លោកស្រីរដ្ឋមន្ត្រីការពារជាតិជប៉ុនថ្មីចេញបញ្ជាថា ឲ្យតែឃើញមីស៊ីលកូរ៉េខាងជើងហោះឡើង ត្រូវតែបាញ់កម្ទេចភ្លាមៗ

(តូក្យូ)៖ ប្រទេសជប៉ុន បានចេញបញ្ជាទៅដល់កងកម្លាំងស្វ័យការពាររបស់ខ្លួន ឲ្យបាញ់កម្ទេចគ្រាប់ មីស៊ីលរបស់កូរ៉េខាងជើង ភ្លាមៗប្រសិនបើដឹងថានឹងហោះរំលងដែនអធិបតេយ្យភាពរបស់ជប៉ុននោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០១៦។

បទបញ្ជាខាងលើនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិជប៉ុនថ្មីលោកស្រី Tomomi Inada បន្ទាប់ពីលោកស្រីបានឡើងកាន់តំណែងមិនទាន់បានមួយសប្តាហ៍ស្រួលបួលផងនោះ។ លោកស្រី Inada បានធ្វើការសង្កត់ធ្ងន់ទៅលើភាព ច្បាស់លាស់នៃការត្រៀមខ្លួនរបស់កងកម្លាំងស្វ័យការពារ (SDF) របស់ជប៉ុន ដែលត្រូវតែប្រើប្រាស់ប្រព័ន្ធស្ទាក់ចាប់គ្រាប់មីស៊ីលមកពីកូរ៉េខាងជើង ឲ្យបានគ្រប់ពេលវេលា ប្រសិនរដ្ឋកុម្មុយនិស្តមួយនេះ ធ្វើការបាញ់រំលោភមកលើអធិបតេយ្យភាពជប៉ុនទៀតនោះ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុននេះ បានធ្វើតេស្តសាកល្បងគ្រាប់មីស៊ីល ចំនួនពីរគ្រាប់ ដោយក្នុងនោះមួយគ្រាប់បានធ្លាក់ចូលក្នុងដែនទឹករបស់ជប៉ុន ដែលនាំឲ្យទីក្រុងតូក្យូថ្កោល ទោសក្នុងកម្រិតធ្ងន់បំផុត៕

លោកស្រីរដ្ឋមន្ត្រីការពារជាតិជប៉ុនថ្មីចេញបញ្ជាថា ឲ្យតែឃើញមីស៊ីលកូរ៉េខាងជើងហោះឡើង ត្រូវតែបាញ់កម្ទេចភ្លាមៗ

ប្រភព ៖ freshnewsasia

  • លោកស្រីរដ្ឋមន្ត្រីការពារជាតិជប៉ុនថ្មីចេញបញ្ជាថា ឲ្យតែឃើញមីស៊ីលកូរ៉េខាងជើងហោះឡើង ត្រូវតែបាញ់កម្ទេចភ្លាមៗ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:កំសាន្ត
Tags: