កីឡាករ ហុង ផេង និង ឃួន ឡា​បូ​រ៉ាវី កំពុងស្ថិត​ក្នុងស្ថានភាព​របួស​ដើរ​ដោយ​ប្រើ​ឈើច្រត់​ និពន្ធដោយ : សឿន វណ្ណឌេត       August-09-2016, 11:06 am         200

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កីឡាករ ហុង ផេង និង ឃួន ឡា​បូ​រ៉ាវី កំពុងស្ថិត​ក្នុងស្ថានភាព​របួស​ដើរ​ដោយ​ប្រើ​ឈើច្រត់​រូបភាព​៖ ​ហ្វេ​ស​ប៊ុ​ក​ក្លិប​បឹង​កេង​អង្គរ​​ខ្សែការពារ​របស់​ក្លិប​បឹងកេត​អង្គរ ហុង ផេង និង​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី ដែល​បាន​រងរបួស​ក្បាលជង្គង់​ក្នុងអំឡុងពេល​តទល់​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៧ ខែសីហា បច្ចុប្បន្ន​ស្ថាន​របួស​របស់​ពួកគេ​កំពុងស្ថិត​ក្នុងស្ថានភាព​ដើរ​ដោយ​ប្រើ​ឈើច្រត់​នៅឡើយ​។ ហើយ​របួស​របស់គេ​ទាំងពីរ​នេះ​ត្រូវ​សម្រាក​ព្យាបាល​យ៉ាងហោចណាស់​៣​សប្តាហ៍​។

​ខ្សែការពារ​និង​ប្រយុទ្ធ​របស់​ក្លិប​បឹង​កេង​អង្គរ ហុង ផេង និង ឃួន ឡា​ប៉ូ​រ៉ាវី ក្រោយពី​រងរបួស​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ខណៈ​ពេលនេះ​កំពុង​ដេក​សម្រាក​ព្យា​បាល​នៅ​នៅ​ឡើង​យ​ទេ ដោយសារ​ស្ថានភាព​របួស​មាន​សភាព​ធ្ងន់ធ្ងរ​។ ពាក់ព័ន្ធ​នឹង​ស្ថានភាព​របួស​នេះដែរ លោក ប្រាក់ សុវណ្ណ​រ៉ា គ្រូបង្វឹក​ក្លិប​បឹង​កេង​អង្គរ​បាន​បញ្ជាក់ថា ស្ថានភាព​របួស​របស់​កីឡាករ ហុង ផេង និង ឃួន ឡា​បូ​រ៉ាវី បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ ពោលគឺ​ការដើរ​របស់​ពួកគេ​ត្រូវ​ប្រើ​ឈើច្រត់​ដើម្បី​ជំនួយ​។

​លោក​បាន​បន្ថែមថា បើ​យោងតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​កីឡាករ​ទាំងពីរ​ត្រូវ​សម្រាក​ព្យាបាល​យ៉ាងហោចណាស់​៣​សប្តាហ៍ ហើយ​សម្រាប់​១​សប្តាហ៍​ដំបូង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ទាំងពីរ​ដើរ​ដោយ​ជើង​ទទេ​នោះទេ ពោលគឺ​ត្រូវ​ប្រើ​ឈើច្រត់​ជំនួយ បន្ទាប់ពីនោះ​គឺអាច​ដើរ​តាម​ធម្មតា​បាន​។ លោក​បន្តទៀតថា កីឡាករ​ទាំងពីរ​អាច​ហ្វឹកហាត់​និង​ប្រកួត​បាន​ធម្មតា​វិញ​ក្នុង​រយៈពេល​៣​សប្តាហ៍​ខាងមុខនេះ​។

​ទោះបីជា​យ៉ាងនេះ​ក្តី ខ្សែការពារ​ដ៏​ឆ្នើម​របស់​បឹងកេត​អង្គរ ហុង ផេង ប្រហែល​អវត្តមាន​សម្រាប់​៣​ប្រកួត​ដែល​នៅសល់​របស់​បឹងកេត​អង្គរ​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ព្រោះ​របួស​របស់គេ​មាន​ស្ថានភាព​ធ្ងន់​។ ចំណែក​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី ប្រហែលជា​អាចជួយ​ក្រុម​ក្នុងជំនួប​ចុងក្រោយ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ពោលគឺ​រូបគេ​ត្រូវ​អ​វត្ត​តែ​ពីរ​ប្រកួត​ជាមួយ​ប៉ូលិស និង​ព្រះខ័ន​រាជ​ស្វាយរៀង​ប៉ុណ្ណោះ​។

កីឡាករ ហុង ផេង និង ឃួន ឡា​បូ​រ៉ាវី កំពុងស្ថិត​ក្នុងស្ថានភាព​របួស​ដើរ​ដោយ​ប្រើ​ឈើច្រត់​ និពន្ធដោយ : សឿន វណ្ណឌេត       August-09-2016,  11:06 am         200

​កីឡាករ ហុង ផេង និង ឃួន ឡា​បូ​រ៉ាវី មិន​ត្រឹមតែ​ជា​កីឡាករ​ដ៏​ល្អ​សម្រាប់​ក្លិប​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​កីឡាករ​ល្អ​ក្នុង​ក្រុម​ជម្រើសជាតិ និង Cambodian All Star ដូច្នេះ​សម្រាប់​ការ​អវត្តមាន​របស់​កីឡាករ​ទាំងពីរ​នេះ លោក ប្រាក់ សុវណ្ណ​រ៉ា បាន​ចាត់ទុកថា វា​មាន​ផល​ប៉ះ​យ៉ាងខ្លាំង​សម្រាប់​ក្លិប​បឹងកេត និង​ជម្រើសជាតិ​។ ទោះបីជា​យ៉ាងនេះ​ក្តី​លោក​នៅតែមាន​សង្ឃឹម​សម្រាប់​ការលើក​ពាន​នៅ​រដូវ​កាល​នេះ ព្រោះ​លោក​មាន​កីឡាករ​បម្រុង​ល្អៗ​ជា​យ៉ាងច្រើន​រូប​ទៀត​។

​គួរ​បញ្ជាក់ថា កីឡាករ ហុង ផេង និង ឃួន ឡា​បូ​រ៉ាវី បាន​រងរបួស​ក្បាល​ជ​ង្គ​ង​អំឡុងពេល​តទល់​យ៉ាង​ស្វិតស្វាញ​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​ក្នុង​សប្តាហ៍​ទី​១៥​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃទី​៧ ខែសីហា កន្លងទៅនេះ​៕