ប្រ៊ី​ត​នី ស្ពៀ​រសិច​ស៊ីក្នុង​បទ​ចម្រៀង​ថ្មី

ក្នុង​បទ​ចម្រៀង​ថ្មី​របស់​ប្រ៊ី​ត​នី ស្ពៀ​រ ក្រោម​ចំណងជើង​ថា «Make Me» ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​នាង​ភ្ញាក់ផ្អើល​ចំពោះ​ស្ទីល​សម្តែង និង​ភាព​សិច​ស៊ី​របស់​នាង ។ ម្ចាស់​បទ​ចម្រៀង «Piece of Me » រូប​នេះ​បាន​សម្តែង​បទ​ថ្មី​ជាមួយ​តារា​រ៉េ​ប លោក G-Easy ខណៈ​នាង​បញ្ចេញ​ភាព​សិច​ស៊ី​តាម​រយៈ​ឈុត​ប៊ី​គី​នី ។

ក្នុង​បទ «Make Me » ប្រ៊ី​ត​នី​ស្ពៀ​រ​ប្រើ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​អម​ជាមួយនឹង​ស្តាយ​សិច​ស៊ី​របស់​នាង​រឹតតែ​ធ្វើ​ឱ្យ​បទ​ចម្រៀង​មួយ​បទ​នេះ​មានការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន ។

តារា​ស្រី​វ័យ​៣៤​ឆ្នាំ ប្រ៊ី​ត​នី​ស្ពៀ​របា​ន​លេចធ្លោ​ខ្លាំង​បន្ទាប់​ពី​ចេញ​បទ​ចម្រៀង «Piece of Me» កាលពី​ឆ្នាំ​២០១៣ តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នាង​បាន​ដកឃ្លា​ពី​សិល្បៈ​មួយ​រយៈ ។ យ៉ាងណា​ក៏​ដោយនៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ​ប្រ៊ី​ត​នី​ស្ពៀ​រ ត្រៀម​អាល់​ប៊ុ​ម​ចម្រៀង​ឈ្មោះ​ថា «Glory» ហើយ​បទ «Make Me» គឺជា​បទ​ចម្រៀង​ក្នុង​អាល់​ប៊ុ​ម​នេះ​ផង​ដែរ ៕