អស់​ទាស់! ក្រោយ​ស្តាប់ចម្លើយ​សារភាពក្រុម​​ចោរ​ប្លន់​ទាំង​៧​

ខេត្តកំពង់ឆ្នាំង ​៖ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​​ថ្ងៃ​ទី​៨​ សីហា ​២០១៦ បាន​​បង្ហាញមុ​ខ​ក្រុមចោរប្លន់​​មួយ​ក្រុម​មាន​គ្នា​៧​នាក់ ដែល​​​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ គ្មាន​​ញញើត​ដៃនៅ​​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ក្នុង​នោះ​ ខេត្តកំពង់ឆ្នាំង​ក៏​ធ្លាប់​ប្លន់​ និង​បាញ់​​​សម្លាប់​មនុស្ស​ផង​ដែរ ​នៅ​ផ្សារ​ព្រៃ​ខ្មែរ និង​ប្លន់​ផ្ទះ​អ្នក​វេរ​​លុយ​វី​ង នៅ​ស្រុក​សាម​គី្គ​មាន​ជ័យ​ ។

តាម​ចម្លើយ​​សារភាព​ជន​​ឈ្មោះ​ប៊ិ​ត តឿ និង​ឈ្មោះទុ​យ ពៅ ព្រមទាំង​បក្ស​ថា ​កាលពី​ថ្ងៃ​ទី​៣០ ​កក្កដា ​២០១៦ ពួកគេ​បា​ន​រៀបចំ​ផែន​ការ​ប្លន់​ផ្ទះ​វី​ង​លុយ​មួយ​កន្លែង ស្ថិត​នៅ​ម្តុំ​ភូមិ​រ៉ា​រទេះភ្លើង ជាប់ព្រំ​ប្រទល​ខេត្តកំពង់ស្ពឺ ស្ថិត​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ពួក​គេ​បាន​យក​អា​វុ​ធ​AK​មួយ​ដើម និង​អាវុធ​ខ្លី​១ដើម ​លាក់​ទុក​នៅ​ម្តុំ​ព្រៃ​ខាងកើត​ព្រែក​ក្តាម ដោយ​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹក​មាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-2880 បាន​​ធ្វើ​សកម្មភាព​ប្លន់​ ដោយ​ចាប់​ម្ចាស់ផ្ទះ​ភ្ជង់​ ។ ​ឈ្មោះ​ព្រុំ សា​រ៉ាត់ បាន​យក​ដែកត្បែង វាយ​លើ​ម្ចាស់ផ្ទះ បណ្តាលឱ្យ​​ដួល​សន្លប់ ​ហើយ​ស្ទុះ​ចូល​ក្នុងផ្ទះ​ស្រែក​គំរាម​​អ្នក​ផ្ទះ ​កុំឱ្យ​​តដៃ ។ បន្ទាប់​មក​ ​រើ​កកាយ​យក​ទ្រព្យ​សម្បត្តិ និង​បាន​ចែក​លុយ​គ្នា​បាន​​ម្នាក់​១​លាន ។

ក្រោយមក​ ថ្ងៃ​ទី​០៤ ​សីហា ​​២០១៦ បាន​ជិះ​រថយន្ត​ទៅ​ក្រាំង​យ៉ូ​វ ​ស្រុក​ស្អាង ​ខេត្តកណ្តាល យក​អាវុធ​មក​លាក់​ទុក បម្រុង​​ធ្វើ សកម្ម​ភាព​ប្លន់​នៅ​ម្តុំ​ក្រាំង​យ៉ូ​វ ដោយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួន​ពួក​គេបាន​ទាំងអស់​ ។ ក្នុង​នោះ ​ឈ្មោះ​ប៊ិ​ត តឿ ព្យាយាម​រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​របួស និង​រឹប​អូស យក​រថយន្ត ​។ ​នៅ​ក្នុង​កា​បង្ក្រាប​សមត្ថកិច្ច​ដកហូត​បាន​អាវុធ​AK១​ដើម ​និង​អាវុធ​ខ្លី​K៥៩​ពីរ​ដើម គ្រាប់​មួយ​ចំនួន ដែក​ត្បែង​១ ញញួ​រ​១ ទូរ​សព្ទ័​ដៃ​៧​គ្រឿង ប្រដាប់​កាត់​ដែក​១ និង​សម្ភារ​មួយ​ចំនួន​ជា​ច្រើន​ផង​ដែរ។

