បុរសឯក​កម្ពុជា ឃឹម ហ្សា​នី​ត បង្ហាញខ្លួន​ក្នុង​កម្មវិធី​សប្បុរសធម៌​លើកដំបូង​

6 Videos

លោក ឃឹម សុផានិត ហៅ ហ្សានីត ដែលប្រិយមិត្តទស្សនិកជនស្គាល់ច្បាស់ថាជាបុរសសង្ហាមួយរូបប្រចាំប្រទេសកម្ពុជា ដែលជាប់ឈ្មោះចេញទៅប្រកួតក្នុងកម្មវិធី Mister United Continents ឯប្រទេសហ្វ៊ីលីពីនកាលពីបពលកន្លងមកនោះ នៅពេលនេះលោកបានលេចមុខក្នុងកម្មវិធីសប្បុរសធម៌ជាលើកដំបូង ដោយបាននាំយកអំណោយខ្លះៗ ព្រមទាំងសម្ភារសិក្សាមួយចំនួនចុះចែកជូនបងប្អូនទីទាល់ក្រនៅតំបន់ដាច់ស្រយាលមួយក្នុងខេត្តសៀមរាប ។

បុរសឯក​កម្ពុជា ឃឹម ហ្សា​នី​ត បង្ហាញខ្លួន​ក្នុង​កម្មវិធី​សប្បុរសធម៌​លើកដំបូង​

លោក ហ្សានីត បានផ្តល់បទសម្ភាសថា ដោយសារតែមើលឃើញពីភាពខ្វះខាត និង មានទីតាំងស្ថិតនៅតំបន់ដាច់ស្រយាលផងនោះ លោក និង ក្រុមការងារ ព្រមជាមួយសមាគមស្នាមញញឹម បានចុះនាំយកនូវទេយ្យទានវេរជូនព្រះសង្ឃ ក៏ដូចជាអំណោយថវិកា សម្ភារសិក្សា និង សម្លៀកបំពាក់មួយចំនួនទៅចែកជូនដល់បងប្អូននៅទីនោះ ជាពិសេសគឺក្មេងៗតែម្តង ។

បុរសឯក​កម្ពុជា ឃឹម ហ្សា​នី​ត បង្ហាញខ្លួន​ក្នុង​កម្មវិធី​សប្បុរសធម៌​លើកដំបូង​

ហ្សានីត បានបន្ថែមទៀតថា ការចុះទៅតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាបនេះដែរ មានភាពលំបាកច្រើនដោយសារតែផ្លូវពិបាកធ្វើដំណើរហើយឆ្ងាយ ម្យ៉ាងពេលដែលលោក និង ក្រុមការងារចុះទៅនោះ គឺចំពេលមានភ្លៀងធ្លាក់ផងរឹតតែធ្វើឱ្យការធ្វើដំណើរមានការពិបាកខ្លាំង តែយ៉ាងណាលោក និង ក្រុមការងារនៅតែជម្នះចុះទៅដល់ទីតាំងនោះបានដដែល ទោះបីមានភាពនឿយហត់ និង ពិបាកយ៉ាងណាក្តី ។

បុរសឯក​កម្ពុជា ឃឹម ហ្សា​នី​ត បង្ហាញខ្លួន​ក្នុង​កម្មវិធី​សប្បុរសធម៌​លើកដំបូង​

ហ្សានីត បានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងនៅពេលលោក និង ក្រុមការងារបានចុះទីដល់ទីតាំងនោះ ហើយបានពាំនាំអំណោយចែកជូនដល់ពួកគាត់ ទោះបីថាជាចំនួនមួយតិចតួចក្តី តែនេះគឺជាទឹកចិត្ត និង ក្តីស្រឡាញ់កើតចេញពីចិត្តស្មោះក្នុងការរួមចំណែកជួយដល់បងប្អូន កុមារតូចៗ និង ព្រសង្ឃគង់នៅទីនោះ ។

បុរសឯក​កម្ពុជា ឃឹម ហ្សា​នី​ត បង្ហាញខ្លួន​ក្នុង​កម្មវិធី​សប្បុរសធម៌​លើកដំបូង​

ហ្សានីត ដែលជាតំណាងបុរសឯកកម្ពុជាទៅប្រកួតនៅប្រទេសហ្វ៊ីលីពីនរូបនេះ ក៏បានសំណូមពរ និង ទទូចផងដែរដល់សប្បុរសជនទាំងឡាយ សូមឱ្យចូលរួមជួយដល់បងប្អូននៅទីនោះ ព្រោះថានៅពេលនេះពួកគាត់កំពុងជួបបញ្ហាខ្វះខាតខ្លាំងនៅឡើយ ក្នុងនោះលោក ហ្សានីត សំណូមពរឱ្យមានគ្រូបង្រៀនស្ម័គ្រចិត្តផងដែរ ព្រោះថាក្មេងៗនៅទីនោះពុំទាន់ទទួលបានសេវាការសិក្សាគ្រប់គ្រាន់នៅឡើយទេ ដោយសប្បុរសជនអាចទាក់ទងបានតាមរយៈ Page ហ្វេសប៊ុកផ្ទាល់របស់លោកដែលមានឈ្មោះថា Khim Zanit ។

បុរសឯក​កម្ពុជា ឃឹម ហ្សា​នី​ត បង្ហាញខ្លួន​ក្នុង​កម្មវិធី​សប្បុរសធម៌​លើកដំបូង​

សូមបញ្ជាក់ផងដែរថា ទីតាំងដែលលោក ឃីម សុខផានិត ហៅ ហ្សានីត រួមនឹងក្រុមការងារចុះទៅនៅនោះគឺស្ថិតនៅក្នុងភូមិគោកព្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលមានចម្ងាយផ្លូវប្រហែល ៦០ គីឡូម៉ែត្រ ពីទីក្រុងសៀមរាប ៕               សាកល