គួរ​រៀន​យក​បរិញ្ញា ឬនៅ​តាម​មជ្ឈមណ្ឌល​ បើ​គ្រាន់​ចង់​ចេះ​អង់គ្លេស​បន្ថែម?​

បុគ្គលិក​ធ្វើ​ការ​មួយ​ចំនួន​ដែល​ខ្សោយ​ភាសា​អង់គ្លេស បាន​សម្រេច​ចិត្ត​ទៅ​រៀន​បរិញ្ញា​នៅ​សាកល​វិទ្យាល័យ​ពេល​ទំនេរ​ពី​ការងារ​របស់​ខ្លួន ។ ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ ត្រូវ​បាន​លោក ប៉ិច ប៉ូ​លែន​ នាយក​ប្រតិបត្តិ​សាលា​ Westline ​ពន្យល់​ថា មិន​ល្អ​នោះ​ឡើយ។

 

គួរ​រៀន​យក​បរិញ្ញា ឬនៅ​តាម​មជ្ឈមណ្ឌល​ បើ​គ្រាន់​ចង់​ចេះ​អង់គ្លេស​បន្ថែម?​
លោក​ថា​ ជា​ការ​ពិត​ ដើម្បី​ឲ្យ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព ពួក​គេ​​បាន​ឆ្លៀត​ទៅ​សិក្សា​បន្ថែម​លើ​ផ្នែក​ភាសា​អង់គ្លេស​​ ថ្វី​ត្បិត​ពួក​គេ​​បាន​បញ្ចប់​ការ​សិក្សា​មុខ​ជំនាញ​ផ្សេង​រួច​ទៅ​ហើយ​ ។ ការ​បង្កើន​ចំណេះដឹង​ភាសា​សាកល​នេះ ជា​រឿង​ល្អ។ តែ​រឿង​ដែល​លោក​មើល​ឃើញ​ថា​មិន​ត្រឹមត្រូវ​ គឺ​មិន​គួរ​​យក​ជម្រើស​កម្រិត​បរិញ្ញាបត្រ​នោះ​ឡើយ ប្រសិន​បើ​គាត់​គ្រាន់​ចង់ឲ្យ​អាច​ប្រើ​ប្រាស់​ភាសា​នេះ​បាន​ល្អ​នោះ។

 

លោក​ថា ជម្រើស​ល្អ​ គឺ​គួរតែ​រៀន​នៅ​តាម​មជ្ឈមណ្ឌល ឬ​សាលា​ដែល​បំប៉ន​ភាសា​នេះ​តែ​ម្ដង។ ប៉ុន្តែ​មិន​មែន​សាកល​វិទ្យាល័យ​​នោះ​ទេ។ មូល​ហេតុ គឺ​បើ​រៀន​យក​បរិញ្ញាបត្រ គាត់​ត្រូវ​ចំណាយ​ពេល​វេលា​និង​រវល់​ច្រើន។ ព្រោះ​ការ​សិក្សា​យក​បរិញ្ញា តម្រូវ​ឲ្យ​មាន​ Subject ច្រើន ដែល​មាន​ជំនាញ​ខ្លះ​មិន​សំខាន់។ តែ​បើ​រៀន​នៅ​តាម​មជ្ឈមណ្ឌល​ ឬ​សាលា​អន្តរជាតិ​តែ​ម្ដង​ គឺ​ជួយ​គាត់​បាន​ច្រើន​ជាង។
មិន​តែ​ប៉ុណ្ណោះ គាត់​អាច​រៀន​ឆាប់​ទាន់​ ព្រោះ​គេ​ផ្ដោត​តែ​លើ​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស ដែល​គាត់​ចំណាយ​ពេល​ប្រហែល២-៣ឆ្នាំ នោះ​ភាសា​របស់​គាត់​នឹង​បាន​ល្អ​ប្រសើរ​ ។

 

គួរ​រៀន​យក​បរិញ្ញា ឬនៅ​តាម​មជ្ឈមណ្ឌល​ បើ​គ្រាន់​ចង់​ចេះ​អង់គ្លេស​បន្ថែម?​
យ៉ាង​ណា​មិញ មាន​មតិ​ខ្លះ​ថា បើ​ជ្រុល​ជា​ចំណាយ​ពេល​២-៣ឆ្នាំ​ដូច​គ្នា ដូច្នេះ​ចំណាយ​ពេល​បន្តិច​ថែម​៤​ឆ្នាំ យក​បរិញ្ញា​វិញ​ល្អ​ជាង​ ព្រោះ​មាន​ក្រេ​ឌីត​ជាង?

 

​​​​​នាយក​ប្រតិបត្តិ​នៃ​សា​លាWestline នៅ​តែ​អះអាង​ថា សម្រាប់​អ្នក​វ័យ​កណ្ដាល​ដែល​គ្រាន់​តែ​ចង់​បំប៉ន​អង់គ្លេស វា​មិន​ជួយ​គាត់​ឲ្យ​ចេះ​លឿន​នោះ​ទេ។ មិន​ត្រឹម​តែ​ធ្វើឲ្យ​គាត់​កាន់តែ​លំបាក ​ថា​មិន​ត្រូវ​ គាត់​អាច​រត់​ចោល​សាកល​ ដោយសារ​តែ​ហត់នឿយ​ខ្លាំង​ពេក​​ក៏​ថា​បាន៕

 
អត្ថបទ៖ លឹម សុ​នា