តាម​​របា​យការណ៍​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ​ មាន​គ្នា​៧នាក់​ ១​-ឈ្មោះ​ធឹ​ម​ ធា​ អាយុ​៤៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខ​ណ្ឌ័​មាន​ជ័យ​ រាជធានី​ភ្នំពេញ ២​-ឈ្មោះជា ពេ​ជ្យ អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ត្រោក ឃុំ​សំបួរ ស្រុក​រមាស​ហែក ខេត្តស្វាយ​រៀង ៣-​ឈ្មោះផ្លុ​ង ឡេ​ន (​ហៅ​ជារ​ដ្ឋា​) ហៅ​(​ជា​លេខ​) អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ក្រ​ប៉ៅ ឃុំ​ក្រ​ប៉ៅ ស្រុក​កំចាយ​មារ ខេត្តព្រៃវែង​ ៤-​ឈ្មោះព្រុំ សា​រ៉ាត់  អាយុ​២១​ឆ្នាំ  រស់នៅ​ភូមិ​របើក ឃុំ​សម្បត្តិ​មាន​ជ័យ​ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ៥-​ឈ្មោះ​ប៊ិ​ត តឿ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​​ទង ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្តព្រៃវែង ​និង៦​-​ឈ្មោះ​ទុ​យ ពៅ ហៅ​ទិ​ត រស់នៅ​ភូមិ​ត្រពាំង​វែង ឃុំ​កូន​គ្រៀល ស្រុក​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ ​និង​៧​-​ឈ្មោះ​ម៉​ម ខុន ។

គួររំលឹកថា ក្រុម​ចោរ​ទាំងនេះ ត្រូវ​សមត្ថកិច្ច​ខេត្តកណ្តាល​​ចាប់ខ្លួន​បាន​ កាលពី​​​ថ្ងៃ​ទី​០៤ ​សីហា ២០១៦ ស្ថិត​នៅ​​នៅ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាងទៀត ដោយពេលនេះ ​បាន​បញ្ជូន​មក​ស្នងការដ្ឋានខេត្ត​កំពង់ឆ្នាំង ​នៅ​ល្ងាច​ថ្ងៃ​ទី​០៨ ​សីហា ​២០១៦ ។

សមត្ថកិច្ច​ឱ្យ​ដឹងដែរ​ថា ក្នុង​ចំណោម​ក្រុម​ចោរប្លន់​ទាំង​​៧​នាក់ មាន​​៣​នាក់​ឈ្មោះធឹ​ម ធា ឈ្មោះទុ​យ ពៅ និង​ឈ្មោះជា ពេ​ជ្យ ជា​ក្រុម​​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​នៅ​ផ្សា​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​២១ ​តុលា ឆ្នាំ​២០១៤ ដោយ​បាន​បាញ់​ម្ចាស់​អ្នកលក់​មាស​ដូរ​ប្រាក់​ស្លាប់​ម្នាក់ និង​ប្អូនស្រី​គេ​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

​ក្រុម​ចោរប្លន់​យ៉ាង​កក្រើក ត្រូវ​បាន​សមត្ថកិច្ច​បំបែកសំបុក​ចាប់ខ្លួន​បាន​ខាងលើ​នេះ នៅ​បាន​សារភាព​ថា ពួក​គេ​ធ្លាប់​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​ជា​ច្រើន​កន្លែង​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន​មាន​ខេត្ត​ស្ទឹង​ត្រែង រត​នគីរី មណ្ឌល​គី​រី ក្រចេះ ឧត្តរ​មាន​ជ័យ បាត់ដំបង   ពោធិ៍​សាត់ ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម ស្វាយ​រៀង កំពង់ឆ្នាំង និង​ខេត្តកណ្តាល​ផង​ដែរ ។ 

​លោក​ឌុ​ច​ ចំរើន នាយការិយាល័យ នគរបាល​ព្រហ្ម​ទ​ណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ខាង​លើ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី៩​ សីហា ​កំពុងកសាង​សំណុំរឿងបញ្ជូន​ទៅ​តុលាការ ក្នុង​នោះ​ក៏​មាន​សមត្ថកិច្ច​នគរបាល​តាម​បណ្តា​ខេត្ត មួយ​ចំនួន ដែល​រង​គ្រោះ​ក្នុង​អំពើ​ប្លន់ប្រដាប់​អាវុធ​នេះ​ដែរ កំពុង​សាកសួរ​ចម្លើយ ដើម្បី​ដាក់បន្ទុក​បន្ថែម​លើ​ករណី​ដូច​គ្នា​នេះ​ដែរ​ ៕