ក្មេងស្រី​នី​ហ្សេ​រី​យ៉ា​ដែល​រស់​នៅលើ​ធុង​ជ័រ មិនដែល​អស់សង្ឃឹម​ក្នុង​ជីវិត​ឡើយ​ និពន្ធដោយ : ធីតា       August-09-2016, 10:19 am         318

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្មេងស្រី​នី​ហ្សេ​រី​យ៉ា​ដែល​រស់​នៅលើ​ធុង​ជ័រ មិនដែល​អស់សង្ឃឹម​ក្នុង​ជីវិត​ឡើយ​Rahma Haruna ត្រូវ​ចំណាយពេល​ពេញ​មួយជីវិត​របស់​នាង​នៅលើ​ធុង​ជ័រ​មួយ បន្ទាប់ពី​នាង​កើត​ជំងឺ​ដ៏​ចម្លែក ដោយ​អវៈយវៈ​លែងមាន​ការលូតលាស់​ក្រោយ​នាង​កើត​បាន​៦​ខែ​។ បើទោះបីជា​លក្ខខណ្ឌ​រូបរាង​នាង​មិន​អំណោយផល​យ៉ាងណាក៏ដោយ ក៏​យុវតី​នី​ហ្សេ​រី​យ៉ា Rahma តែងតែ​រីករាយ​ក្នុង​ជីវិត​ដោយសារ​តែមាន​ការយក​ចិត្ត​ទុកដាក់​ពី​គ្រួសារ និង​អ្នកជិតខាង​។ នាង​មាន​ក្តី​សុបិន​បើកហាង​លក់ដូរ​ផ្ទាល់ខ្លួន​មួយ​ដើម្បី​ភ្ជាប់​រូបនាង​ទៅនឹង​មនុស្ស​ផ្សេងទៀត​។​

Rahma Haruna ចាប់កំណើត​នៅ​តំបន់ Kano ប្រទេស​នី​ហ្សេ​រី​យ៉ា ដូច​មនុស្ស​ទូទៅ ប៉ុន្តែ​ឈានដល់​អាយុ​៦​ខែ រាងកាយ​របស់​ជួប​បញ្ហា​នៅពេលដែល​នាង​រៀន​អង្គុយ​។ អ្នកស្រី Fadi បាន​រៀបរាប់​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ Daily Mail ថា​៖ «​ពេលដែល Rahma ចាប់ផ្តើម​រៀន​អង្គុយ បញ្ហា​បានកើត​ឡើង ដោយ​នាង​មិនអាច​ធ្វើ​ចលនា​បាន​នោះឡើយ​។ នាង​បាន​គ្រុនក្តៅ និង​ចុកចាប់​ក្រពះ បន្ទាប់មក ដៃជើង​របស់​នាង មិនអាច​កំរើក​បាន​ទាំងអស់​»​។​

​ករណី​ជំងឺ​របស់ Rahma មិនមាន​គ្រូពេទ្យ​ណា​ព្យាបាល​បាន​នោះឡើយ​។ លោក Hussaini បាន​អះអាង​ប្រាប់ Daily Mail ដដែល​ថា លោក​បាន​ព្យាយាម​អស់​រយៈពេល​១៥​ឆ្នាំ និង​ចំណាយលុយ​ជាច្រើន​ដើម្បី​ព្យាបាល Rahma ប៉ុន្តែ​មិនមាន​អ្វី​វិ​វត្ត​ទៅមុខ​នោះឡើយ​។​

ក្មេងស្រី​នី​ហ្សេ​រី​យ៉ា​ដែល​រស់​នៅលើ​ធុង​ជ័រ មិនដែល​អស់សង្ឃឹម​ក្នុង​ជីវិត​ឡើយ​ និពន្ធដោយ : ធីតា       August-09-2016,  10:19 am         318

​គ្រូ​សារ​លោក Hussaini មានការ​ធូរស្រាល​ខ្លះ​ដែរ​ចំពោះ​ការចំណាយ​ថ្លៃ​ថ្នាំ​សម្រាប់ Rahma ដោយសារតែ​ចលនា​សប្បុរសធម៌​មាន​កាន់តែច្រើន បន្ទាប់ពី​កាសែត​ក្នុងស្រុក​នាំគ្នា​ចុះផ្សាយ​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ស្ថានភាព​របស់​នាង​។​

Rahma ត្រូវ​ចំណាយពេល​នៅលើ​ចានជ័រ​ពេញ​មួយជីវិត​របស់​នាង ហើយ​គ្រួសារ​របស់​នាង​តែងតែ​រុញ​នាង​ទៅគ្រប់​ទីកន្លែង​ដែល​នាង​ចង់ទៅ​។ នាង​តែងតែមាន​ស្នាមញញឹម​ជានិច្ច ដោយសារតែ​ទទួលបាន​នូវ​ក្តី​ស្រឡាញ់​ពី​អ្នក​នៅ​ជុំវិញខ្លួន ជាពិសេស​ប្អូនប្រុស​អាយុ​១០​ឆ្នាំឈ្មោះ Fahad ដែល​តែងតែ​ស្ម័គ្រចិត្ត​រុញ​នាង​ទៅគ្រប់​ទីកន្លែង​។​

Rahma  មិន​គិត​ឆា​ជីវិត​នាង​ចោល​នោះឡើយ នាង​តែងតែ​រស់នៅ​ជាមួយ​ក្តីសង្ឃឹម​ជានិច្ច​។ នាង​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​អរគុណ​ព្រះ​ជា​ម្ចាស់​ចំពោះ​អ្វីៗ​ទាំងអស់​។ ខ្ញុំ​ចង់បាន​អាជីវកម្ម​មួយ ដែល​អាចជា​ហាង​ទំនិញ ឬអ្វី​ដែល​ដែល​មនុ​ស្សទិញ នោះ​ជាការ​បំណងប្រាថ្នា​របស់ខ្ញុំ​»៕