រន្ធត់ ! ដឹក​កម្មករ​ប្រហែល​៥០​នាក់​បុក​ចូល​ផ្ទះ

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​កម្មករ​ប្រមាណ​៤០-៥០​នាក់​បាន​បើក​យ៉ាង​លឿន​បុក​ចូល​ផ្ទះ​ប៉ះ​កង់​មួយ​កន្លែង​​កាលពី​វេលា​ម៉ោង​៦ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​បាន​បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ខណៈ​ដល់​ផ្លូវ​កោង និង​ដោយ​ល្បឿន​លឿន​ផង​នោះ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ច្រ​ង៉ាង ។

សេចក្តីរាយការណ៍​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​ឲ្យ​កម្មការិនី​ម្នាក់​ឈ្មោះ ឃ​ន វ​ន្នី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ហ្លួង ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ដែល​ចូល​ទៅ​ប៉ះ​កង់​ម៉ូតូ​នៅផ្ទះ​កើតហេតុ​ស្លាប់យ៉ាង​អាណោចអាធ័ម និង​កម្មករ​-​កម្មការិនី​១០​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​-​ស្រាល ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ហើយ ៕