គ្រូ​ក្រោន​​ពេញ​ចិត្ត​​​ការពារ​ជាតិ​ តែ​ថា​ ​​បឹង​កេត​អង្គរ​នឹង​លើក​ពាន​លីគ​ឆ្នាំ​នេះ​

លោក​ សែម​ សំណាង​ ​គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន​​​ពេញ​ចិត្ត​ចំពោះ​ក្រុម​ក្រសួង​ការពារ​ជាតិ​​ ប៉ុន្តែ​​លោក​គិត​​ថា ​ក្រុម​បឹង​កេត​អង្គរ​​នឹង​ឈ្នះ​ពាន​​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​​២០១៦​នេះ​ ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​៣​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​​បញ្ចប់​ហើយ។

 

គ្រូ​ក្រោន​​ពេញ​ចិត្ត​​​ការពារ​ជាតិ​ តែ​ថា​ ​​បឹង​កេត​អង្គរ​នឹង​លើក​ពាន​លីគ​ឆ្នាំ​នេះ​ លោក សែម សំណាង

 

បន្ទាប់​ពី​ភ្នំពេញ​ក្រោន​បាន​យក​ឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​​ដោយ​លទ្ធផល​​៤-០ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​​ លោក​ សែម​ សំណាង​​ពេញ​ចិត្ត​ទម្រង់​លេង​កូន​ក្រុម​របស់​លោក។ ពាក់​ព័ន្ធ​នឹង​ក្រុម​ណា​ដែល​អាច​មាន​ភាគ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ពាន​លីគ​រដូវ​កាល​នេះ? គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​រូប​នេះ​​ឲ្យ​ដឹង​ថា​ តាំង​ពី​ឆ្នាំ​មុន​មក​ដល់​ពេល​នេះ​ក្រុម​ក្រសួងការពារជាតិ​មាន​ការ​អភិវឌ្ឍ​ច្រើន ហើយ​​លោក​ពេញ​ចិត្ត​ទម្រង់​លេង​របស់​ទ័ព​​​នៅ​​​ឆ្នាំ​នេះ។

 

ទោះ​បី​ជា​យ៉ាង​ណា លោក សែម សំណាង​​បញ្ជាក់​ចុង​ក្រោយ​ថា​ ​ក្រុម​បឹងកេត​អង្គរ​ក៏​ខ្លាំង​ដែរ និង​កំពុង​មាន​ពិន្ទុ​នៅ​លើ​គេ​ស្រាប់​ ដូច្នេះ​លោក​គិត​ថា ពាន​រង្វាន់​បាល់ទាត់​ជើង​ឯក​ជាតិ​រដូវ​កាល​២០១៦​​នេះ​ប្រហែល​ជា​ធ្លាក់​ទៅ​ដៃ​ក្រុម​បឹងកេត​អង្គរ។

 

ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​នៅ​សល់​តែ​​៣​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​​ហើយ។ ពេល​នេះ​ក្រុម​បឹងកេត​អង្គរ​កំពុង​ឈរ​នៅ​លើ​គេ​ដែល​មាន​៣៨​ពិន្ទុ​ ខណៈ​ក្រសួង​ការពារ​ជាតិ​មាន​​៣៧​ពិន្ទុ។ ចំពោះ​ក្រុម​ផ្សេង​ៗ​ទៀត​ស្ទើរ​តែ​អស់​ឱកាស​ប្រជែង​យក​ជើង​ឯក​ហើយ៕

 

គ្រូ​ក្រោន​​ពេញ​ចិត្ត​​​ការពារ​ជាតិ​ តែ​ថា​ ​​បឹង​កេត​អង្គរ​នឹង​លើក​ពាន​លីគ​ឆ្នាំ​នេះ​ ការ​ប្រកួត​រវាង​​ស៊ីម៉ាក់ និង​ភ្នំពេញ​ក្រោន

 

អត្ថបទ៖ នួន​​ស៊ីណា​​​​​​​