សិស្ស​ពូកែ ​គណិតវិទ្យា​​លេខ​មួយ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ បង្ហាញ​ឆន្ទៈ ត្រៀម​ប្រលង​បាក់ឌុប

សិស្ស​ពូកែ ​គណិតវិទ្យា​​លេខ​មួយ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ បង្ហាញ​ឆន្ទៈ ត្រៀម​ប្រលង​បាក់ឌុប

 

នៅសល់​ប្រមាណ​ជាង ១០ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រលង​បាក់​ឌុប​នឹង​ឈាន​ចូល​មកដល់ ថ្ងៃនេះ​យើង​នឹង​នាំ​ប្រិយមិត្ត​ទៅ​ស្ដាប់​សិស្ស​ពូកែ​មុខវិជ្ជា​គណិតវិទ្យា​ចំណាត់ថ្នាក់​លេខ​មួយ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ ហើយក៏​ជា​បេក្ខជន​ដែល​ត្រូវ​ប្រលង​បាក់​ឌុប​ នា​ថ្ងៃ​ខាងមុខ​នេះ​ដែរ។

 

យុវ​សិស្ស ស៊ុ​ក សៀវ​ឡុង អាយុ ១៨ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី ១២ នៃ​វិទ្យាល័យ​កំពង់ស្ពឺ ហើយក៏​បេក្ខជន​ចំណាត់ថ្នាក់​លេខ​មួយ មុខវិជ្ជា​គណិតវិទ្យា ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ផង បាន​ឲ្យ​ដឹង​ថា ទោះជា​ពេល​កន្លង​មក​ការសិក្សា​របស់​ប្អូន​ទទួល​បាន​លទ្ធ​មួយ ​ដែល​ល្អ​ប្រសើរ​ក៏ដោយ ក៏​ប្អូន​នៅតែ​មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ​ការប្រលង​បាក់​ឌុប​នាពេល​ខាងមុខនេះ។

 
សិស្ស​ពូកែ ​គណិតវិទ្យា​​លេខ​មួយ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ បង្ហាញ​ឆន្ទៈ ត្រៀម​ប្រលង​បាក់ឌុប

 

 

សៀវ​ឡុង បាន​បន្ដទៀត​ថា អំឡុង​ពេលនេះ​ប្អូន​មិនដែល​ធ្វេសប្រហែស​ក្នុង​ការ​អាន​សៀវភៅ ជាពិសេស​គឺ​ការ​អនុវត្ត​លំ​ហាត់ ហើយ​ប្អូន​ក៏​ការ​បាន​បែងចែក​ពេលវេលា​សម្រាប់​សម្រាក​យ៉ាង​ច្បាស់លាស់​ផងដែរ។

 

យុវ​សិស្ស ស៊ុ​ក សៀវ​ឡុង បាន​បន្ថែមទៀត​ថា អ្វី​ដែល​សំខាន់​បំផុត ​គឺ​ការ​លើកទឹកចិត្ត​ពី​សំណាក់​ក្រុម​គ្រួសារ​លោកគ្រូ​អ្នកគ្រូ និង​មិត្តភ័ក្ដិ​ដែល​តែងតែ​គាំទ្រ​ប្អូន​តាំង​ពីដើម​រហូតមកដល់​ពេលនេះ ប្អូន​បាន​សន្យា​ថា​នឹង​ព្យាយាម​អោយ​អស់ពី​លទ្ធ​ភាព​មិន​​ឲ្យ​ពួកគាត់​អស់សង្ឃឹម​ឡើយ សម្រាប់​ការ​ប្រលង​បាក់​ឌុប​នា​ថ្ងៃ​ខាងមុខនេះ។

 

ជា​ចុងក្រោយ​យុវ​សិស្ស ស៊ុ​ក សៀវ​ឡុង និយាយថា សូម​ជូនពរ​ដល់​មិត្តភ័ក្ដិ និង​បេក្ខជន​ដែល​ត្រូវ​ប្រលង​បាក់​ឌុប​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ទាំងអស់​អោយ​ជួប​តែ​សំណាងល្អ និង​បាន​សម្រេច​បំណង​របស់​ពួកគាត់​ក្នុង​ថ្ងៃ​ប្រលង​បាក់​ឌុប នាពេល​ខាងមុខនេះ៕

 
សិស្ស​ពូកែ ​គណិតវិទ្យា​​លេខ​មួយ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ បង្ហាញ​ឆន្ទៈ ត្រៀម​ប្រលង​បាក់ឌុប

 
សិស្ស​ពូកែ ​គណិតវិទ្យា​​លេខ​មួយ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ បង្ហាញ​ឆន្ទៈ ត្រៀម​ប្រលង​បាក់ឌុប

 

 

អត្ថបទ៖ ព្រំដែន

 

ចង់ក្លាយ​ជា​អ្នក​កាសែត​មហាជន​នៅ​ Sabay

ទំនាក់ទំនង​លេខ៖ ០៩៩ ៥៨៨ ៨៨០
Email: [email protected]