រឿង​ពិត​របស់​ iPhone 5s ធ្លាក់​ពី​លើ​យន្ត​ហោះ​កម្ពស់​ 760​ ម៉ែត្រ​ អាច​ប្រើប្រាស់​ធម្មតា​

រឿង​ពិត​របស់​ iPhone 5s ធ្លាក់​ពី​លើ​យន្ត​ហោះ​កម្ពស់​ 760​ ម៉ែត្រ​ អាច​ប្រើប្រាស់​ធម្មតា​

វាជារឿងមួយដែលមិនគួរឲ្យជឿដែលកើតឡើងចំពោះ iPhone 5s ដែលបានធ្លាក់ពីលើយន្តហោះក្នុងកម្ពស់ខ្ពស់ប៉ុន្តែសណ្ឋានទូរស័ព្ទគឺនៅរក្សាល្អដដែល ហើយអាចប្រើប្រាស់បានធម្មតា ចង់ដឹងទេថារឿងនេះកើតឡើងយ៉ាងម៉េចនោះ?

Jeannine Buck គឺជាម្ចាស់ទូរស័ព្ទផ្ទាល់បានឲ្យដឹងថា គាត់បានជិះយន្តហោះតូចមួយ ប្រភេទ Cessna ហើយហោះក្នុងកម្ពស់ខ្ទង់ 760 ម៉ែត្រទៅលើអាកាសដែលអាចមើលទេសភាពស្អាតៗនៅតំបន់ Stanley Park រដ្ឋ Vancouver ប្រទេសកាណាដា អំឡុងពេលនោះគាត់បានយកទូរស័ព្ទ iPhone 5s ដើម្បីថតនូវរូបភាពដ៏ស្រស់បំព្រង នៅពេលដែលគាត់កំពុងថតនៅតាមបង្អួចខ្យល់ក៏បានបកខ្លាំងបណ្ដាឲ្យជ្រុះទូរស័ព្ទពីដៃរបស់គាត់ រំពេចនោះគាត់ក៏បាន សម្លឹងទៅទូរស័ព្ទរបស់គាត់ហើយឃើញវាធ្លាក់ត្រូវដើមឈើជាច្រើនដំណាក់មុននឹងដល់ដី គាត់គិតថាវាប្រហែលជាខ្ទេចហើយ។

ប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីទូរស័ព្ទជ្រុះគាត់ក៏បានទៅសម្រាកនៅរមណីយដ្ឋានមួយ រួចក៏យកទូរស័ព្ទរបស់មិត្តភ័ក្ដិគាត់ចូលក្នុងកម្មវិធី Find My iPhone ដើម្បីធ្វើការស្វែងរកទូរស័ព្ទ ទីបំផុតគាត់បានរកឃើញទូរស័ព្ទរបស់គាត់ពិតមែន យ៉ាងណាមិញ iPhone 5s នោះមើលទៅហាក់នៅល្អទាំងស្រុងគឺពុំមានអ្វីបណ្ដាឲ្យខូចខាតច្រើននោះទេ ហើយវាមានស្នាមកូតបន្តិចបន្តួចប៉ុណ្ណោះ។

រំលឹកដែរថា ក្រោយពីបានរកឃើញទូរស័ព្ទរបស់គាត់វិញ គាត់មានអារម្មណ៍សប្បាយរីករាយណាស់ និងនឹកស្មានមិនដល់ថា iPhone 5s នេះមានសភាពល្អដូចដើមនោះទេ៕
រឿង​ពិត​របស់​ iPhone 5s ធ្លាក់​ពី​លើ​យន្ត​ហោះ​កម្ពស់​ 760​ ម៉ែត្រ​ អាច​ប្រើប្រាស់​ធម្មតា​

រឿង​ពិត​របស់​ iPhone 5s ធ្លាក់​ពី​លើ​យន្ត​ហោះ​កម្ពស់​ 760​ ម៉ែត្រ​ អាច​ប្រើប្រាស់​ធម្មតា​
ប្រែសម្រួល៖ kqube
ប្រភព៖ phonearena

  • រឿង​ពិត​របស់​ iPhone 5s ធ្លាក់​ពី​លើ​យន្ត​ហោះ​កម្ពស់​ 760​ ម៉ែត្រ​ អាច​ប្រើប្រាស់​ធម្មតា​已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/08/09  Category:ជីវិតនិងសង្គម
Tags: