៥ ចំណុច​គួរ​យល់ដឹង​ពី​ការពត់​ធ្មេញ​សម្រាប់​កុមារ​

៥ ចំណុច​គួរ​យល់ដឹង​ពី​ការពត់​ធ្មេញ​សម្រាប់​កុមារ​

រៀបរៀងដោយ : ទន្តបណ្ឌិត យឹម សេដ្ឋាវុទ្ធ
មន្ទីរព្យាបាលធ្មេញបស្ចិម សាខាសូរិយា

ធ្មេញត្រង់ និងការតម្រឹមថ្គាម បង្កើតស្នាមញញឹមដ៏ស្រស់ស្អាត និងជួយរក្សាធ្មេញរបស់កុមារឲ្យមានសុខភាពល្អ។ នៅពេលដែលមាត់ និងធ្មេញរបស់កូនៗលោកអ្នកត្រូវបានតម្រឹមយ៉ាងល្អ វានឹងផ្តល់ភាពងាយស្រួលក្នុងការទំពារអាហារ និងមានស្នាមញញឹមដ៏ទាក់ទាញ ។

* តើពេលណាដែលកុមារគួរជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសពត់ធ្មេញជាលើកទីមួយ ?

– បើយោងតាមសមាគមគ្រូពេទ្យឯកទេសពត់ធ្មេញអាមេរិច បានណែនាំថាកុមារ គួរធ្វើការណាត់ជួបជាមួយគ្រូពេទ្យឯកទេសពត់ធ្មេញ ជាលើកដំបូងនៅអាយុ 7ឆ្នាំ ដោយសារនេះគេអាចរកឃើញសញ្ញាមិនប្រក្រតីនៃការលូតលាស់ឆ្អឹងថ្គាម និង ដំណុះធ្មេញស្រុក ។

ប៉ុនែ្តការពត់ធ្មេញជាទូទៅត្រូវបានធ្វើឡើងនៅអាយុចន្លោះអាយុពី 9 ទៅ 14 ឆ្នាំ ពីព្រោះជាកំឡុងពេលដែលកុមារមានការលូតលាស់ខ្លាំង វាផ្តល់ភាពងាយស្រួសអោយគ្រូពេទ្យឯកទេស មានលទ្ធភាពជួយកែប្រែនូវទំនាក់ទំនងឆ្អឹងថ្គាម និងធ្មេញដែលខុសប្រក្រតីទទួលបានលទ្ធផលខ្ពស់ និងចំណាយពេលវេលាលឿនជាងការពត់នៅអាយុច្រើនជាងនេះ ។

៥ ចំណុច​គួរ​យល់ដឹង​ពី​ការពត់​ធ្មេញ​សម្រាប់​កុមារ​

 

* តើកុមារអាចធ្វើការពត់ធ្មេញក្មេងល្អបំផុតនៅអាយុប៉ុន្មាន ?

– គ្មានការកំណត់ច្បាស់លាស់ អំពីអាយុកុមារអាចទទួលការពត់ធ្មេញបាន រឺមិនបាននោះទេ? ប៉ុន្តែពត់ធ្មេញត្រូវធ្វើឡើងទៅតាមស្ថានភាពនៃបញ្ហាជាក់ស្តែងរបស់អ្នកជំងឺផ្សេងៗគ្នា ។
ឧទាហរណ៍ : ទារកមាត់ឆែប ត្រូវបានទទួលការកែតំរូវក្រអូមឆែប ជាមួយឧបករណ៍កែតម្រូវក្រអូម តាំងពីពេលដែលពួកគេមានអាយុតិចជាងមួយសប្តាហ៍ ដើម្បីធ្វើអោយទំហំនៃតំបន់ក្រអូមដែលឆែបរួមតូចជាងមុន និងខិតជិតគ្នាដើម្បីងាយស្រួលដល់ការវះកាត់។ ចំនែកឯកុមារក្រុមផ្សេងទៀត ដែលមិនមានបញ្ហាមាត់ឆែបក៏អាចទទួលការព្យាបាលទំនាក់ទំនងឆ្អឹងថ្កាម និងធ្មេញ ដែលខុសប្រក្រតី នៅចន្លោះអាយុពី 6ឆ្នាំ ទៅ 9ឆ្នាំ។ ការព្យាបាលដំណាក់កាលដំបូងនេះ ដើម្បីទប់ស្កាត់ និងសំរួលបញ្ហា សំរាប់ការពត់ធ្មេញដំណាក់ការទី២ រឺចុងក្រោយ ដោយបង្កើតទីតាំងសំរាប់ធ្មេញស្រុកដុះ និងលូតលាស់ចូលទីតាំងនោះ។ ដូច្នេះហើយសំរាប់កុមារដែលមានបញ្ហាមិនប្រក្រតីនៃទំនាក់ទំនងឆ្អឹងថ្គាម និងធ្មេញចាប់ពីអាយុ 6ឆ្នាំ ទៅ 7ឆ្នាំ គួរធ្វើការព្យាបាលបញ្ហានោះដំណាក់ការដំបូងមួយដំណាក់សិន ហើយក៏ត្រូវទទួលការព្យាបាលពត់ធ្មេញ មួយលើកទៀតនៅអាយុ ៩ ឆ្នាំ ទៅ ១៤ ឆ្នាំ ដើម្បីទទួលបានកំណាំធ្មេញ និង ទំនាក់ទំនងឆ្អឹងថ្គាមដែលល្អ ។

