អ្នក​វិភាគ​ព្យាករ ​Chelsea លើក​ពាន EPL​ ​ឯ​ Man Utd លេខ​៣​រដូវ​​កាល​នេះ

បន្ទាប់​ពី​ក្រុម​ Leicester City លើក​ពាន​ Premier League រដូវ​កាល​មុន​យ៉ាង​ភ្ញាក់​​ផ្អើល​ ចូល​មក​ដល់​រដូវ​កាល​ថ្មី​នេះ​ ក្រុម​ធំៗ​អង់គ្លេស​​មួយ​ចំនួន​បាន​ផ្លាស់​ប្ដូរ​​អ្នកចាត់ការ​ថ្មី ​មាន​ដូច​ជា Pep Guardiola ​ទៅ​ដឹក​នាំ​ Manchester City, Jose Mourinho ​ទៅ​ដឹក​នាំ​ Manchester United និង​ Antonio Conte ​​​ដឹក​នាំ​តោ​ខៀវ​ Chelsea ដែល​ធ្វើ​ឲ្យ​ពិបាក​ព្យាករ​​ថា ​ក្រុម​ណា​នឹង​លើក​ពាន។

 

អ្នក​វិភាគ​ព្យាករ ​Chelsea លើក​ពាន EPL​ ​ឯ​ Man Utd លេខ​៣​រដូវ​​កាល​នេះ

Eden Hazard (ឆ្វេង) និង​ Oscar របស់​ក្រុម​ Chelsea

 

បើ​តាម​លោក​ Paul Merson ​អ្នក​វិភាគ​​នៅ​​សារព័ត៌មាន​ដ៏​ល្បី​របស់​ Sky Sports ​​បាន​ព្យាករ​ថា​ តោ​ខៀវ​ Chelsea របស់​លោក​ Conte នឹង​លើក​ពាន​ Premier League នៅ​រដូវ​កាល​ថ្មី​២០១៦-១៧ ​ហើយ​ខ្សែ​បម្រើ​ឆ្នើម​ជម្រើស​ជាតិ​បែលហ្សិក​ Eden Hazard ​​នឹង​លេង​បាន​ល្អ​ដល់​កម្រិត​កំពូល​វិញ។

 

អ្នក​វិភាគ​ព្យាករ ​Chelsea លើក​ពាន EPL​ ​ឯ​ Man Utd លេខ​៣​រដូវ​​កាល​នេះ

ក្រុម​ Man Utd ឈ្នះ​ FA Community Shield កាល​យប់​ថ្ងៃ​អាទិត្យ

 

រីឯ​ក្រុម​​បិសាច​ក្រហម​ Man Utd របស់​ Mourinho ដែល​ទើប​តែ​ទិញ​ខ្សែ​បម្រើ​បារាំង​ Paul Pogba តម្លៃ​បំបែក​កំណត់ត្រា​លើ​លោក​ ៨៩​លាន​ផោន​ ​និង​មាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Zlatan Ibrahimovic ​​នឹង​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​៣ ខណៈ​ដែល​ Man City របស់​ Pep ស្ថិត​នៅ​លេខ​២។

 

ចំណែក​ឯ​កាំភ្លើង​ធំ Arsenal របស់​ Arsene Wenger ​​ស្ថិត​នៅ​លេខ​៤​ ​ព្រោះ​លោក​យល់​ថា ពួកគេ​ខ្វះ​ខ្សែ​ប្រយុទ្ធ​លំដាប់​ពិភពលោក​ (World Class) ខណៈ​ដែល​ហង្ស​ក្រហម​ Liverpool របស់​លោក​ Jurgen Klopp ​​នៅ​ចំណាត់​ថ្នាក់​​លេខ​៥ បាត់​បង់​កៅអី UEFA Champions League ទៀត៕

 

អ្នក​វិភាគ​ព្យាករ ​Chelsea លើក​ពាន EPL​ ​ឯ​ Man Utd លេខ​៣​រដូវ​​កាល​នេះ

 

ចុះ​ប្រិយ​មិត្ត​ យល់​ស្រប​តាម​ការ​ព្យាករណ៍​ខាង​លើ​នេះ​ដែរ​ទេ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sky Sports