Q&A: ស្ត្រី​តែង​ចាប់ផ្តើម​មក​រដូវ​នៅ​អំឡុង​អាយុ​ប៉ុន្មាន ហើយ​រដូវ​នេះ​នឹង​អស់​នៅពេលណា​ដែរ ?​

Q&A: ស្ត្រី​តែង​ចាប់ផ្តើម​មក​រដូវ​នៅ​អំឡុង​អាយុ​ប៉ុន្មាន ហើយ​រដូវ​នេះ​នឹង​អស់​នៅពេលណា​ដែរ ?​

សំណួរ
នាងខ្ញុំមានចម្ងល់មួយថា តើការមករដូវរបស់ស្ត្រី កើតឡើងដោយសារមូលហេតុអ្វី ហើយជាទូទៅ ស្ត្រីតែងចាប់ផ្តើមមករដូវនៅអំឡុងអាយុប៉ុន្មាន ហើយរដូវនេះនឹងអស់នៅពេលណាដែរ ?

ចម្លើយ
នេះជាសំណួរមួយដែលស្ត្រីភាគច្រើនមិនបានដឹង ហើយតែងចង់ដឹងពីវាផងដែរ ។ តាមពិតឈាមរដូវរបស់ស្ត្រីចាប់ផ្ដើមកើតមាននៅពេលអ័រម៉ូនបញ្ចេញមកពីក្រពេញនៅក្នុងខួរក្បាល ហើយបានបញ្ជាដល់ក្រពេញ អូវ៉ែរឱ្យផលិតអ័រម៉ូនភេទរបស់ស្ដ្រី មានឈ្មោះអឺស្ដ្រូសែន និង ប្រូសេ ស្ដ្រេរ៉ូន ។ ហេតុនេះនៅពេលដែលក្រពេញអូវ៉ែរចាប់ផ្ដើមផលិតកោសិការបន្ដពូជញី ឬ ហៅថា អូវុលជារៀងរាល់ ខែដើម្បីបង្កកំណើតទើបស្ត្រីមានឈាមរដូវរៀងរាល់ខែឡើងមកនេះ ។

តាមការស្រាវជ្រាវដែរបង្ហាញថាក្មេងស្ត្រីជាទូទៅតែងចាប់ផ្តើមមានឈាមរដូវនៅពេលអាយុប្រមាណ ១១ ទៅ ១៣ ឆ្នាំ ឬ អ្នកខ្លះមានក្នុងចន្លោះអាយុ ៨ ឆ្នាំដល់ ១៦ ឆ្នាំ ។ នៅពេលចាប់ផ្តើមានឈាមរដូវបើមានការរួមភេទណាមួយឱកាសមានគភ៌នឹងមានខ្ពស់បើទោះបីស្ថិតនៅក្នុងវ័យកុមារមិនទាន់ដឹងក្តីក៏ដោយ ។ ដោយឡែកសម្រាប់ស្ត្រីដែលអស់រដូវឬឈប់មានរដូវបន្តទៀតនោះគេឃើញថាតែងកើតឡើងទៅលើស្ត្រីដែលមានវ័យខុសៗគ្នាទៅតាមសុខភាពនិងរបបការហូបចុករបស់ពួកគេប៉ុណ្ណោះ។ ទោះបីយ៉ាងណាជាទូទៅហើយស្ត្រីតែងអស់រដូវក្នុងអំឡុង ៥០ ឆ្នាំឡើងទៅ ។ ជាមួយការអស់រដូវនេះដែរស្ត្រីមួយភាគធំក៏តែងប្រឈមជាមួយនឹងការកើតរោគពុកឆ្អឺងហេតុនេះត្រូវប្រយ័ត្នប្រយែង។

ក្រៅពីនេះក៏ត្រូវប្រយ័ត្នប្រយែងជាមួយរោគជំងឺមួយចំនួនផ្សេងៗទៀតដែលនឹងយាយីនៅពេលអាយុកាន់តែច្រើនឡើងពិេសសនោះគឺរោគជំងឺលើសឈាមនិងរោគទឹកនោមផ្អែមដែលជារោគកាចសាហាវមួយរបស់ពិភពលោកនាពេលបច្ចុប្បន្នដោយក្នុងមួយឆ្នាំៗសម្លាប់មនុស្សរាប់សិបនាក់ ៕

ប្រភព ៖ pmhotnews

  • Q&A: ស្ត្រី​តែង​ចាប់ផ្តើម​មក​រដូវ​នៅ​អំឡុង​អាយុ​ប៉ុន្មាន ហើយ​រដូវ​នេះ​នឹង​អស់​នៅពេលណា​ដែរ ?​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:សុខភាព
Tags: