ក្រសួង​ចាប់បាន​រថយន្ត​​លើស​ទម្ងន់​ជិត​២០០​គ្រឿង​និង​ពិន័យ​ជិត​​៤៦០​លាន​រៀល​​

កាលពីខែកក្កដាឆ្នាំ២០១៦លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ចំនួន ១៩០គ្រឿង និងពិន័យបានថវិកាសរុបចំនួនជាង ៤៥៩លានរៀល (៤៥៩.៣៨៨.០០០រៀល)។

ក្រសួង​ចាប់បាន​រថយន្ត​​លើស​ទម្ងន់​ជិត​២០០​គ្រឿង​និង​ពិន័យ​ជិត​​៤៦០​លាន​រៀល​​

បើយោងតាមហ្វេសប៊ុកក្រសួងសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះមានការធ្លាក់ចុះ ៧៥គ្រឿង ពី២៦៥គ្រឿងនៅក្នុងខែមិថុនាមកត្រឹម ១៩០គ្រឿងក្នុងខែកក្កដា។ ក្នុងចំណោមរថយន្តទាំង ១៩០គ្រឿងនោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ ជាមធ្យមចាប់ពី ០៤តោន រហូតដល់ ៣៣តោន។

តាមរបាយការណ៍របស់ក្រុមការងារជំនាញមានរថយន្ត ០២គ្រឿងដែល ផ្ទុកលើសជាច្រើនតោន ដែលមិនធ្លាប់មានពីខែកន្លងមក រហូតដល់ទៅ ៣៨តោន និង៤៨តោន ដែលរថយន្តទាំងនេះ គឺកក្តាចម្បងដែលធ្វើឲ្យខូចផ្លូវថ្នល់សាធារណៈមុនអាយុកាល។ រថយន្តដែលដឹកលើសទម្ងន់ដល់ទៅ ៣៨តោន គឺជារថយន្តដែលចាប់បាននៅស្ថានីយ ថ្នល់កែង ខេត្តកំពង់ចាម និងរថយន្តដែលផ្ទុកលើសដល់៤៨តោន ចាប់បាននៅស្ថានីយខែលជ័យ ខេត្តកំពង់ចាម។

ក្រសួង​ចាប់បាន​រថយន្ត​​លើស​ទម្ងន់​ជិត​២០០​គ្រឿង​និង​ពិន័យ​ជិត​​៤៦០​លាន​រៀល​​

ចំពោះករណីនេះ គណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានធ្វើការព្រមាន ដល់ម្ចាស់យាន្តយន្ត ដែលបានដឹកលើទម្ងន់ទាំង ០២គ្រឿងនោះ ថាប្រសិនបើមានករណីបែបនេះ កើតឡើងម្តងទៀត ក្រសួង និងមន្ត្រីមានសមត្ថកិច្ច នឹងធ្វើការឃាតរថយន្តទុករយៈពេល ០១ឆ្នាំ និងបិទការធ្វើអាជីវកម្មរយៈពេល០១ឆ្នាំ ព្រមទាំងដកហូតបណ្ណបើកបររយៈពេល ០២ឆ្នាំផងដែរ៕
ក្រសួង​ចាប់បាន​រថយន្ត​​លើស​ទម្ងន់​ជិត​២០០​គ្រឿង​និង​ពិន័យ​ជិត​​៤៦០​លាន​រៀល​​

ក្រសួង​ចាប់បាន​រថយន្ត​​លើស​ទម្ងន់​ជិត​២០០​គ្រឿង​និង​ពិន័យ​ជិត​​៤៦០​លាន​រៀល​​

ក្រសួង​ចាប់បាន​រថយន្ត​​លើស​ទម្ងន់​ជិត​២០០​គ្រឿង​និង​ពិន័យ​ជិត​​៤៦០​លាន​រៀល​​

ក្រសួង​ចាប់បាន​រថយន្ត​​លើស​ទម្ងន់​ជិត​២០០​គ្រឿង​និង​ពិន័យ​ជិត​​៤៦០​លាន​រៀល​​

ប្រភព៖ kqube

  • ក្រសួង​ចាប់បាន​រថយន្ត​​លើស​ទម្ងន់​ជិត​២០០​គ្រឿង​និង​ពិន័យ​ជិត​​៤៦០​លាន​រៀល​​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:កំសាន្ត
Tags: