បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​លើ Lumia 950XL និង Galaxy Note 7 ដំណើរការ​យ៉ាង​ម៉េច?

បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក (Iris Scanner) ត្រូវ​ក្រុមហ៊ុន​ល្បីៗ​មួយ​ចំនួន​ចាប់​ផ្ដើម​យក​មក​បំពាក់​លើ​ស្មាតហ្វូន​ស៊េរី​​ទំនើបៗ ជាក់ស្តែង​មាន Microsoft និង Samsung។

 

បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​លើ Lumia 950XL និង Galaxy Note 7 ដំណើរការ​យ៉ាង​ម៉េច?

 

Lumia 950XL ជា​ស្មាតហ្វូន​ប្រចាំ​ត្រកូល​ដំបូង​គេ​របស់ Microsoft ដែល​បាន​នាំ​អ្នក​ប្រើប្រាស់​កម្ពុជា​ទទួល​បទ​ពិសោធន៍​បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក ហើយ​ថ្មី​នេះ Samsung បាន​បញ្ចេញ Note 7 បំពាក់​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​នេះ​ដូចគ្នា។

 

មុខងារ​ស្កេន​ប្រស្រី​ភ្នែក​លើ Lumia 950XL ដំណើរ​ការ​ដោយ​ប្រើ​បច្ចេកវិទ្យា Infrared ដើម្បី​ស្កេន​​​ប្រស្រី​ភ្នែក បើក​សោ​ទូរសព្ទ។ មុខងារ​នេះ​អាច​ដំណើរ​ការ​បាន​ ទោះ​បី​អ្នក​ស្ថិត​ក្នុង​កន្លែង​មាន​ពន្លឺ​ខ្សោយ​ឬ​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ក៏​ដោយ។

 

បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​លើ Lumia 950XL និង Galaxy Note 7 ដំណើរការ​យ៉ាង​ម៉េច?

មុខងារ​ស្កេន​ប្រស្រី​ភ្នែក​លើ Lumia 950XL 

 

ពេល​កំពុង​ស្កេន​ប្រស្រី​ភ្នែក​បើក​សោ Lumia 950XL មិន​បង្ហាញ​ផ្ទៃ​មុខ​និង​ភ្នែក​អ្នក​ប្រើប្រាស់​ឡើយ តែ​មាន​សញ្ញា​គ្រាប់​ភ្នែក​ផ្តល់​សញ្ញា​លើ​អេក្រង់​ទូរសព្ទ (Windows Hello)។

 

ចំណែក​ឯ​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​លើ Galaxy Note 7 ដំណើរ​ការ​ស្រដៀង​គ្នា​នឹង Lumia 950XL ដែរ។  ​បើ​តាម​ការ​បញ្ជាក់​របស់​ Samsung ការ​ស្កេន​ប្រស្រី​ភ្នែក​បាន​ន័យ​ថា ប្រព័ន្ធ Infrared លើ​ទូរសព្ទ​នឹង​ស្កេន​​និ​ងវិភាគ​ភាគ​ល្អិត​របស់​កែវ​ភ្នែក រួច​កត់​ត្រា​ទុក​ជា​កូដ ដូច្នេះ​វា​នឹង​អាច​ស្គាល់​ថា​ជា​កែវ​ភ្នែក​របស់​នរណា មិន​មែន​ដោយ​គ្រាន់​តែ​​ថត​គ្រាប់​ភ្នែក​នោះ​ទេ។

 

បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​លើ Lumia 950XL និង Galaxy Note 7 ដំណើរការ​យ៉ាង​ម៉េច?

 មុខងារ​ស្កេន​ប្រស្រី​ភ្នែក​លើ Galaxy Note 7

បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​លើ Lumia 950XL និង Galaxy Note 7 ដំណើរការ​យ៉ាង​ម៉េច?

 

មុខងារ Iris Scanner លើ Galaxy Note 7 ក៏​អាច​ស្កេន​ប្រស្រី​ភ្នែក​បាន​ដែរ ទោះ​ក្នុង​ករណី​អ្នក​ប្រើប្រាស់​ស្ថិត​នៅ​ក្នុង​កន្លែង​មាន​ពន្លឺ​តិច តែ​អាច​មិន​ដំណើរការ​ល្អ​ពេល​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​ឬ​វ៉ែនតា​ពណ៌។ ពេល​ចង់​បើក​សោ នោះ Note 7 នឹង​បង្ហាញ​កែវភ្នែក​អ្នក​ប្រើ ដើម្បី​ស្កេន​ប្រស្រី​ភ្នែក។

 

យ៉ាងណា​មិន​ទាន់​មាន​ការ​បញ្ជាក់​ណាមួយ​ថា​តើ​ការ​ស្កេន​ប្រស្រី​ភ្នែក​ញឹកញាប់​ដោយ​ប្រើ Infrared នោះ​អាច​ឬ​មិន​អាច​ប៉ះពាល់​ប្រស្រី​ភ្នែក​កម្រិត​ណា​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន Samsung ក៏​បាន​ណែនាំ​អ្នក​ប្រើប្រាស់​ឲ្យ​ដាក់ Note 7 ឆ្ងាយ​ពី​ផ្ទៃ​មុខ​ប្រហែល ២៥ស.ម និង​មិន​ឲ្យ​សម្លឹង LED Sensor យូរ​ពេក​នោះ​ទេ ខណៈ​ពេល Iris Scanner កំពុង​ដំណើរការ៕

 

អាន៖ Lumia 950XL ប្រើ Windows 10 ​​មាន​បច្ចេកវិទ្យា​ថ្មី​ប្រជែង iOs និង Android

 

 

អត្ថបទ៖ ប៉ែត ផាន់និត