រៀបការ​​រួមរស់​ជាមួយ​​គ្នា​​៦៣​​ឆ្នាំ​ រហូត​ស្លាប់​ក្នុង​​ថ្ងៃ​ និង​ម៉ោង​តែ​មួយ

គូស្នេហ៍​​​វ័យ​ចំណាស់​​​​​​​​មួយ​គូ​​​​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​​​​ខ្លាំង​ពី​​បណ្ដា​សារព័ត៌មាន​អន្តរជាតិ​​​​​ល្បី​ៗ​ជុំវិញ​ពិភពលោក​​​ ដោយ​សារ​​​តែ​​លោក​ទាំង​​ពីរ​​​​​​​រួម​រស់​ជា​មួយ​គ្នា​​​អស់​រយៈពេល​ជាង​ ៦ទសវត្ស​​​ និង​​បាន​​​​​​ផុត​ដង្ហើម​​​​​​​ក្នុង​​បន្ទប់​​ ម៉ោង​ និង​ថ្ងៃ​តែ​មួយ។

 

រៀបការ​​រួមរស់​ជាមួយ​​គ្នា​​៦៣​​ឆ្នាំ​ រហូត​ស្លាប់​ក្នុង​​ថ្ងៃ​ និង​ម៉ោង​តែ​មួយ

 

​​​​គូស្នេហ៍​​តាយាយ​​ទាំង​ពីរ​​​​រស់​​នៅ​រដ្ឋ​ South Dakota ​​សហរដ្ឋអាមេរិក​ ​ត្រូវ​គេ​និយាយ​ថា​​ មាន​ចំណង​ស្នេហ៍​​​​​ខ្លាំង​ក្លា​ជាង​គេ​បំផុត​​ក្នុង​ពិភពលោក​​​ ​​ព្រោះ​​ការ​​​ស្លាប់​ ​ក៏​ស្លាប់​​​ក្នុង​​​ថ្ងៃ​ជាមួយ​គ្នា​ដែរ។

 

​​លោក​តា​​ Henry និង​លោក​យាយ​ Jeanette De Lange ទាំង​ពីរ​នាក់​​​​​ស្លាប់​​នៅ​ថ្ងៃ​ទី​​ ៣១​​កក្កដា​ ​នៅ​ចន្លោះ​គ្នា​​​តែ​ ២០​នាទី​ប៉ុណ្ណោះ​ក្នុង​​បន្ទប់​​មើល​ថែ​​​មនុស្ស​ចាស់​ជរា​​ Platte របស់​​ពួកគាត់ ​ក្រោយ​​​​​ដឹក​ដៃ​​​​​គ្នា​​​​​​​ចូល​​រោង​ផ្ទឹម​​រយៈពេល​​​​ ៦៣​ឆ្នាំ។

 

លោក​​យាយ​ Jeanethe ​​​អាយុ​​​ ៨៧​ឆ្នាំ​​​ បាន​កើត​ជំងឺ​​ភ្លេចភ្លាំង​​ ​បាន​លាចាក​លោក​មុន​​នៅ​ម៉ោង​ ៥៖១០​នាទី​ល្ងាច​ ​​ក្នុង​ថ្ងៃ​ខាងលើ​ រួច​​ ២០នាទី​ក្រោយ​លោក​តា​ Henry វ័យ​ ៨៦​ឆ្នាំ​​ដែល​មាន​​ជំងឺ​មហារីក​​ក្រពេញ​ប្រូស្តាត ​​ក៏​បាន​​​​​ស្លាប់​​​តាម​ក្រោយ។​ កូន​ៗ​​របស់​លោក​តា​និយាយ​ថា ​”ឪពុក​​​របស់​ខ្ញុំ​បាន​បើក​ភ្នែក​​​រក​មើល​​​​ប្រពន្ធ​​បាន​បន្តិច​​ គាត់​​ក៏​​​​ផុត​ដង្ហើម​​ទៅ​តាម​ក្រោយ​តែ​ម្ដង”។​ គូស្នេហ៍​​​គួរ​ឲ្យ​រំជើបរំជួល​​​​​បែប​នេះ ​គេ​កម្រ​​ឃើញ​កើត​មាន​ណាស់ ​​ជា​ពិសេស​​​​​ស្លាប់​ក្នុង​ម៉ោង​​ជាមួយ​គ្នា​តែម្ដង​៕

 

រៀបការ​​រួមរស់​ជាមួយ​​គ្នា​​៦៣​​ឆ្នាំ​ រហូត​ស្លាប់​ក្នុង​​ថ្ងៃ​ និង​ម៉ោង​តែ​មួយ

 

រៀបការ​​រួមរស់​ជាមួយ​​គ្នា​​៦៣​​ឆ្នាំ​ រហូត​ស្លាប់​ក្នុង​​ថ្ងៃ​ និង​ម៉ោង​តែ​មួយ

 

រៀបការ​​រួមរស់​ជាមួយ​​គ្នា​​៦៣​​ឆ្នាំ​ រហូត​ស្លាប់​ក្នុង​​ថ្ងៃ​ និង​ម៉ោង​តែ​មួយ

 

រៀបការ​​រួមរស់​ជាមួយ​​គ្នា​​៦៣​​ឆ្នាំ​ រហូត​ស្លាប់​ក្នុង​​ថ្ងៃ​ និង​ម៉ោង​តែ​មួយ

 

 

ចុចអាន៖ គូស្នេហ៍ ៥៨គូ នាំ​គ្នា​ទៅ​បង្កើត​ចំណង​អាពាហ៍ពិពាហ៍​លើ​អាកាស

ចុចអាន៖ រំភើប​ចិត្ត​អាណិត​គូស្នេហ៍ ស៊ូ​​ស្មោះ​មិន​ប្រែ​ ទោះ​មិត្ត​ប្រុស​កើត​​មហារីក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN​
​​​​​​​​​​​​​​​​​​​​​​​​​​​​