៥ ចំណុច​គួរ​យល់ដឹង​ពី​ការពត់​ធ្មេញ​សម្រាប់​កុមារ​

 

* តើការពត់ធ្មេញ មានការឈឺចាប់ដែរឬទេ ?

– ការពត់ធ្មេញមិនមានការឈឺចាប់លក្ខណៈធ្ងន់ធ្ងរទេ គ្រាន់តែបង្ករអោយមានការរំខានខ្លះៗ ពិសេសចំពោះអ្នកជំងឺទទួលការពត់ធ្មេញជាលើកដំបូង និងពេលផ្លាស់ប្តូរឧបករណ៍ពត់ធ្មេញ ដែលប៉ះទង្គិចលើជាលិកាទន់ក្នុងមាត់ អ្នកជំងឺអាចប្រើប្រាស់ក្រមួនពត់ធ្មេញសំរាប់បិទបាំងកន្លែងដែលបង្ករការប៉ះទង្គិចនោះ ។

៥ ចំណុច​គួរ​យល់ដឹង​ពី​ការពត់​ធ្មេញ​សម្រាប់​កុមារ​

* តើការពត់ធ្មេញចំណាយរយៈពេលប៉ុន្មានឆ្នាំ ?

– រយៈពេលនៃការព្យាបាលពត់ធ្មេញភាគច្រើន អាស្រ័យទៅលើកត្តាសំខាន់ ៤ គឺ ទី១ ស្ថានភាពនៃលក្ខណៈធ្មេញរបស់អ្នកជំងឺ ទី ២ ការធ្វើគំរោងព្យាបាលដែលត្រឹមត្រូវរបស់គ្រូពេទ្យទី ៣ ឧបករណ៍ពត់ធ្មេញដែលប្រើ និង ទី ៤ កិច្ចសហការបានល្អរបស់អ្នកជំងឺជាមួយគ្រូពេទ្យ ។ ប៉ុន្តែការព្យាបាលពត់ធ្មេញជាទូទៅចំណាយរយៈពេលចន្លោះ ពី 18 ខែ ទៅ 24 ខែ តែប៉ុណ្ណោះសំរាប់ករណីធម្មតា និង 36 ខែ សំរាប់ករណីដែលមានភាពស្មុកស្មាញខ្លាំង ។

 

* តើទន្តបណ្ឌិតទូទៅអាចធ្វើការព្យាបាលពត់តំរង់ធ្មេញបានដូចទន្តបណ្ឌិតឯកទេសផ្នែកពត់តំរង់ធ្មេញដែរឬទេ ?

– ត្រឹមត្រូវណាស់ ទន្តបណ្ឌិតទូទៅភាគច្រើនបានចូលរួមបណ្តុះបណ្តាលវគ្គពត់តំរង់ធ្មេញ ប៉ុនែ្តបើសិនជាលក្ខណៈនៃបញ្ហារបស់អ្នកជំងឺពត់ធ្មេញនោះមានសភាពស្មុគស្មាញ វាជាការល្អដែលអ្នកត្រូវស្វែងរកការប្រឹក្សា និង ព្យាបាលពីទន្តបណ្ឌិតឯកទេសផ្នែកពត់តំរង់ធ្មេញ ។ ទន្តបណ្ឌិតឯកទេសផ្នែកពត់តំរង់ធ្មេញបានទទួលការសិក្សាលំអិតផ្នែកពត់តំរង់ធ្មេញ ៣ ទៅ ៤ ឆ្នាំ បន្ថែមទៀត បន្ទាប់ពីបានបញ្ចប់ ថ្នាក់ទន្តបណ្ឌិតទូទៅ ។ ដូច្នេះហើយគាត់មានជំនាញច្បាស់លាស់ក្នុងការធ្វើពត់ធ្មេញឱ្យត្រង់បានល្អ និង ដោះស្រាយទំនាក់ទំនងឆ្អឹងថ្គាម ៕

ប្រភព ៖ pmhotnews

  • ៥ ចំណុច​គួរ​យល់ដឹង​ពី​ការពត់​ធ្មេញ​សម្រាប់​កុមារ​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:សុខភាព
Tags: