសដែលសរសេរពាក្យអស់ទាំងហ្នឹង ហេីយអ្នកក៏ប្រហែលជាកំពុងជ្រេញខ្ញុំណាស់ហេីយ អរគុណដែលបានអាន

"កេីតមកក្រគឺអត់មានអីខុសទេ តែបេីស្លាប់ទៅទាំងក្រទេីបជាកំហុស"  »

ជាមួយនឹងសាររៀបរាប់ដ៏វែងអន្លាយនេះ Peypey Dy ក៏ត្រូវបានអ្នកគាំទ្រ​ភាគច្រើន Comment សរសើរពីជីវិតតស៊ូ​ លើកទឹកចិត្ត និងបន្តគាំទ្រដល់​ Peypey Dy ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload