ស្រាវជ្រាវ​ថ្មី​​រក​ឃើញ អ្នក​​លេង​ហ្គេម​ ​online​ មាន​ប្រាជ្ញា ​ជាង​អ្នក​លេង​ Facebook

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ថ្មី​របស់​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សកលវិទ្យាល័យ​ ​RMIT​ ​អូស្ត្រាលី​ ​បាន​ឲ្យ​ដឹង​ថា​ ​អ្នក​លេង​ហ្គេម​តាម​បណ្ដាញ​អ៊ីនធឺណិត​តែង​ទទួល​បាន​ពិន្ទុ​ល្អ​ពេល​ប្រឡង។

 

ស្រាវជ្រាវ​ថ្មី​​រក​ឃើញ អ្នក​​លេង​ហ្គេម​ ​online​ មាន​ប្រាជ្ញា ​ជាង​អ្នក​លេង​ Facebook

 

ការ​រក​ឃើញ​បាន​បង្ហាញ​ថា​ ការ​លេង​ហ្គេម​ ​online​ ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ប្រើប្រាស់​ការ​គិត​កម្រិត​ខ្ពស់​ ​ដែល​មាន​ប្រយោជន៍​ធ្វើ​ឲ្យ​ពួក​គេ​ឆាប់​ទទួល​បាន​ការ​ចង​ចាំ​ផ្នែក​គណិតវិទ្យា, អំណាន និង​វិទ្យាសាស្ត្រ។

 

ស្រាវជ្រាវ​ថ្មី​​រក​ឃើញ អ្នក​​លេង​ហ្គេម​ ​online​ មាន​ប្រាជ្ញា ​ជាង​អ្នក​លេង​ Facebook

 

លោក​សាស្ត្រាចារ្យ​ ​Alberto Posso ជា​សហ​និពន្ធ​ក្នុង​របាយការណ៍​វិទ្យាសាស្ត្រ​ខាង​លើ​បាន​សង្កត់ធ្ងន់​ថា​ ​ប្រសិន​បើ​អ្នក​ចំណាយ​ពេល​ជា​មួយ​បណ្ដាញ​សង្គម​នានា​ ​នោះ​អ្នក​មិន​អាច​ទទួល​បាន​ផល​ប្រយោជន៍​សម្រាប់​ជំនួយ​ការ​គិត​ដូច​លេង​ហ្គេម​ ​online​ ​នោះ​ទេ។

 

របាយការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ​មិន​មែន​អ្នក​លេង​ហ្គេម​ ​online​ ​ទាំង​អស់​សុទ្ធ​តែ​អាច​ទទួល​បាន​ពិន្ទុ​ល្អ​ក្នុង​ការ​សិក្សា​នោះ​ទេ​ ​ប្រសិន​បើ​ពួក​គេ​ធ្វើ​ការ​លេង​ហួស​ហេតុ​ ​និង​មិន​រៀន​សូត្រ​នោះ៕

 

អាន​បន្ត​ ​៖​ បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក​លើ Lumia 950XL និង Galaxy Note 7 ដំណើរការ​យ៉ាង​ម៉េច?

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​vocativ,