Tin Mark ម្ចាស់​បទ ស៊ូ​ឃ្លាត បើកឱកាស​ឲ្យ​ខ្លួនឯង​ជាមួយ​ផលិតកម្ម​ថ្មី (​មាន​វីដេអូ​)

6 Videos


អ៊ឹម រតនៈ ហៅ Tin Mark ដែលយើងគ្រប់គ្នាស្គាល់ថាជាកវីនិពន្ធបទ ស៊ូឃ្លាត ពេលនេះចេញបទ Original Song ថ្មីមួយទៀតហើយ ដែលក្នុងបទចម្រៀងមួយបទនេះដែរ គឺលោកបាននិពន្ធ និង ច្រៀងដោយខ្លួនឯងនៅក្នុងផលិតកម្មសិលារីខដស៍ ។

Tin Mark ម្ចាស់​បទ ស៊ូ​ឃ្លាត បើកឱកាស​ឲ្យ​ខ្លួនឯង​ជាមួយ​ផលិតកម្ម​ថ្មី (​មាន​វីដេអូ​)

ជាកវីនិពន្ធ Original Song លោក អ៊ឹម រតនៈ បានចេញបទចម្រៀងថ្មីមួយទៀតហើយ ដែលបទចម្រៀងថ្មី មួយបទនេះមានចំណងជើងថា «ស្រឡាញ់អូនពេកឡើងភ្លេចឈឺចាប់» នេះគឺជាស្នាដៃថ្មីមួយទៀតបន្ទាប់ ពីបទ ស៊ូឃ្លាត ដែលជាបទចម្រៀងដ៏ល្បីល្បាញរបស់លោក ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នៅពេលនេះគឺ លោកបាននិពន្ធបទចម្រៀងសម្រាប់ច្រៀងដោយខ្លួនឯងវិញម្តង ដោយលោកបានចុះកុងត្រាជាមួយផលិតកម្ម សិលារីខដស៍ ។

Tin Mark ម្ចាស់​បទ ស៊ូ​ឃ្លាត បើកឱកាស​ឲ្យ​ខ្លួនឯង​ជាមួយ​ផលិតកម្ម​ថ្មី (​មាន​វីដេអូ​)

មូលហេតុដែលធ្វើលោកនិពន្ធបទចម្រៀងហើយច្រៀងដោយខ្លួនឯងបែបនេះ គឺដោយសារលោកគិតថាការនិពន្ធឲ្យតារាចម្រៀងល្បីជាអ្នកច្រៀងនោះ មិនបានធ្វើឲ្យមហាជន ទូទៅបានស្គាល់រូបលោកកាន់តែច្រើននោះទេ ហើយប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពសោត ក៏រកបានតិចបំផុត ទើបរូបលោកសម្រេចថា ចុះកុងត្រាជាមួលផលិតកម្មសិលារីខដស៍ ហើយធ្វើ បទចម្រៀងថ្មី ច្រៀងដោយខ្លួនឯងដើម្បីចាប់យកឱកាសលើឆាកតន្ត្រី និង កើបថវិកាផងដែរ ។

Tin Mark ម្ចាស់​បទ ស៊ូ​ឃ្លាត បើកឱកាស​ឲ្យ​ខ្លួនឯង​ជាមួយ​ផលិតកម្ម​ថ្មី (​មាន​វីដេអូ​)

គួររំឮកថា លោក អ៊ឹម រតនៈ ហៅ Tin Mark គឺជាម្ចាស់បទ Original Song ដែលមានចំណងជើងថា ស៊ូឃ្លាត ច្រៀងដោយ លោក វង្ស ដារ៉ារតនា ដែលទទួលបានការគាំទ្រខ្លាំងកាលពីមួយឆ្នាំកន្លង ទៅនេះ ៕ ជួន នូវ

Tin Mark ម្ចាស់​បទ ស៊ូ​ឃ្លាត បើកឱកាស​ឲ្យ​ខ្លួនឯង​ជាមួយ​ផលិតកម្ម​ថ្មី (​មាន​វីដេអូ​)