​ទេវរូប​លើ​ឡាន​ Rolls-Royce ​ពិសេស​ខ្លាំង​ ទោះ​ចង់​លួច​ក៏​មិន​កើត​

Rolls-Royce បាន​រចនា​រូប​ទេវរូប​នៅ​លើ​​​ខាង​​មុខ​នៃ​ឡាន​​យ៉ាង​ពិសេស​ ដោយ​​មាន​ជា​ប៊ូតុង​អាច​បញ្ជា​ឲ្យ​ទេវរូប​នោះ​លាក់​ខ្លួន​​ដើម្បី​ការពារ​កុំ​ឲ្យ​គេ​លួច​យក​បាន។ ចុះ​​បើ​ក្នុង​ករណី​ដែល​ម្ចាស់​យានយន្ត​ភ្លេច​ចុច​ប៊ូតុង​លាក់​ទេវរូប​នេះ​ តើ​អាច​នឹង​ត្រូវ​គេ​លួច​យក​បាន​ដែរ​ ឬ​ទេ?​​

វីដេអូ​ខាង​ក្រោម​នឹង​បក​ស្រាយ​ឲ្យ​អស់​នូវ​ចម្ងល់​ខាង​លើ៖

 

 

ដូច​ដែល​ឃើញ​ក្នុង​វីដេអូ​ខាង​លើ​ នៅ​ពេល​ដែល​មាន​មនុស្ស​យក​ដៃ​ប៉ះ​ទេវរូប​ វា​នឹង​លិច​ចូល​ទៅ​ក្នុង​ដោយ​ស្វ័យប្រវត្តិ​ ដូច​នេះ​ទោះ​បី​ជា​មាន​មនុស្ស​ចង់​លួច​យក​ក៏​ពិបាក​ដែរ៕​​​​​

 

ចុច​អាន៖ Rolls-Royce បញ្ចេញ​ឡាន​ស៊េរី​ថ្មី​ពីរ​គ្រឿង​ មាន​តែ​ពីរ​គត់​ក្នុង​លោក​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarBuzz​​​​​​